អ្នកជំនាញផ្នែកថែរក្សាស្បែក ជុំវិញពិភពលោកជំរុញឱ្យបុរសស្រ្ដី បញ្ចូលការម៉ាស្សាមុខចូលទៅក្នុងទម្លាប់ថែរក្សាសម្ផស្សរបស់ពួកគេ។ ការម៉ាស្សាមុខធ្វើឱ្យស្បែករបស់អ្នកមានសុខភាពល្អ និងស្រស់ស្អាតក្មេងជាងវ័យ។ ខាងក្រោមនេះ គឺជាគុណប្រយោជន៍មួយចំនួន ដែលសម្រេចបានពីការម៉ាស្សាមុខ៖

១. បង្កើនចរន្ដឈាមរត់ នៅក្នុងស្បែក៖ ការម៉ាស្សាផ្ទៃមុខ អាចជួយបង្កើនចរន្ដឈាមរត់នៅក្នុងស្បែករបស់អ្នកឱ្យបានល្អប្រសើរ និងជំនួយសុខភាពស្បែកបានយ៉ាងច្រើន។ ចរន្ដឈាមរត់ល្អប្រសើរ អាចផ្ដល់ការចិញ្ចឹមដល់ស្បែក និងជួយឱ្យកោសិការស្បែកខូចលូតលាស់ល្អប្រសើរឡើងវិញ ដែលនាំឱ្យស្បែកស្រស់ស្អាតក្មេងជាងវ័យ។

២. ពន្យារកុំឱ្យស្បែកឆាប់ចាស់៖ នេះគឺជាគុណប្រយោជន៍ដ៏អស្ចារ្យម្យ៉ាងទៀត ដែលទទួលបានពីការម៉ាស្សាមុខ។ វាជួយពន្យារសញ្ញានៃភាពចាស់ទាំងឡាយដូចជាស្នាមផ្នត់ និងស្នាមជ្រីវជ្រួញកុំឱ្យលេចចេញ។ វាកាត់បន្ថយការកើតឡើងនូវស្នាមផ្នត់ និងពន្យារភាពជ្រីវជ្រួញ នៅជុំវិញភ្នែក និងបរិវេណមាត់។

៣. បង្កើនការផលិតខូលេជែន៖ ការធ្លាក់ចុះខូលេជែន ក្នុងស្បែករបស់អ្នក អាចនាំឱ្យកើតបញ្ហាស្បែកស្មុគស្មាញជាច្រើន។ ប៉ុន្ដែមិនថ្វីទេ ការម៉ាស្សាមុខជាប្រចាំ អាចបង្ការការធ្លាក់ចុះខូលេជែន នៅក្នុងស្បែករបស់អ្នក និងទប់ស្កត់បញ្ហាស្បែកទាំងនោះមិនឱ្យកើតឡើង។

៤. បង្កើនភាពរលាស់របស់ស្បែក៖ ការម៉ាស្សាមុខ គឺជាវិធីដ៏ល្អមួយ ក្នុងការបង្កើនភាពរលាស់របស់ស្បែក។ វិធីសាស្រ្ដបែបធម្មជាតិនេះ អាចបង្កើនភាពរលាស់ស្បែករបស់អ្នក និងធ្វើឱ្យស្បែកទន់រលោងជាងមុន។ ក្រៅពីនេះ វាជួយបង្ការសារធាតុហ្រ្វ៊ីរ៉ាឌីកាល់(Free Radicals) និងធានាឱ្យបានថា ស្បែករបស់អ្នកមានសុខភាពល្អ និងស្រស់ស្អាត។

អ្វី ដែលពិសេសជាងនេះ ទៅទៀត ការម៉ាស្សាមុខ ផ្ដល់អត្ថប្រយោជន៍សំខាន់ៗស្បែកជាច្រើនទៀតដូចជា កម្ចាត់ស្នាមដក់ក្រោមភ្នែក បណ្ដេញជាតិពុលចេញពីស្បែក បន្ដឹងសាច់ដុំផ្ទៃមុខ និងធ្វើឱ្យស្បែកទន់ម៉ត់រលោង ក្មេងជាងវ័យ។

ទំនាក់ទំនងមកហ្វេសឡាញឥឡូវនេះ

ដើម្បីទទួលបានអត្ថប្រយោន៍ខាងលើសូមអញ្ជើញមកទទួលការម៉ាស្សានៅហ្វេសឡាញខេមបូឌា ដែលមានផ្ដល់ជូនសេវាម៉ាស្សាមុខដូចជា Agas Massage និងម៉ាស្សាមាស(Gold Massage)។

ការម៉ាស្សាមុខដោយផលិតផល AGAS៖

ការម៉ាស្សាជាមួយនឹង AGAS គឺជាវិធីព្យាបាលធ្វើឱ្យស្បែកស និងភ្លឺថ្លាសម្រាប់ប្រភេទស្បែកស្រអាប់ ស្ងួត និងជាំ ដោយប្រើសារ៉ាយសមុទ្រម្យ៉ាងឈ្មោះ Dunaliella ដែលសម្បូរទៅដោយអាស៊ីដអាមីណូ មានប្រសិទ្ធភាពជួយឱ្យកោសិកាស្បែករស់ឡើងវិញ និងចិញ្ចឹមស្បែក។

ការម៉ាស្សាមាស(Gold Massage)៖

ការម៉ាស្សាមាស ប្រើកម្ទេចលោហៈពណ៌មាស(Gold Copper Flake) ដែលលាបគ្របទៅលើស្បែកមុខ ដោយបង្កើននូវចរន្ដឈាមរត់ឱ្យដំណើរការល្អ ដើម្បីធ្វើឱ្យស្បែកម៉ត់រលោង។

លោកអ្នកអាចទំនាក់ទំនងហ្វេសឡាញតាមរយៈទូរសព្ទលេខ 015 234 589/086 683 134 ៕

អត្ថបទ៖ Facelinecambodia