មិនគួរឲ្យជឿ ៖ ក្មេងស្រីជំទង់ដែលមានបញ្ហារបួសជើងនោះ ត្រូវទៅសម្រាកព្យាបាល ក៏ដូចជា ស្ថិត នៅក្រោមការមើលថៃ ពីសំណាក់មន្ទីរពេទ្យ KK Women's and Children's Hospital (KKH) ដែលជាមន្ទីរពេទ្យធំជាងគេនៅសឹង្ហបុរី អំឡុងខែធ្នូ កន្លងទៅនេះ ។

មន្ទីរពេទ្យ KK Women's and Children's Hospital (KKH)

បើតាមរបាយការណ៍ បញ្ជាក់ឲ្យដឹងថា មិត្តប្រុសរបស់នាង បានទៅសួរសុខទុក្ខនាងនៅឯមន្ទីរពេទ្យហើយពួកគេបានរួមភេទជាមួយនឹងគ្នា នៅឯកាំជណ្តើរមន្ទីរពេទ្យ ។ ព្រះរាជអាជ្ញារង លោក Chee Ee Ling ឲ្យដឹងថា មិត្តប្រុសដែលមានអាជីពជា ជាងម៉ាស៊ីន និងមានវ័យ ២៧ ឆ្នាំ នោះ បានបង្ហាញ វត្តមានមកដល់មន្ទីរពេទ្យ KKH វេលាម៉ោង ១១ និង ២០ នាទីព្រឹក ថ្ងៃទី ៧ ខែធ្នូ ។ បន្តិចក្រោយមក លោកបានជួបនឹងមិត្តស្រីរបស់ខ្លួន ដែលមានវ័យទើបតែ ១៤ឆ្នាំនៅឯបន្ទប់រង់ចាំ ។ ពួកគេជជែកគ្នា បានបន្តិចមុននឹងធ្វើដំណើរព្រមគ្នាទៅកាន់ អាគារមន្ទីរពេទ្យ Children's Tower ។ បើយោងតាម ការត្រួតពិនិត្យឡើងវិញ ប្រព័ន្ធកាម៉េរ៉ាសុវត្ថិភាព អ្នកទាំង ២ បានសំដៅទៅកាន់ជណ្តើរ មន្ទីរពេទ្យ នាវេលាម៉ោង ១២ និង ៥០នាទីរសៀល ខណៈបានចាកចេញពីទីនោះ ១៥នាទីក្រោយ ហើយអ្វីជា ការពិត និងនឹងស្មានមិនដល់នោះគឺថា ពួកគេបានរួមភេទជាមួយនឹងគ្នា នៅឯកាំជណ្តើរក្រោមដី ។

រយៈពេល ៣ ថ្ងៃក្រោយមក មន្ទីរពេទ្យ KKH បានផ្ញើរបាយការណ៍លម្អិតពីករណីខាងលើ ទៅកាន់ ភ្នាក់ងារមានសមត្ថកិច្ចសឹង្ហបុរី ឈានទៅចាប់ឃាត់ខ្លួន ភាគីជាបុរស ដែលបានរួមភេទ ជាមួយនឹង អនីតិជន ក៏ដូចជា ពីបទប្រើប្រាស់គ្រឿងញៀន ។ មន្រ្តីមានសមត្ថកិច្ច សឹង្ហបុរីបានចាប់ឃាត់ខ្លួន ភាគីជាបុរស នៅថ្ងៃទី ២៩ ខែធ្នូ ។ លោកត្រូវចោទប្រកាន់ ពីបទរួមភេទជាមួយនឹង អនីតិជន ក៏ដូច ជាប្រើប្រាស់គ្រឿងញៀន ដោយផ្តន្ទាទោស ជាប់ពន្ធនាគាររយៈពេល ២២ ខែ ។

អត្តសញ្ញាណជនជាប់ចោទ ពុំត្រូវបានមេធាវី បញ្ជាក់ឲ្យដឹងនោះទេ ក្នុងគោលបំណងរក្សា កេរ្តិ៍នាម ជនរងគ្រោះដែលជាអនីតិជន ។ ជាការពិត ទំនាក់ទំនងរវាងក្មេងស្រីជំទង់ (វ័យ ១៤ឆ្នាំ ) និងបុរសជនជាប់ចោទ (វ័យ២៧ឆ្នាំ ) ដើមឡើយ ជាបងធម៌ ប្អូនធម៌នឹងគ្នានោះទេ បន្ទាប់ពីពួកគេបានជួបគ្នា លើកដំបូង នាពាក់កណ្តាលឆ្នាំ ២០១៥ ។ ក្រោយមកទៀត ពួកគេក៏បានវិវត្តន៍ទំនាក់ទំនង បងធម៌ ប្អូនធម៌ទៅជាគូស្នេហ៍ ឈានទៅប្រតិបត្តិ សកម្មភាពរួមភេទ ដល់ទៅ ១២ ដង ខណៈ ម្តង នៅកាំ ជណ្តើរមន្ទីរពេទ្យនេះឯងដែលនាំឲ្យមានការបែកការណ៍ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន