CamNews

ធី សុវណ្ណថា ឆ្លើយតបព្រះអង្គម្ចាស់ ធម្មិកោ ពាក់ព័ន្ធនឹងគម្រោងប្តឹង លោក កឹម សុខា បន្ថែមទៀត

(ភ្នំពេញ)៖ នៅចំថ្ងៃទិវាសិទ្ធិមនុស្ស១០ ធ្នូនេះ កញ្ញា ធី សុវណ្ណថា អតីតសកម្មជនរបស់គណបក្សប្រឆាំង បានផ្ញើសារឆ្លើយតបចំពោះព្រះអង្គម្ចាស់ ស៊ីសុវត្តិធម្មិកោ ជុំវិញការចោទប្រកាន់រូបនាងថា បានប្រមាថទៅលើព្រះមហាក្សត្រ។ កញ្ញាបាននិយាយឆ្លើយតបទៅព្រះអង្គម្ចាស់វិញថា ព្រះមហាក្សត្រ ព្រះរាជទានទោស ឲ្យលោក កឹម សុខា ត្រឹមតែបទល្មើស «បដិសេធការចូលខ្លួន» ហើយកញ្ញា គ្រោងប្តឹងបន្តគឺបទល្មើសផ្សេងគឺបរិហាកេរ្តិ៍ ជួញដូរផ្លូវភេទ សូកសាក្សី...មិនមែនជាការប្រមាថ លើអង្គព្រះមហាក្សត្រនោះទេ។

កញ្ញា បានលើកឡើងយ៉ាងដូច្នេះនៅលើ Facebook របស់នាងថា «សារផ្ញើជូន ព្រះអង្គម្ចាស់ ស៊ីសុវត្តិធម្មិកោ អរគុណដែលព្រះអង្គ បន្ទាបព្រះកាយមកវាយប្រហារ នាងខ្ញុំ ដោយនិយាយថា ការដែលខ្ញុំព្រមានបន្តប្តឹងលោក កឹម សុខា ជាការមើលងាយព្រះមហាក្សត្រ។ នាងខ្ញុំសូមទូលពន្យល់ព្រះអង្គវិញថា ព្រះមហាក្សត្រ ព្រះរាជទានទោសឲ្យលោក កឹម សុខា ត្រឹមតែបទល្មើស "បដិសេធការចូលខ្លួន" ហើយនាងខ្ញុំ គ្រោងប្តឹងបន្តគឺបទល្មើស បរិហាកេរ្តិ៍ ជួញដូរផ្លូវភេទ សូកសាក្សី...»។

កញ្ញា ធី​ សុវណ្ណថា រៀបរាប់ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖ «ព្រះអង្គប្រហែលជាភ្លេចថា ព្រះអង្គធ្លាប់មានបន្ទូលថា សង្គមកម្ពុជាបច្ចុប្បន្នជា "សង្គមតិរច្ឆាន" នាងខ្ញុំសូមទូលជម្រាប ព្រះអង្គថាសង្គមបច្ចុប្បន្នដឹកនាំដោយ រាជរដ្ឋាភិបាលស្របច្បាប់ បានទទួលស្គាល់ពីព្រះមហាក្សត្រ និងបានសម្បថនៅព្រះបរមរាជវាំង។ បើព្រះអង្គមានបន្ទូលថា សង្គមនេះជាសង្គមតិរច្ឆាន នោះមានន័យថា ព្រះអង្គបានមើលងាយ ព្រះមហាក្សត្រដែលទទួលស្គាល់រាជរដ្ឋាភិបាលដឹកនាំសង្គមនេះ។ សូមព្រះអង្គទ្រង់ជ្រាបលោក កឹម សុខា បានទទួលស្គាល់កំហុសខ្លួនឯងហើយ និងបានស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ ហើយក៏បានទទួលព្រះរាជទាន ទោសពីព្រះមហាក្សត្រដែរ។

កញ្ញាបានបន្តថា «កាលដែលនាងខ្ញុំ ស្នើឲ្យលោក កឹម សុខា សុំទោសនាងខ្ញុំដើម្បីបញ្ចប់រឿង នេះគឺជាការផ្តល់ឱកាសជាគុណធម៌ និងជាសុជីវធម៌ដ៏ល្អរបស់ពលរដ្ឋខ្មែរ ទូទៅ ដែលជនរងគ្រោះសុំត្រឹមឲ្យជនល្មើសទទួលស្គាល់កំហុស និងសុំទោស។ បើលោក កឹម សុខា សុំទោសនាងខ្ញុំ គឺមិនមែនជាការអន់ទេ តែគឺជាលក្ខណសម្បត្តិ ភាពជាអ្នកដឹកនាំកំរិតខ្ពស់ ដែលថ្នាក់ដឹកនាំនយោបាយជាន់ខ្ពស់ ហ៊ានទទួលខុសត្រូវទទួលស្គាល់កំហុសខ្លួនឯង និងហ៊ានសុំទោសរាស្រ្ត។ បើលោក កឹម សុខា មិនសុំទោសនាងខ្ញុំទេ សូមពលរដ្ឋខ្មែរម្ចាស់ឆ្នោតវាយតម្លៃគាត់ចុះ ហើយសូមឲ្យកិច្ចការគ្រប់យ៉ាងដំណើរការតាមកម្មគាត់ចុះ។ ក្នុងនាមនាងខ្ញុំជាយុវជន ខ្មែរម្នាក់ នាងខ្ញុំមិនឲ្យនរណាម្នាក់មើលងាយនាងខ្ញុំ រឺមើលងាយយុវជនខ្មែរទេ»។

សូមជំរាបថា បន្ទាប់ពីព្រះមហាក្សត្រព្រះរាជទានលើកលែងទោសដល់លោក កឹម សុខា, នាពេលថ្មីៗកញ្ញា ធី សុវណ្ណថា បានប្រកាសព្រមានប្តឹងលោក កឹម សុខា លើបទល្មើសផ្សេងទៀត ប្រសិនបើលោក​ កឹម សុខា មិនបានសុំទោសចំពោះរូបនាង។ បន្ទាប់ពីប្រកាសនោះនៅថ្ងៃទី០៨ ខែធ្នូ ឆ្នំា២០១៦ ព្រះអង្គម្ចាស់ ស៊ីសុវត្តិ ធម្មិកោ បានចាត់ទុកថា រឿងនេះជាការប្រមាថលើអង្គព្រះមហាក្សត្រ។ ដោយព្រះអង្គបានសរសេរយ៉ាងដូច្នេះថា «រឿងនេះ ខ្ញុំចាត់ទុកជាការប្រមាថ យ៉ាងធ្ងន់បំផុតលើ អង្គព្រះមហាក្សត្រ ដែលបានប្រោសព្រះរាជទាន ព្រះរាជក្រិត្យលើកលែងទោសជូន លោក កឹម សុខា។ ប៉ុន្តែដល់ម៉ោងនេះ ខ្ញុំមិនទាន់ឃើញស្ថាប័នពាក់ពាន់ណា មួយប្រតិកម្ម ឬចាត់វិធានការតាមផ្លូវច្បាប់»។

ប៉ុន្តែនៅថ្ងៃទី១០ ខែធ្នូនេះត្រូវបានកញ្ញា ធី សុវណ្ណថា ឆ្លើយតបវិញថា ព្រះមហាក្សត្រ ព្រះរាជទានទោសឲ្យលោក កឹម សុខា ត្រឹមតែបទល្មើស «បដិសេធការចូលខ្លួន» ហើយកញ្ញា គ្រោងប្តឹងបន្តគឺបទល្មើសផ្សេងគឺបរិហាកេរ្តិ៍ ជួញដូរផ្លូវភេទ សូកសាក្សី...មិនមែនជាការប្រមាថលើអង្គព្រះមហាក្សត្រនោះទេ។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យព្រះរាជទានលើកលែងទោសដល់ទណ្ឌិត កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ តាមការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, នេះបើយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលអង្គភាព Fresh News ទើបទទួលបាននៅវេលាម៉ោងប្រមាណ២៖៤៥នាទីរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦។

នៅក្នុងព្រះរាជ្យក្រឹត្យរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានបញ្ជាក់ថា៖ «ត្រូវបានលើកលែងទោសឲ្យទណ្ឌិតឈ្មោះ កឹម សុខា ភេទប្រុស អាយុ៦៣ឆ្នាំ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទបដិសេធក្នុងការចូលខ្លួន តាមអំណាចសាលដីកាព្រហ្មទណ្ឌលេខ១៣០ «ក្រI.សវ» ចុះថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ របស់សាលាឧទ្ធរណ៍»៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី