(ភ្នំពេញ)៖ ស្នេហាផ្អែមល្ហែមក្រៅឆាក ប្រៀបដូចស្រមោច និងស្ករវាងតារាសម្តែងនាងឡោម លក្ខិណា ជាមួយបុរសសង្ហាសម្បូរពុកមាត់ដែលមជ្ឈដ្ឋាន មហាជនធ្លាប់តែលើកសរសើរ ឥឡូវត្រូវបានប្រភពបង្ហើបថា ដើម្បីបានក្លាយជាអនាគតប្តី-ប្រពន្ធរស់នៅក្រោមដំបូលផ្ទះតែមួយរួមគ្នាដោយស្របច្បាប់ពេលនេះភាគីបុរសសង្សាបានទទូចស្នើកញ្ញា ឡោម លក្ខិណា ចង់រៀបអាពាហ៍ពិពាហ៍ក្នុងពេលឆាប់ៗខាងមុខនេះ តែគេក៏ពុំទាន់ដឹងថា នាងឆ្លើយយល់ព្រម OK ឬយ៉ាងណានៅឡើយទេ ។

គេចាំបានថា សម្រាប់រឿងរ៉ាវជីវិតឯកជនរបស់សម្តែងនាង ឡោម លក្ខិណា នៅក្រោយពេលផ្តាច់ការទាក់ទងស្នេហាជាមួយអតីតសង្សាចាស់ឌីជេ ក្តឹបដែលជាតារាចម្រៀងក្នុងរង្វង់សិល្បៈដូចគ្នាមកនោះ ត្រូវបានគេដឹងថា នាងបានជួបជំពប់ស្នេហាថ្មីដោយបានចាប់ផ្តើមសាងសម្ព័ន្ធមេត្រីភាពជាមួយបុរសសង្ហាម្នាក់មានឈ្មោះថា ពិសិដ្ឋ ។

ដំណឹងនៃការសាងសម្ព័ន្ធភាពស្នេហាថ្មី រវាងគូស្នេហ៍អ្នកទាំងពីរកាលនោះបានក្លាយជារឿងដ៏គួរឲ្យភា្ញក់ផ្អើល និងចាប់អារម្មណ៍មួយសម្រាប់ការ តាមដានចង់ដឹងពីជីវិតស្នេហ៍របស់ ឡោម លក្ខិណា ថាតើពួកគេអាចរក្សាចំណងស្នេហ៍នេះបានស្ថិតស្ថិរគង់វង្សដល់ថ្ងៃអនាគត ឬមួយយ៉ាងដែរ?

ប៉ុន្តែទីបំផុតអ្នកទាំងពីរប្រហែលអាចសម្រេចបានតាមបំណងប្រាថ្នាដូចក្តីស្រម៉ៃ ខណៈនេះថ្មីៗនេះមានព័ត៌មានទម្លាយថា សង្សា ឡោម លក្ខិណា គឺលោក ពិសិដ្ឋ មានគម្រោងសុំនាងរៀបការឆាប់ៗក្នុងឆ្នាំ២០១៦ នេះតែម្តង ។

គូស្នេហ៍កំលោះសង្ហារបស់កញ្ញា ឡោម លក្ខិណា ខាងលើបានសម្រេចកំណត់យកឆ្នាំ២០១៦ ជាឆ្នាំហុងស៊ុយសម្រាប់ពិធីអាពាហ៍ពិពាហ៍ បើសិនជាមាន ការឆ្លើយយល់ព្រមពីសំណាក់សាម៉ីខ្លួននាងផ្ទាល់ ។ ប៉ុន្តែជាចម្លើយមិនទាន់ត្រូវបានប្រភពណាមួយបញ្ជាក់ប្រាប់ឲ្យច្បាស់នៅឡើយទេថា តើនាង ឡោម លក្ខិណា យល់ព្រមតាមសុំណើចង់បានរបស់គូស្នេហ៍ ឬមួយយ៉ាងណានោះ ។

ជុំវិញដំណឹងនៃការទទូចស្នើសុំរៀបពិធីមង្គលការរវាងគូស្នេហ៍របស់កញ្ញា ឡោម លក្ខិណា មានវ័យស្របាលគ្នានេះដែរ Khmertalking នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០៦ នេះ មិនទាន់អាចស្វែងរកការបកស្រាយបន្ថែមនាងបាននៅឡើយទេ ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី