CamNews

វ៉ាង ស្រីណូ ប្រាប់ ជៀស ស្រួច ថា​ ​«ជូតទឹកភ្នែករបស់បង.. រួចបន្តដំណើរទៅមុខទៀត!»

(ភ្នំពេញ)៖ អំឡុងពេលប៉ុន្មានថ្ងៃនេះ បន្ទាប់ពីមានការចុះផ្សាយ ពីរឿងធ្លាក់ខ្លួនក្រ រហូតក្លាយជាកម្មករសំណង ពីសំណាក់អតីតកីឡាករ និងតារាសម្តែងលោក ជៀស ស្រួច មកនោះ ត្រូវបានគេកត់​ស​ម្គាល់​ឃើញថា មានទស្សនិកជនជាច្រើន បានសម្តែងការអាណិតអាសូរ ដល់លោក ដោយមានអ្នកខ្លះបានចំណាយ​ថវិកា ជួយឧបត្ថម្ភ ដល់អតីតតារាសម្ដែងរូបនេះផងដែរ។ មិនតែ​ប៉ុ​ណ្ណោះ​ក៏មានសិល្បករ-សិល្បការិនីខ្មែរជាច្រើន បានស្វះស្វែងស្កាត់ ទៅជួបលោក ជៀស ស្រួច ដើម្បីនាំយកថវិកាឧបត្ថម្ភ ជួយសម្រាលការលំបាក ខណៈដែលបច្ចុប្បន្នកំពុងស្នាក់នៅផ្ទះ លោក អេ ភូថង។

ជាក់ស្ដែង​កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦កន្លងមកនេះ ​មានតារាប្រុស-ស្រីចំនួន២រូប​ គឺលោ​ក ខេមរៈ សិរីមន្ត និងអ្នកនាង យុគ ចិន្តា បាននាំយកថវិកា មួយចំនួន ទៅឧបត្ថម្ភជួយ​ដល់​លោក ជៀស ស្រួច ដោយលោក ខេមរៈ សិរីមន្ត ថវិកាចំនួន៥០០ដុល្លារ។ រីឯអ្នកនាង យុគ ចិ​ន្តា ចំនួន២៨០ដុល្លារ និង២១ម៉ឺនរៀល ប៉ុន្តែនៅថ្ងៃទី២៧ ខែកក្កដា ម្សិលមិញ​តារាសម្តែងស្រីល្បីឈ្មោះ និ​យមស្លៀក​ពាក់សិចស៊ី កញ្ញា វ៉ាង ស្រីណូ ក៏បានស្កាត់ទៅជួបលោក ជៀស ស្រួច ព្រមទាំងផ្ត​ល់ថ​វិ​កាចំនួន២០០ដុល្លារ ជួយដល់លោកទៀតផង។

បង្ហោះភ្ជាប់ជាមួយរូបភាព ៣ឬ៤សន្លឹក ឈរថតជាមួយអតីតកីឡាករ លោក ជៀស ស្រួច កញ្ញា វ៉ាង ស្រីណូ បានលើកឡើងថា« ខ្ញុំបាននាំយកថវិកាផ្ទាល់ខ្លួន របស់ខ្ញុំ ចំនួន២០០ដុល្លារ ទៅជូនបងប្រុស ជៀស ស្រួច អតីតអ្នកប្រដាល់ដ៏ល្បីប្រចាំប្រទេសយើង ហើយខ្ញុំបានប្រាប់គាត់ថា ស៊ូ​​ឡើងបងប្រុស។ ជូតទឹកភ្នែករបស់បង រួចបន្តដំណើរទៅមុខទៀត»។

សូមបញ្ជាក់ថា អតីតកីឡាករ និងជាតារាសម្តែងក្នុងខ្សែភាពយន្តរឿង បេះដូងអ្នកប្រដាល់ លោ​ក ជៀស ស្រួច បានបាត់មុខពីវិស័យកីឡារ និងសិល្បៈអស់រយៈពេល ​ប្រមាណ១២ មកហើយ​ប​ន្ទា​​ប់ពី​រៀបការប្រពន្ធ ជាតារាសម្តែងរូបស្រស់នាង សាត រស្មី ។ ប៉ុន្តែក្រោយពីរស់នៅ សាង​​ភមង្គលជាប្តីប្រពន្ធជាមួយគ្នា បានរយៈពេល២ខែ ក៏បានបែកគ្នាវិញ ក្រោមហេតុផងថា ខា​ង​ស្រី​ផិត​ក្បត់លួចលាក់ស្នេហ៍ ជាមួយកូប្រុសលោកឧកញ៉ាម្នាក់ រហូតធ្វើឲ្យលោក ជៀស ស្រួច ឈឺចាប់ និងធ្លាក់ខ្លួ​នក្លា​យជាកម្មករសំណង់បែបនេះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង