CamNews

វ៉ាន់ នីឡា ចេញមុខបកស្រាយ រឿងសួរ ប៊ុត សីហា ពីការមានកូន នៅកម្មវិធី ផ្សាយផ្ទាល់

(ភ្នំពេញ)៖ ឆ្លើយតបនឹងការរិះគន់ យ៉ាងច្រើនពីសំណាក់ទស្សនិកជន នាពេលកន្លងមក ជុំវិញ​ការកាន់ក្បាលមេក្រូ ឡើងកាន់តំ​ណែ​ង​ ជាពិធិការិនីក្នុងកម្មវិធីប្រគំតន្ត្រី «Expert beer» ហើយមានការខ្វះចន្លោះ លើ​ការ​រៀប​ពា​ក្យសម្តីសួរនាំ តារាចម្រៀងប្រុស​លោក ប៊ុត សីហា នោះ តារាកំប្លែងវ័យ១៨ឆ្នាំ កញ្ញា វ៉ាន់ នី​ឡា បានថ្លែងប្រាប់ Khmertalking ឲ្យដឹងកាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះថា «ខ្ញុំគិតថាសំណួរប៉ុណ្ណឹង វាគ្មា​នអ្វី​ខុស​ខ្លាំ​ងទេ តែខ្ញុំមិន​ដឹងថា គាត់​ (ប៊ុត សីហា) ចង់លាក់ប្រវត្តិ ឬយ៉ាងទេ ហើយអ្វីដែលសំខា​ន់តារា​យើ​ង គឺមិនអាចលាក់ប្រវត្តិបានឡើយ»។

តារាកំប្លែង​កញ្ញា វ៉ាន់ នីឡា បានបន្តថា «មូលហេតុដែលនាំឲ្យខ្ញុំសួរលោក ប៊ុត សីហា រឿងមាន​កូននេះ គឺមកពីនៅលើបណ្តាញសង្គមហ្វេសប៊ុក មានបង្ហោះចែករំលែកថា គាត់មានកូន ដូច្នេះ​ហើ​​យទើបខ្ញុំលើកជា សំណួរនេះ ដើម្បីសុំឲ្យគាត់បកស្រាយការពិត ពោលគឺគ្មានបំ​ណងអាក្រក់​ណា​មួយឡើយ !»។ នៅពេលអ្នកសាព័ត៌មានសួរថា តើ នីឡា មានការអាក់អន់ចិត្ត​ទេ ពេលដែ​ល​ពិធីករប្រុសលោក សាយ រតនៈ និយាយកាត់សំណួរភ្លាមៗនោះ ? ចំណុចនេះ នីឡា ឆ្លើយថា «អត់ទេ គឺមានអារម្មណ៍ធម្មតា ហើយគ្មានបំណងអ្វីត្រូវខឹងគាត់ឡើយ»។

កញ្ញា វ៉ាន់ នីឡា បាននិយាយទៀតថា «ជាបទពិសោធន៍ដំបូង ប្រសិនបើគ្មាន​​ខុសក៏គ្មានត្រូ​វដែរ​នេះជាមេរៀន និងបទពិសោធក្នុងការកែតម្រូវ ឆ្ពោះទៅរកភាពជោគជ័យថ្ងៃក្រោយ។ ម្យ៉ាងទៀត វាមិនមែនជាអាជីព ព្រោះខ្ញុំជាអ្នកកំប្លែង ហើយនៅពេលដែលឲ្យខ្ញុំ ធ្វើពិធីការនីភ្លាមៗអ៉ីចឹង គឺតែងមានការលំបាកខ្លះហើយ។ ដូច្នេះប្រសិន​ជា មានការ​ខុសឆ្គង​ត្រង់​ចំណុចណាមួយនោះ សូមការអធ្យាស្រ័យ ពីសំណាក់ពុក ម៉ែ បង ប្អូនអ្នកគាំទ្រផង ដោយសារនេះជាលើកទី១ សម្រា​ប់ខ្លួនខ្ញុំ​ផ្ទាល់ ដែលត្រូវធ្វើជាពិធីការិនី»។

ជាមួយគ្នានេះ តារាស្រីកញ្ញា វ៉ាន់ នីឡា ក៏បានបកស្រាយជុំវិញការរិះគន់ថា ​នាងចូល​សិល្បៈ​តា​ម​រយៈខ្សែបណ្តាញ ដោយមានឪពុកជាអ្នកត្រួសត្រាយផ្លូវផងដែ​រ ទើបបានតំ​ណែងជាពិធី​ការិនី​ យ៉ាងងាយដូច្នេះនោះ។ ឆ្លើយតបត្រង់ចំណុចនេះ កញ្ញា វ៉ាន់ នីឡា បានបញ្ជាក់ថា «ប្រសិ​ន​បើខ្ញុំ​គ្មានសមត្ថភាព និងទេពកោសល្យទេ ក៏ប៉ាខ្ញុំមិនអាចជម្រុញ​ខ្ញុំ ឲ្យចូលសិល្បៈ​កើតដែរ។ ម្យ៉ាង​ទៀ​ត ខ្ញុំក៏មិនប្រកាន់ខឹងចំពោះទស្សនិកជន ដែលរិះគន់ដែរ ហើយក៏អរគុណបងប្រុ​ស និងបង​ស្រី​ម្នាក់ ដែលសរសេររិះគន់ ក្នុងន័យអប់រំ​ផងដែរ!»៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង