បុរសចំណាស់ម្នាក់ឈ្មោះ Amar Bharati អ្នកកាន់សាសនា Hindu បានធ្វើអោយមាន
ការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍យ៉ាងខ្លាំង ដោយគាត់បានលើកដៃស្តាំរហូតតាំងពីឆ្នាំ
1973 រហូតមកដល់បច្ចុប្បន្ន ។
បុរសចំណាស់ Amar Bharati រស់នៅជាមួយប្រពន្ធ មានកូនបីនាក់ ក្នុងកំរិតជីវភាព
មធ្យម ក្នុងប្រទេស ឥណ្ឌា។ តាមការអោយដឹងពីបុរសចំណាស់នោះថា កាលពីកំឡុង
ឆ្នាំ 1970 នៅព្រឹកមួយក្រោយពីគាត់បានភ្ញាក់ពីដំនេកគាត់បានតាំងចិត្តលះបង់កិលេស
គ្រប់យ៉ាងដើម្បីថ្វាយខ្លួនដល់ព្រះ Shiva ។ គាត់បានចាកចេញណពីគេហដ្ឋានរួចធ្វើ
ដំនើរ ពាសពេញតំបន់នៅទូទាំងប្រទេស ឥណ្ឌា ដោយស្លៀកពាក់ សំលៀកបំពាក់
សាមញ្ញ និងយកតាមខ្លួន សមមានធ្មេញបីដែលធ្វើអំពីលោហធាតុ ប៉ុណ្ណោះ ។
នៅក្នុងឆ្នាំ1973 គាត់យល់ថាគាត់នៅតែមានគំនិតគិតដល់ជីវភាពក្នុងលោកី មិនទាន់
លះបង់បានទាំងស្រុង ហេតុនេះគាត់បានសំរេចិត្តលើកដៃម្ខាងគឺដៃខាងស្តាំដើម្បីអោយ
ប្លែកពីមនុស្សដ៏ទៃចាប់តាំងពីពេលនោះមក ហើយគាត់ក៏ជាបុគ្គលម្នាក់ដែលយល់ច្បាស់
ពីសាសនា Hindu បានធ្វើការប្រកាសដល់អ្នកកាន់សាសនា Hinduទាំងអស់អោយលើក
ដៃដូចគាត់ដែរ ។ ដែលបន្ទាប់មកមានអ្នកអនុវត្តន៍តាមគាត់ដោយ អ្នកខ្លះ អនុវត្តន៍បាន
7ឆ្នាំ 13ឆ្នាំ និង 25 ឆ្នាំ តែមានតែរូបគាត់ទេដែលអនុត្តន៍បានយូរជាងគេរហូតដល់ 38 ឆ្នាំ ។
តាមមតិមួយចំនួនបាននិយាយថាការលើកដៃរបស់ Amar Bharati គឺជាសកម្មភាពដែល
បង្ហាញពីការប្រឆាំងទៅនឹងសង្គ្រាម ដែលកំពុងបានកើតឡើងជាបន្តបន្ទាប់នៅលើពិភព
លោក និងទាមទាវិញនូវសេចក្តីសុខជូនមនុស្សជាតិ។ Amar Bharati បានអោយដឹងថា
ការលើកដៃម្ខាងនេះដំបូងឡើយមានការចុកចាប់យ៉ាងខ្លាំងក្នុងរយៈពេលដ៏វែង តែឥឡូវ
គាត់អាចទំលាប់បាននិងមិនមានការឈឺចាប់អ្វីទៀតទេ ។
តាមការអោយដឹងពី Oddity បាននិយាយថាដៃស្តាំទាំងមូលរបស់ Amar ត្រូវបានរួញ ដែលធ្វើអោយឆ្អឹងមិនអាចធ្វើចលនាបាននៅមួយកន្លែង តាមសភាពដែលគាត់បានលើក
ឡើងហើយបើគាត់ចង់ដាក់ដៃចុះវិញក៏មិនអាចធ្វើបានដែរ ៕
ដោយ ៖រដ្ឋា