(រតនគិរី)៖ មន្ត្រីរាជការ និងពលរដ្ឋបានរិះគន់ខ្លាំងៗ លើសមត្ថកិច្ចក្រុងបានលុង ខេត្តរតនគិរី ដែលមិនព្រមចេញបង្ក្រាបល្បែងភ្នាល់បាល់ទាត់ ដែលកំពុងរីករាលដាលពាសពេញមូលដ្ឋាន ជ្រកក្រោមយីហោហាងកាហ្វេ កន្លែងខ្លះបើកដោយចំហ។ ភាពអសកម្មនេះត្រូវបានប្រជាពលរដ្ឋ លើកឡើងថា សម្ថតកិច្ចទទួលបានលុយប្រចាំខែ ពីទីតាំងជាច្រើនកន្លែងខាងលើ ហើយកត្តានេះនឹងធ្វើឲ្យមានបទល្មើសកើតឡើងយ៉ាងច្រើនផងដែរ។

បើតាមប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាននៅក្បែរទីកន្លែងភ្នាល់បាល់ទាត់ បានប្រាប់ឲ្យដឹងថា ពួកគាត់សង្កេតឃើញមន្ត្រីរាជការ អ្នករកស៊ីមានមុខមាត់នៅក្រុងបានលុង ចេញ-ចូលញឹកញាប់ ជាពិសេសថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

ប្រភពព័ត៌មានខាងលើបានបន្តថា កន្លែងភ្នាល់បាល់ទាត់នេះ មានដំឡើងប្រព័ន្ធកុំព្យូទ័រ ដើម្បីឲ្យភ្ញៀវជ្រើសរើសគូប្រកូត ដែលខ្លួនស្រឡាញ់ចាក់លុយរួច ហើយខាងក្រុមមេបាល់ចេញវិក័យប័ត្រឲ្យហើយក្នុងមួយថ្ងៃៗ មានសាច់ប្រាក់រាប់ម៉ឺនដុល្លារឯណោះ។

ការដែលសមត្ថកិច្ចនគរបាល អាវុធហត្ថក្រុងបានលុង មិនបង្ក្រាបទីតាំងកន្លែងបនល្បែង មិនអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ស្តីពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ទាំង៩ចំណុចនោះ ដោយសារតែមេល្បែងភ្នាល់បាល់ទាត់បង់លុយប្រចាំខែឲ្យជាទីគាប់ចិត្ត។

ប្រភពព័ត៌មានផ្សេងទៀត បានប្រាប់ឲ្យដឹងថា មានមន្ត្រីសាលាក្រុងបានលុង ម្នាក់ឈ្មោះ កៃ សាវិន ជាអ្នកប្រមូលលុយប្រចាំខែពីកន្លែងភ្នាល់បាល់ ដោយមិនខ្វល់ពីភាពអសន្តិសុខ ដែលកើតឡើងដោយក្រុមញៀនល្បែងភ្នាល់ចាញ់អស់លុយនោះទេ។

ភ្នាក់ងារ Fresh News បានសុំការបំភ្លឺដែរពី លោក ងិន ណែល អភិបាលក្រុងបានលុង តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២ ខែមិនា ឆ្នាំ២០១៧នេះ ប៉ុន្តែលោកប្រាប់យ៉ាងខ្លីថា «ជាប់ប្រជុំ» រួចផ្តាច់ទូរស័ព្ទតែម្តង៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី