CamNews

២០៤២ Bill Gates នឹងបំបែក​កំណត់ត្រា​​ពិភពលោក​​ ដែលមហាជន មិននឹកស្មានដល់

(អាមេរិក)៖ កំពូលមហាសេដ្ឋី Bill Gates ស្ថាបនិក​របស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក​ដ៏ល្បីល្បាញ Microsoft និងបច្ចុប្បន្ន​ជា​​បុរស​ដែល​មាន​​ជាងគេ​​បំផុត​លើ​លោក ប្រ​ហែល​ជា​​នឹង​អាច​​ក្លាយជា​មនុស្ស​ដំបូងគេ​បង្អស់​ដែលមានទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ សរុបកើន​ដល់មួយពាន់ពាន់​លានដុល្លារ​ នៅក្នុងរយៈពេល​២៥ឆ្នាំទៅ​មុខទៀត។ នេះបើ​ការដកស្រង់​ការផ្សាយ​ចេញពី​​សារព័ត៌មាន​រុស្ស៊ី Sputnik ដោយ​ផ្អែកលើ​​​របាយ​ការណ៍​​របស់​អង្គ​ការ​​សប្បុរសធម៌​អន្តរជាតិ អុកស្វាម (Oxfam) នៅរសៀល​ថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។

Oxfam ដែលជា​អង្គការអន្តរជាតិ​មួយប្រយុទ្ធប្រឆាំង​នឹងភាពក្រីក្រ​នៅជុំវិញ​ពិភពលោក ដោយផ្អែក​លើការព្យាករណ៍របស់ខ្លួន​ ទៅលើ​ការអង្កេត​ជា​ច្រើនយ៉ាងដិតដល់នោះបានបង្ហាញថា​ ទ្រព្យសម្បត្តិ​ដ៏​ស្តុកស្តម្ភរបស់​លោក Bill Gates បាននិង​កំពុងកើនឡើង​ជា​មធ្យមក្នុងអត្រា​១១ភាគ​រយ​ជារៀងរាល់​ឆ្នាំ​រាប់ចាប់ពី​ឆ្នាំ២០០៩មក។ របាយការណ៍របស់អង្គការ Oxfam បានលើកឡើង​ដូច្នេះថា «បើសិនជា​បណ្តា​មហាសេដ្ឋី​កំពូលៗ​នៅ​តែបន្ត​រក្សាអត្រា​កំណើន​ទ្រព្យសម្បតិ្ត​របស់ពួកគេតទៀត​នោះ យើងអាច​នឹង​ទទួល​បាន​មហាសេដ្ឋី​ពាន់ពាន់លាន (Trillionare) ដំបូង​បំផុត​​របស់​ពិភពលោក​ក្នុងរយៈពេល​២៥ឆ្នាំ​ខាងមុខ ដោយ​លោក Bill Gate និងអាចកើន​ទ្រព្យសម្បតិ្ត​ដល់មួយពាន់ពាន់​លានដុល្លារ​នៅឆ្នាំ២០៤២។

គួរបញ្ជាក់ថា​យោងតាមបញ្ជី​នៃកំពូល​មហាសេដ្ឋី​ពាន់លាន (Billionares) នៅលើ​ពិភពលោក​របស់ទស្សនាវដ្តី Forbes លោក Bill Gates ​ឈរ​នៅលំដាប់​ថ្នាក់កំពូល​ជាមួយនិង​ទ្រព្យសម្បតិ្ត​សរុបប្រមាណ​៧៥ពាន់​លានដុល្លារ ហើយបើដល់ឆ្នាំ២០៤២ ដែលពេល​រូបលោកត្រូវ​​បានគេ​​ព្យាករណ៍ថា​ នឹងក្លាយជា​មហាសេដ្ឋី​ពាន់ពាន់​លាន​ឬទ្រីលាននែរ (Trillionare) ដំបូងបង្អស់​នោះ លោក Gates នឹងឈានដល់វ័យ​៨៤ឆ្នាំ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី