នៅក្នុងបណ្តារូបភាពដែលបានចចាមអារាមកាលពីលើកមុន HTC One 2 ត្រូវបានគេឲ្យដឹងថា នឹងមានអំពូល flash LED ពីរ ដូចទៅនឹង iPhone 5S របស់ Apple ដែរ។ ព័ត៌មានទាំងនេះ កាន់ តែធ្វើឲ្យយើងជឿងទុកចិត្តជាងមុន តាមរយះការលេចចេញនូវរូបភាព ថ្មីៗបន្ថែមទៀតនេះ។

HTC One 2 (មានកូដឈ្មោះ M8) មានកាមេរ៉ា ២នៅផ្នែកខាងក្រោយ រួមជាមួយនឹង អំពូល flash LED ពីរ។ ក្រៅពីនេះ Dual Sensor UltraPixel ដែលត្រូវបានបំពាក់នោះ នឹងមានទំហំដល់ 4MP រួមជាមួយនឹងបច្ចេកវិទ្យា lytro ផងដែរ។

មានការខុសប្លែកបន្តិចបន្តួច នៅផ្ទៃខាងមុខរបស់ HTC One 2។ Sensor កាមេរ៉ាមុខ នឹងមាន ទំហំជិតដល់ 2MP។ ប៊ូតុងបីរបស់ Android ដែលស្ថិតនៅខាងក្រៅ និងខាងក្រោមអេក្រង់ ក៏ត្រូវប្តូរដាកនៅក្នុង ផ្នែកខាងក្នុងអេក្រង់តែម្តង។ HTC One 2 មានរូបរាងខាងក្រៅ ដូចទៅនឹង HTC One ស្ទើរតែទាំងអស់ បើទោះបីជាវាមាន frame អេក្រង់ស្តើងជាងក៏ដោយ។ បណ្តាព័ត៌ មានចចាមអារាម កាលពីពេលមុន បានបញ្ជាក់ឲ្យដឹងថា HTC One 2 មានអេក្រង់ទំហំ 5 inch កំរិតរីសូលុយហ្សិន 1080p។

HTC One 2 ត្រូវបានរំពឹងថា នឹងបង្ហាញណែនាំខ្លួន នៅក្នុងខែកុម្ភះនេះ ឯទីក្រុងញូយ៉ក។ ចំណែក HTC One Mini ប្រើ chip quad core Snapdragon 400 នឹងធ្វើការបង្ហាញណែនាំខ្លួន នៅក្រោយនោះ ឆាប់ៗផងដែរ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ zing