CamNews

សុវណ្ណ រ៉ាផា ភ័យស្លន់ស្លោ ព្រោះ «ទង់ព្រលឹង»

(ភ្នំពេញ)៖ តារាសម្តែង និងបង្ហាញម៉ូដវ័យក្មេង កញ្ញា សុវណ្ណ រ៉ាផា ក្រោយពីនាងប្រឡូកចូលក្នុង អាជីពសិល្បៈបាន​រយៈ​ជាង២ឆ្នាំមក គេសង្កេតឃើញថា កេរ្តិ៍ឈ្មោះ និងប្រជាប្រិយ​ភាពរបស់ នាងបានហក់ស្ទុះឡើង យ៉ាងលឿន តាមរយៈការបង្ហាញវត្តមាននៅក្នុង កម្មវិធី​ដើរម៉ូដ សម្តែងភាពយន្ត ជាពិសេសនោះក៏មានបណ្តា ផលិតកម្មមួយចំនួន បានទំនាក់ទំនងមកនាង ហៅ​សម្តែងឈុតកាយវិកា ខារ៉ាអូខេ ហូរហែ​។

ដោយសារសង្កេតឃើញពីភាពរីកចំរើន លើអាជីពជាអ្នកសិល្បៈនេះហើយ ទើបធ្វើឲ្យតារាសម្តែ​ង​ស្រី កញ្ញា សុវណ្ណ រ៉ាផា កំពុងតែមានហាងឆេងខ្ពស់ សម្រាប់ទីផ្សារសិល្បៈ ក្នុងស្រុកនាពេលនេះ​។ តាមការកត់សម្គាល់ ចាប់តាំងពីចូលសិល្បៈរហូតមកទល់ពេលបច្ចុប្បន្ន តារាសម្តែងស្រីកញ្ញា សុវណ្ណ រ៉ាផា បាននឹងកំពុងបញ្ហាញវត្តមានជាច្រើន តាមរយៈការសម្តែង​រឿងដុំ ដែលត្រូវបានចាក់បញ្ចាំង នៅតាមបណ្តាស្ថានីយទូរសទ្សន៍នានា និងនៅតាមបណ្តារោងកុនមួយចំនួនទៀត។ ម្យ៉ាងទៀតថ្មីៗនេះ នាងក៏ទើបទទួលបានតំណែងតួឯកខ្មោច ក្នុង​ខ្សែ​រឿង«ទង់ព្រលឹង»ថតឲ្យផលិតកម្ម Red Picture។

តារាសម្តែងស្រស់ស្អាតកញ្ញា សុវណ្ណ រ៉ាផា បាននិយាយប្រាប់ Khmer TALKING ក្នុងជំនួបសម្ភា​ន៍ផ្ទាល់ថា «សម្រាប់សាច់រឿងថ្មី ដែលកំពុងត្រៀមនឹងដំណើរការ ចាប់ផ្តើមថតឆាប់ៗ​នេះ​ ខ្ញុំបានតំណែងជាតួឯកហើយត្រូវសម្តែងធ្វើខ្មោច។ ​វាជាលើកដំបូងសម្រាប់ខ្ញុំ ហើយដែលបាន​តំណែងជាតួឯក នឹងត្រូវសម្តែងធ្វើខ្មោច បែបនេះ»។

កញ្ញា សុវណ្ណ រ៉ាផា បាននិយាយទៀតថា «ខ្ញុំហាក់មានអារម្មណ៍ភ័យខ្លះដែរ ព្រោះជា​លើកទី១​ ដែ​ល​​បានតំណែង តួឯកនឹងត្រូវសម្តែងជាតួអង្គខ្មោច ។ តែយ៉ាងណាក៏មិនសូវមានផលលំបាក​ខ្លាំងប៉ុន្មា​នទេ​ ព្រោះកន្លងមកខ្ញុំក៏ធ្លាប់ឆ្លងកាត់សម្តែងខ្សែភាពយន្ត បានចំនួន៣រឿងរួចមកហើយ។​ ​រឿងដែលកំពុងសម្ដែងជាតួឯកនេះជារឿងទី៤របស់ខ្ញុំ។ ដូច្នេះយ៉ាងក៏ដោយគឺត្រូវតែខិតខំប្រឹង សម្តែងឱអស់ពីសមត្ថភាព និង​កាន់តែល្អថែមទៀត»។

តារាស្រីដែលត្រូវជាក្មួយបង្កើត របស់អ្នកនាង សែម ឆវី ប្រពន្ធរបស់តារាប្រុសលោកសាវិន ហ្វីលីប កញ្ញា សុវណ្ណ រ៉ាផា បានបន្ថែមថា តាមរយៈរឿងមុនៗភាគច្រើន ខាងអ្នកដឹកនាំជ្រើសឲ្យ​ស​ម្តែ​ង​ធ្វើ​ជាតួកាច់ឆ្នាស់ឆ្នើម ទើបតែពេលនេះទេ ដែលគេតម្រូវឲ្យនាងសម្តែងបែបកំសត់ធ្វើ​ជា​ខ្មោច។ បើតាមការដឹងសម្រាប់រឿងនេះ គឺនាងត្រូវចំណាយរយៈពេលថតប្រហែល​ជាង១០​ថ្ងៃ ក្នុងការចេញសម្តែងជាមួយតួប្រុស-ស្រីផ្សេងៗទៀត។ សុវណ្ណ រ៉ាផា ក៏បានដាក់ក្តីរំពឹង​ថា នឹងទទួលបានការ គាំទ្រពីសំណាក់ទស្សនិជន នៅពេលរឿងនេះត្រូវបានចាក់បញ្ចាំ នៅក្នុងរោងកុន៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញ៉ូវអាស៊ី