CamNews

ទេព បូព្រឹក្ស ត្រូវគេទម្លាយថា កំពុងព្រួយបារម្ភ ខ្លាចបាក់ស្រុតប្រជាប្រិយភាព

ភ្នំពេញ៖ ស្របពេលដែលទីផ្សារចម្រៀង ហាក់កាន់តែមានភាពលេចធ្លោ ទៅមុខជាលំដាប់ តារាច្រៀងស្រីសប្បុរស្រអែម ប្រចាំផលិតកម្មហង្សមាស កញ្ញា ទេព បូព្រឹក្ស ថ្មីៗឮថា នាងក៏កំពុងតែសម្តែងការព្រួយបារម្ភ ភ័យខ្លាចបាត់បង់ ឱកាសនៅលើទីផ្សារចម្រៀង ខណៈបច្ចុប្បន្ននេះ មានគូប្រជែងជាច្រើន ដែលចង់ដណ្តើមចំណែកទីផ្សារល្បីឈ្មោះពីនាង ជាពិសេសតារារួមទ្រនំជាមួយ ។

កញ្ញា ទេព បូព្រឹក្ស សព្វថ្ងៃត្រូវបានមហាជន ទទួលស្គាល់ស្ទើរគ្រប់ៗគ្នាថា នាងជាតារាវ័យក្មេងមួយដួង ដែលមានភាពលេចធ្លោ នៅក្នុងផលិតកម្ម ហង្សមាស តាមរយៈនៃទេពកោសល្យ ការសម្តែង-ច្រៀង ព្រមទាំងទឹកដមសំឡេង និងក្បាច់រាំប្លែកៗ របស់នាងទៀតផង ។ ប៉ុន្តែដោយសារការសង្កេតឃើញថា មួយរយៈពេលចុងក្រោយនេះ ហាក់កំពុង មានការប្រកួតប្រជែង រវាងតារាចម្រៀងស្រីរួមដំបូល និងតារាចម្រៀង ផលិតកម្មផ្សេងៗគ្នានោះ ទើបពេលនេះធ្វើឲ្យ ទេព បូព្រឹក្ស មានការព្រួយបារម្ភខ្លាំង ខ្លាចបាក់ធ្លាក់ ចុះសំឡេងគាំទ្រ និងប្រជាប្រិយភាពនាពេលដ៏ខ្លីខាងមុខនេះ ។

ប្រភពពីអ្នកស្និទ្ធស្នាលតារាស្រីរូបនេះបានបង្ហើបថា ទោះបីជាពេលបច្ចុប្បន្ន ទេព បូព្រឹក្ស នៅតែរក្សាបានសំឡេងគាំទ្រ និងប្រជាប្រិយភាពខ្លាំងក៏ពិតមែន តែមិនប្រាកដច្បាស់ថា នាងសប្បាយចិត្តមួយរយភាគរយឡើយ ព្រោះការប្រជែងដណ្តើម យកចំណែកទីផ្សារ កំពុងតែកើនមានឡើងក្នុងវិស័យសិល្បៈខ្មែរ ។

ប្រភពបាននិយាយទៀតថា ដោយសារតែមួយរយៈពេលចុងក្រោយនេះ កំពុងមានគូប្រកួតប្រជែងជាច្រើន ចង់បំបាក់ស្មារតី តារាចម្រៀង ទេព បូព្រឹក្ស តាមរយៈនៃការប្រើប្រាស់ស្ទីល ការតុបតែខ្លួន ការច្នៃម៉ូដសម្លៀកបំពាក់ ព្រមជាមួយនឹងការបង្កើតក្បាច់រាំ ថ្មីប្លែកៗ ពីសំណាក់តារាស្រីជំនាន់ក្រោយ ទើបពេលនេះធ្វើឲ្យកញ្ញា ទេព បូព្រឹក្ស ដេកព្រួយបារម្ភក្នុងចិត្តខ្លាចជ្រុះ ប្រជាប្រិយភាព និងការគាំទ្រ ។

គេហទំព័រកម្សាន្ត LookingTODAY មិនទាន់អាចស្វែងរក ការបកស្រាយណាមួយ ពីសំណាក់កញ្ញា ទេព បូព្រឹក្ស បាននៅឡើយទេ នារៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៥នេះ ដោយសារលេខទូរស័ព្ទ០៨៦ ដែលនាងធ្លាប់ប្រើត្រូវបានបិទ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល