(ភ្នំពេញ)៖ រសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនខ្លួនយុវជនម្នាក់ ជាបុគ្គលិកក្រុមហ៊ុន ផាតហ្វាញឌឺ ត្រាវែល ទៅកាន់តុលាការ បន្ទាប់ពីជននេះបានស៊ីដាច់ប្រាក់ ក្រុមហ៊ុនចំនួន៣៧.៥០៤ដុល្លារ ពោលបន្ទាប់ពីលក់សំបុត្រយន្តហោះបានហើយ មិនយកទៅទូទាត់ឲ្យក្រុមហ៊ុន បែរជាស៊ីដាច់ទៅវិញ។

មន្រ្តីអាវុធហត្ថបានបញ្ជាក់ថា ជនសង្ស័យ សំ លីហេង អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះលេខ១៦៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

មន្រ្តីអាវុធហត្ថឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យរូបនេះ បានធ្វើឡើងតាមពាក្យបណ្តឹងរបស់លោក ឈឺន ហ្វូជូវ ភេទប្រុស៤៦ឆ្នាំ ជនជាតិចិន មុខរបរពាណិជ្ជករតំណាងឲ្យក្រុមហ៊ុន ផាតហ្វាញឌឺ ត្រាវែល។ ក្រោយពីឃាត់ខ្លួន ជនសង្ស័យ សំ លីហេង បានសារភាពថា ខ្លួនបានចូលបំរើការងារនៅក្រុមហ៊ុនខាងលើចំនួន៥ខែហើយ មានមុខងារជាផ្នែកលក់សំបុត្រ និងទទួលបានប្រាក់ខែ៦៥០ដុល្លារក្នុង១ខែ។

ជនសង្ស័យបានបន្តថា នៅក្នុងអំឡុងខែកុម្ភៈ ដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧ ខ្លួនបានលក់សំបុត្រយន្តហោះឲ្យអតិថិជន តែខ្លួនបានយកលុយនេះដើរចាយវាយខ្លះ និងខ្លះនៅអតិថិជនមិនទាន់ទូទាត់ បានធ្វើឲ្យវណ្ឌកជាមួយក្រុមហ៊ុនតែម្តង។

មន្រ្តីកងរាជអាវុធហត្ថបន្តថា «ភាគីខាងក្រុមហ៊ុនបានហៅឈ្មោះ សំ លីហេង ទៅនិយាយដោះស្រាយបំណុលនេះដែរ ប៉ុន្តែឈ្មោះ សំ លីហេង បានព្រងើយកន្តើយ ថែមទាំងគេចវេសមិនចូលខ្លួន ទើបក្រុមហ៊ុនដាក់ពាក្យបណ្តឹងទៅសមត្តកិច្ចឲ្យឃាត់ខ្លួនតែម្តង»។

យ៉ាងណាក៏ដោយនៅរសៀលថ្ងៃនេះ ជនសង្ស័យស្ថិតក្រោមការសាកសួររបស់តំណាងអយ្យការ ដើម្បីចាត់ការបន្តទៀត៕

ប្រភព ៖ ហ្វ្រេសញូវអាស៊ី