ភ្នំពេញ៖ ចូលខ្លួនប្រឡូកក្នុង វិស័យសិល្បៈរយៈពេល ប្រមាណជា២ឆ្នាំមកនេះ តារាសម្តែង
ស្រីកញ្ញា ណាក់ ស្រីណា សម្រេចបានស្នាដៃ យ៉ាងសម្បើម បន្ទាប់ពីនាងត្រូវបានចូល កាន់
តំណែងជាពិធីការិនី របស់បណ្តាញស្ថានីយទូរទ្សន៍ អាស៊ី អាគ្នេយ៍ នោះមក។ ក្រៅពីការគ្រង
តំណែង ជាពិធីការិនី និង ថតស្ប៉តពាណិជ្ជកម្ម ឲ្យបណ្តាក្រុមហ៊ុននានា បច្ចុប្បន្ននេះស្រីស្រស់
រាងតូចច្រឡឹង ណាក់ ស្រីណា កំពុងតែមានឱកាស បានគ្រងតំណែងជាតួឯក ក្នុងខ្សែភាពយន្ត
ពីរផ្សេងគ្នា ដែលកំពុងតែ ដំណើរការថត ។

ជួបសំណេះសំណាល តាមទូរស័ព្ទជាមួយ គេហទំព័រ Looking TODAY កាលពីរសៀល ថ្ងៃទី
២២ ខែមករា ឆ្នាំ២០១៣នេះ តារាសម្តែង និង ជាពិធីការិនី ណាក់ ស្រីណា បានប្រាប់ឲ្យដឹងថា
រាល់ថ្ងៃនេះនាងមាន ការរវល់ខ្លាំងគួរសមចំពោះ ការសម្តែងជាខ្សែភាពយន្ត និង ការថតស្ប៉ត
ពាណិជ្ជកម្ម ។ ជាងនេះទៅទៀតនោះ នាងក៏កំពុងតែជាប់ មមាញឹកក្នុងការថតរឿង ចំនួនពីរ
ផ្សេងគ្នា ដោយគេតម្រូវឲ្យ នាងធ្វើជាតួឯកទាំងពីររឿង ។

តារាសម្តែងវ័យ២២ឆ្នាំ ណាក់ ស្រីណា បានបន្តទៀតថា ខ្សែរឿងទាំងពីរខាងលើ ដែលបាន
ទទួលចុះកុងត្រា ហើយកំពុងតែ ដំណើរការថយ សព្វថ្ងៃនេះ គឺរឿងទីមួយ មានចំណងជើង
ថា "ជីវិតលើវិថីសិល្បៈ" រឿងនេះចាប់ផ្តើមថតបានចំនួន ៨០ភាគរយហើយ ។ ក្រោយពីបញ្ចប់
ការថត នឹងមានចាក់បបញ្ចាំង នៅលើស្ថានីយ ទូរស្សន៍ប៉ុស្តិ៍ អាស៊ី អាគ្នេយ៍។ ចំណែកឯរឿង
ទី២ គឺមានចំណងជើងថា "កំពូលសិស្ស" ដែលទើបតែ ដំណើរការថត បានរយៈពេល មួយ
សប្តាហ៍ប៉ុណ្ណោះ។

ណាក់ ស្រីណា បានឲ្យដឹងទៀតថា រឿង "កំពូលសិស្ស" ដែលទើបតែចាប់ផ្តើមថតនេះ គ្រោង
នឹងបញ្ចប់ការថត ប្រហែលជា១០ថ្ងៃ ខាងមុខទៀត ដោយសារតែរឿងនេះ ជាប្រភេទរឿងដុំ ។
រឿងនេះនិងមាន ចាក់បញ្ចាំងនៅក្នុងរោងភាពយន្ត ចំនួនពីរក្នុងរាជធានីភ្នំពេញ។ តារាម្តែង និង
ជាពិធីការិនីវ័យ ក្មេងរូបនេះ បានបន្ថែមថា នេះជាលើដំបូង សម្រាប់នាង ដែលបានបញ្ចេញ
សមត្ថភាពតាមរយៈ ការចូលសម្តែង ខ្សែភាពយន្ត ហើយបានគ្រងដំណែង ជាតួឯកទាំងពីររឿង ក្នុងពេលតែមួយ។ នាងបានដាក់ក្តីសង្ឃឹមថា តាមរយៈខ្សែភាពយន្តទាំងពីរខាងលើនេះ នាងនឹង
ទទួលបានការគាំទ្រពី ទស្សនិកជនបានមួយ កម្រិតទៀត បន្ទាប់ពីអាជីពជាពិធីការិនី បានជោគ
ជ័យហើយនោះ។

តារាសម្តែងដែលមាន ស្នាមញញឹមស្រស់ ណាក់ ស្រីណា បានឈានជើងចូល ប្រឡូកក្នុង វិស័យ
សិល្បៈ ក្នុងឆ្នាំ ២០១០ បន្ទាប់ពីប្រឡងជាប់ ចំណាត់ថ្នាក់លេខ១ ផ្នែកពិធីករ ពិធីការិនី ក្នុងកម្មវិធី
"ពេជ្រកំពុងច្នៃ"របស់ស្ថានីយ ទូរទស្សន៍អាស៊ីអាគ្នេយ៍។ ក្រៅពីអាជីពសិល្បៈ នាងក៏ជានិស្សិតឆ្នាំ
ទី៤ ផ្នែកធនាគារ និង ហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ មួយផងដែរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល