CamNews

សម្តេចតេជោ ហ៊ុន សែន បង្ហាញប្រវត្តិស្នេហ៍ «គូព្រេងមិនព្រាត់ អាពាហ៍ពិពាហ៍ក្នុងគ្រាកលិយុគ» (វគ្គ២)

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦នេះ បានបង្ហាញរឿងរ៉ាវប្រវត្តិស្នេហ៍ ជាសាធារណៈ ជូនប្រជាពលរដ្ឋតាមរយៈ Facebook Page របស់សម្តេចនូវចំណងជើង៖ «គូព្រេងមិនព្រាត់ អាពាហ៍ពិពាហ៍ក្នុងគ្រាកលិយុគ» (វគ្គ២)។

សម្តេចតេជោ ហ៊ុន សែន សរសេរថា ចំពោះរឿងរ៉ាវស្នេហានេះ សម្តេចសរសេរជាអត្ថបទវែង រៀបចំជា៣វគ្គ ដោយវគ្គទី១ ផ្សាយនៅថ្ងៃទី៣ ខែមករា, វគ្គទី២ ផ្សាយនៅថ្ងៃទី៤ មករា និងវគ្គទី៣ ផ្សាយបញ្ចប់នៅថ្ងៃទី៥ ខែមករា ដែលជាខួប៤០ឆ្នាំនៃការរៀបការរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (៥ មករា ១៩៧៦ - ៥ មករា ២០១៦)។ អ្វីដែលជាពិសេសនៅក្នុងសាររបស់សម្តេចតេជោ ហ៊ុន សែន នោះគឺថា «ពេលអានចប់សូមមេត្តាជួយប្រាប់ខ្ញុំផងថា តើខ្ញុំស្រឡាញ់ប្រពន្ធខ្ញុំមុន ឬ ប្រពន្ធខ្ញុំស្រឡាញ់ខ្ញុំមុន?»។

ខាងក្រោមនេះជារឿងរ៉ាវប្រវត្តិស្នេហ៍ វគ្គទី២ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៖

ម៉ោងប្រមាណ ៧ យប់ ខ្ញុំបានវិលត្រឡប់មកវិញ។ ខ្ញុំឡើងទៅលើផ្ទះឃើញនារីម្នាក់កំពុងអង្គុយមុខចង្កៀងប្រេងកាត ដែលខ្ញុំមើលទៅសុទ្ឋតែជាវេជ្ជបញ្ជាសំរាប់ព្យាបាលឱ្យអ្នកជម្ងឺ។ ដោយមិនឃើញមេបញ្ជាការរបស់ខ្ញុំ ខ្ញុំក៏សួរទៅកាន់នារីនោះថា បងស្រី តើមេបញ្ជាការរបស់ខ្ញុំគាត់ទៅណាហើយ? ចម្លើយរបស់សុភាពនារីរូបនេះតបមកវិញថា គាត់ទៅមាត់ទន្លេហើយ។

មិនអស់ចិត្តខ្ញុំក៏សួរគាត់មួយសំនួរទៀតថា តើនារីឈ្មោះរ៉ានី ពេលនេះនៅឯណា? ចម្លើយតបដោយសុភាពថា រ៉ានីទៅដងទឹកបាត់ហើយ។ ខ្ញុំក៏ចុះមកក្រោមផ្ទះវិញក្នុងបំណងដើរទៅរកមេបញ្ជាការរបស់ខ្ញុំ។ លុះចុះមកដល់ក្រោម ខ្ញុំបានជួបជាមួយគ្រូពេទ្យម្នាក់ដែលធ្លាប់ស្គាល់គ្នា ពេលដែលគាត់ទៅប្រចាំការនៅសមរភូមិ ខ្ញុំក៏សួរគាត់ថា នារីឈ្មោះរ៉ានីពេលនេះនៅឯណា?

បងប្រុសគ្រូពេទ្យដែលមានអាយុច្រើនជាងខ្ញុំប្រហែល១០ឆ្នាំ ឆ្លើយតបថា នារីដែលសែនឯងសួរលើផ្ទះអម្បាញ់មិញនោះហើយជារ៉ានី។ បន្ទាប់ពីដឹងថា នារីដែលធ្លាប់មានបញ្ហាជាមួយខ្ញុំជាយូរមកហើយ ហ៊ានភូតខ្ញុំនៅពេលនេះទៀតធ្វើឱ្យខ្ញុំកាន់តែខឹង។ ពេលនេះរឿងចាស់រឿងថ្មី ត្រូវតែទូទាត់បញ្ជីនៅយប់នេះ (តាមពិតខ្ញុំមើលមុខរ៉ានីអត់ច្បាស់ទេ ដោយមើលពីក្រោយ ព្រោះរ៉ានីកំពុងសរសេរដោយពន្លឺចង្កៀងប្រេងកាត)។

ម៉ោង៨យប់ ការប្រជុំដោះស្រាយបានមកដល់។ ភាគីខាងស្រីមានប្រធាន និងអនុប្រធានមន្ទីរពេទ្យស្រុក សាម៉ីខ្លួនខាងស្រីគឺរ៉ានី និងមិត្តស្រីរបស់គាត់ ម្នាក់ទៀតដែលជាគ្រូពេទ្យក្រមុំដូចគ្នា។ ខាងភាគីខ្ញុំមានមេបញ្ជាការខ្ញុំនិងរូបខ្ញុំជាសាម៉ីខ្លួន។

មន្ទីរពេទ្យបានក្រាលកន្ទេលក្រហម២ និងចង្កៀងប្រេងកាត២ ដែលយើងអង្គុយទល់មុខគ្នា ខ្ញុំអង្គុយបត់ជើង មេបញ្ជាការខ្ញុំអង្គុយពេនភ្នែន។ នៅពេលអង្គុយរួចហើយ យុវនារី២នាក់បានមកដល់ ហើយអង្គុយបត់ជើង ពេលនោះខ្ញុំចាំមិនច្បាស់ថា មួយណាជារ៉ានីក្នុងចំណោមយុវនារី ទាំង២នាក់នោះ ព្រោះពេលខ្ញុំសួរពីក្បាលព្រលប់ខ្ញុំមិនបានឃើញមុខគេច្បាស់ទេ។

បន្តិចក្រោយមកទើបខ្ញុំបានស្គាល់រ៉ានីច្បាស់។ ពេលនោះអារម្មណ៍របស់ខ្ញុំក៏ចាប់ចិត្តស្រឡាញ់គេភ្លាម។ ខ្ញុំមានការសោកស្តាយ ហើយគិតក្នុងចិត្តថាប្រសិនបើដឹងថានាងស្អាតយ៉ាងនេះ មិនចាំបាច់មកដោះស្រាយធ្វើអ្វី សុំស្តីដណ្តឹងយកធ្វើជាប្រពន្ទតែម្តងជាល្អជាង។ ខ្ញុំស្តាយដោយធ្លាប់ជេរស្តីឱ្យយុទ្ឋជនដែលជួយផ្សំផ្គុំខ្ញុំជាមួយរ៉ានី លើស ពីនេះខ្ញុំក៏ធ្លាប់លួចជេររ៉ានីដែរ ពិសេសក្រោយពេលប្រជុំម្តងៗ ដែលថ្នាក់លើនិយាយបញ្ឆិតបញ្ឆៀងរឿងសីលធម៌ ដែលធ្វើឱ្យខ្ញុំឈឺចិត្ត។

ឃើញភ្លាមស្រឡាញ់ភ្លាម រឿងនេះមិនធ្លាប់មានសោះក្នុងជីវិតជាកម្លោះរបស់ខ្ញុំ។ តើត្រូវស្រោចស្រង់សភាពការណ៍បែបណា? ផែនការពីក្បាលព្រលប់ចង់ទូទាត់បញ្ជីរទាំងចាស់ទាំងថ្មីត្រូវបានជំនួសដោយពាក្យសុំទោសជំនួសយុទ្ឋជននិងប្អូនស្រីខ្ញុំ២នាក់ ដែលធ្លាប់បានហៅរ៉ានីថាជាបងថ្លៃ ដែលធ្វើឱ្យរ៉ានីខូចឈ្មោះ។ ដោយពុំមានចំណងស្នេហ៌ជាមួយនារីណានៅឡើយ ខ្ញុំគិតក្នុងចិត្តថាត្រូវតែយករ៉ានីមកធ្វើជាភរិយាឱ្យបាន។ អ្វីដែលជាក្តីបារម្ភរបស់ខ្ញុំ តើរ៉ានីស្រឡាញ់ខ្ញុំ ព្រមទទួលយកខ្ញុំជាស្វាមីឬទេ? និងថា តើរ៉ានី មានបុរស់ណាក្នុងចិត្តនាងហើយឬនៅ?។

នៅយប់នោះ ខ្ញុំក្លាយជាមនុស្សដែលចេះនិយាយភូតដោយប្រាប់មេបញ្ជាការខ្ញុំថាម៉ូតូយើងម៉ាស៊ីនដើរមិនស្រួល អាគុយក៏មិនសូវកាន់ភ្លើង ធ្វើដំណើរទាំងយប់អាចខូចតាមផ្លូវ។ គាប់ជួនពេលនោះម៉ោងជិត១០យប់ទៅហើយ មេបញ្ជាការខ្ញុំក៏យល់ព្រមដោយសុំប្រធានមន្ទីរពេទ្យសម្រាកមួយយប់។
មន្ទីរពេទ្យក៏រៀបចំភ្លាមៗឱ្យយើងទាំង២នាក់សម្រាកនៅលើផ្ទះដែលយើងប្រជុំដោះស្រាយនោះតែម្ដង។ មិននឹកស្មានដល់ថា ផ្ទះដែលយើង សម្រាកនេះ ជាផ្ទះដែលរ៉ានី និងមិត្តនារីរបស់គាត់សម្រាក និងធ្វើការនៅក្នុងផ្ទះនេះដែរ។ រឿងទៅហួសពីនោះ គឺរ៉ានីបានយកភួយ២មកឱ្យ មេបញ្ជាការខ្ញុំ។ មេបញ្ជាការខ្ញុំយកភួយ១ ពណ៏ផ្កាឈូក ហើយប្រគល់ឱ្យខ្ញុំភួយពណ៍ខៀវ ដែលក្រោយរៀបការទើបដឹងថា ភួយដែលខ្ញុំដណ្តប់ ជាភួយភរិយាខ្ញុំ ដែលពេលនោះយើងបានដណ្ដប់ភួយគ្រូពេទ្យក្រមុំ ហើយទុកឱ្យពួកគាត់ដណ្តប់មុង។ តើនេះជាការរៀបចំរបស់ទេវតាឬ?

មេឃមិនទាន់ភ្លឺច្បាស់ផង ខ្ញុំឮសម្លេងបុកអង្ករ ខ្ញុំខំអើតមើលឃើញរ៉ានី និងមិត្តរបស់គាត់ឈ្មោះខេមរា កំពុងបុកអង្ករ។ មេបញ្ជាការខ្ញុំប្រាប់ឱ្យ ខ្ញុំរៀបចំម៉ូតូ ដើម្បីចេញដំណើរទាន់ពេលព្រឹក។ ខ្ញុំបន់ឱ្យតែម៉ូតូខូចដើម្បីបាននិយាយជាមួយរ៉ានី តែវាមិនតាមចិត្តចង់របស់យើងទេ គឺធាក់តែមួយជើងម៉ូតូឆេះភ្លាម។ ខ្ញុំខំរកវិធីឡើងចុះផ្ទះបាន២ដង មុនចេញដំណើរដោយចុងក្រោយខ្ញុំបានហៅរ៉ានីថាបងម្តងទៀត ដោយប្រើពាក្យថាលាហើយបងស្រី។ នេះជាទម្លាប់របស់ខ្ញុំមិនដែលហៅថាអូន ឬមិត្តនារីនោះឡើយ គឺមានតែបងស្រី មីង អុំស្រី យាយ សំរាប់ប្រើជាមួយមនុស្សស្រី ព្រោះឆ្នាំ១៩៧៤ ខ្ញុំទើបមានអាយុ២២ឆ្នាំនៅឡើយ។

(ខ្ញុំសុំបញ្ជាក់ថា ពេលវេលានៃការដោះស្រាយនេះប្រព្រឹត្តឡើងនៅដើមខែ មិនា ឆ្នាំ១៩៧៤)។ ការដែលខ្ញុំស្រឡាញ់រ៉ានីគឺជារឿងពិត ហើយការដែលរ៉ានីស្រឡាញ់ខ្ញុំឬអត់ជាបញ្ហាដែលត្រូវរកវិធីដោះស្រាយ។ ក្ដីស្រឡាញ់ទៅលើនារីម្នាក់កើតមានជាលើកដំបូងសំរាប់ជីវិតខ្ញុំ តែទោះជាយ៉ាងណា ក៏ខ្ញុំមិនភ្លេចពីតួនាទីនិងភារកិច្ចខ្ញុំដែរ។

ថ្ងៃទី១៣ ខែ មេសា ឆ្នាំ ១៩៧៤ ជាថ្ងៃចូលឆ្នាំខ្មែរ។ ខ្ញុំបានឆ្លៀតពេលទៅលេងស្រុកក្រូចឆ្មាក្នុងបំណងទៅរករ៉ានី ដោយយកលេសថា ទៅសួរសុខទុក្ខយុទ្ឋជនដែលកំពុងព្យាបាលជម្ងឺនៅមន្ទីរពេទ្យ។ លុះទៅដល់មន្ទីរពេទ្យ មិនបានឃើញរ៉ានីទេ ហើយក៏មិនហ៊ានសួររកថែមទៀតផង។ ខ្ញុំជិះម៉ូតូចេញពីមន្ទីរពេទ្យទាំងអស់សង្ឃឹម។ យើងត្រូវបន្តដំណើរទៅកាន់ឃុំរកាខ្នុរ ដើម្បីនាំមិត្តខ្ញុំម្នាក់ទៅសួរសុខទុក្ខឪពុកម្តាយ ដែលជាស្រុកកំណើតរបស់គាត់។ នៅពេលដែលខ្ញុំកំពុងធ្វើដំណើរបានប្រហែល២គីឡូម៉ែត្រក៏ជួបរ៉ានីកំពុងជិះកង់ម្នាក់ឯងតាមផ្លូវ ខ្ញុំក៏ឈប់ម៉ូតូ រ៉ានីក៏ឈប់កង់។ យើងសួរសុខទុក្ខគ្នាដោយពាក្យគួរសមប្រហែល៣នាទីប៉ុណ្ណោះ ហើយក៏លាគ្នាធ្វើដំណើរទៅតាមផ្លូវ រៀងៗខ្លួន។ ទាំងខ្ញុំ ទាំងរ៉ានី គឺមិនបានបង្ហាញកាយវិការណាមួយខុសពីការធ្លាប់ជួបស្គាល់គ្នាពីមុននោះទេ។

នៅខែ សីហា ឆ្នាំ១៩៧៤ ខ្ញុំត្រូវស្វែងយល់ឱយបានទាំងពីខាងថ្នាក់ដឹកនាំរបស់ខ្ញុំ ទាំងពីខាងរ៉ានី ដោយខ្ញុំបានធ្វើសំណើរសុំរៀបការជាមួយរ៉ានី ។ ចម្លើយដែលខ្ញុំទទួលបានពីមេបញ្ជាការរបស់ខ្ញុំគឺយល់ព្រម តែត្រូវរង់ចាំរំដោះប្រទេសពីរបបលន់នល់អោយហើយសិន។ ឯចម្លើយពីរ៉ានីគឺឆ្លើយតបតាម អ្នកនាំពាក្យគាត់ថា ស្រេចលើម៉ែឪ។ ចម្លើយទាំង២នេះផ្តល់កម្លាំងចិត្តយ៉ាងខ្លាំងសំរាប់ខ្ញុំ។ ស្ត្រីខ្មែរ៩៨ភាគរយហើយដែលឆ្លើយថាស្រេចលើម៉ែឪ ឬចាស់ទុំ គឺមានន័យថាយល់ព្រមហើយ។

នៅខែ តុលា ឆ្នាំ១៩៧៤ ខ្ញុំបានជួបរ៉ានីដោយចៃដន្យបំផុតនៅផ្សារពាមជីលាំង។ តែជាអកុសលដោយសារមិត្តខ្ញុំម្នាក់ស្រវឹងស្រា ហើយហៅរ៉ានីថាសោ (បងថ្លៃ)។ រ៉ានីមិនខឹងទេ តែធ្វើដូចមិនឮ។ តែសំរាប់ខ្ញុំគឺខ្ញុំខ្មាស់រ៉ានី ដូចនេះ ខ្ញុំត្រូវយកកង់ជិះឌុបមិត្តខ្ញុំម្នាក់នេះ ចេញទៅផ្ទះមួយទៀតចម្ងាយប្រហែល៥០០ម៉ែត្រពីផ្សារទាំងកណ្តាលភ្លៀងធ្លាក់។ ទុកមិត្តខ្ញុំរួចហើយខ្ញុំជិះកង់កាត់ភ្លៀងមករករ៉ានីវិញ។ តែគួរឱ្យហួសចិត្តរថយន្តដឹកក្រុមគ្រូពេទ្យបានចេញទៅបាត់អស់ហើយ។

ចាប់តាំងពីពេលនោះមករហូតខ្ញុំធ្លាក់ខ្លួនពិការ ខ្ញុំមិនដែលបានជួបរ៉ានីទៀតទេ ទោះបីមានឱកាសក៏ដោយ។ នៅថ្ងៃទី ១ ខែ មករា ឆ្នាំ១៩៧៥ ខ្ញុំក៏ត្រូវរបួសស្មាដែលជារបួសលើកទី៤របស់ខ្ញុំ។ ពេលនោះខ្ញុំគិតថានឹងបានរ៉ានីមើលថែព្យាបាលរបួសឱ្យខ្ញុំ។ តែផ្ទុយទៅវិញមន្ទីរពរទ្យ សមរភូមិមុខបានរៀបចំវះយកអំបែងគ្រាប់ចេញ និងបន្តព្យាបាលនៅមន្ទីរពេទ្យដែលមានទីតាំងនៅឃុំបឹងព្រួលស្រុកពាមជីលាំង។

នៅព្រឹកថ្ងៃ១៦ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំត្រូវរបួសធ្ងន់ សន្លប់រហូតដល់ថ្ងៃទី ២១ ខែ មេសា ទើបបានដឹងខ្លួនឡើងវិញ។ នៅពេលដឹងខ្លួន គឺភ្នែកឆ្វេងរបស់ខ្ញុំបានខ្វាក់បាត់ទៅហើយ ឯភ្នែកស្តាំមើលបានប្រវែងប្រហែល១០ម៉ែត្រតែប៉ុណ្ណោះ។ នៅពេលនោះខ្ញុំក៏បានដឹងថា ភ្នំពេញ និងប្រទេសទាំងមូលត្រូវបានរំដោះពីរបបបរិវារអាមេរិក។ ពាក្យស្រឡាញ់និងថែទាំដូចកែវភ្នែកសំរាប់ខ្ញុំ គឺនិយាយលែងបានហើយ ព្រោះខ្ញុំបានបាត់បង់កែវភ្នែកខ្លួនឯងរួចទៅហើយ។

តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ពិភពលោកបានប្រែប្រួលអស់ ប្រជាជនត្រូវជំលៀសចេញពីទីក្រុង ធ្វើដំណើរអត់បាយអត់ទឹក។ ខ្លួនឯងផ្ទាល់ក្លាយជាជនពិការ ហើយអ្វីដែលឈឺចាប់បំផុតគឺព័ត៌មានដែលថារ៉ានី បានរៀបការរួចហើយជាមួយកម្មាភិបាលមកពីភូមិភាគ។ ខ្ញុំខឹងរ៉ានី ខ្លាំងណាស់ ខ្ញុំដៀលនាងទាំងនិយាយខ្លាំងៗទាំងក្នុងចិត្តដៀលសព្វគ្រប់ទាំងអស់តាមចិត្តខ្ញុំចង់។ នេះជាកំហុសរបស់ខ្ញុំដែលទទួលព័ត៌មានខុស តែខ្ញុំលែងហ៊ានស្រឡាញ់រ៉ានី ទៀតហើយ ម្យ៉ាងគឺខ្ញុំបានធ្វើជ្រុលជ្រួសលើនាង ប្រមាថមាក់ងាយនាង និងម្យ៉ាងទៀតខ្ញុំមិនចង់នាំការលំបាកឱ្យនាងដោយសារពិការភាពរបស់ខ្ញុំទេ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ តើរ៉ានីស្រឡាញ់ខ្ញុំ ព្រមយកខ្ញុំជាស្វាមីឬទេ? ព្រោះខ្ញុំបានធ្លាក់ខ្លួនពិការបាត់បង់សម្រស់ពីធម្មជាតិទៅហើយ។

មន្ទីរពេទ្យសមរភូមិបានបញ្ជូនរូបខ្ញុំទៅកាន់មន្ទីរពេទ្យភូមិភាគ ដែលស្ថិតនៅ ឃុំ រកាខ្នុរ ដែលមានចម្ងាយប្រមាណ៦០០ម៉ែត្រ ពីផ្ទះដែលជាភូមិកំណើតរបស់រ៉ានី។ ពេលនោះរ៉ានី បានផ្លាស់ពីមន្ទីរពេទ្យស្រុក ដែលមានទីតាំងនៅឃុំក្រូចឆ្មា ទៅធ្វើជាប្រធានមន្ទីរពេទ្យ ស្រុកមួយកន្លែងទៀតនៅ ឃុំឈូក ស្រុកក្រូចឆ្មា។ ក្នុងអំឡុងខែ កក្កដា ឆ្នាំ១៩៧៥ ប្រហែលជាម៉ោង ៣៖០០ រសៀល ខ្ញុំហាក់ដូចសុបិន្តទាំងថ្ងៃ ដោយបានឃើញរ៉ានី ទៅកាន់មន្ទីរពេទ្យដើម្បីសួរសុខទុក្ខខ្ញុំ ដោយមានមាន់៣ក្បាលផ្ញើរឱយខ្ញុំផង។ រ៉ានីបានសួរនាំពីអាការៈរបួស និង ជម្ងឺរបស់ខ្ញុំ ដោយសំដីទន់ភ្លន់និងការលើកទឹកចិត្ត។ ពេលរ៉ានីលាត្រឡប់មកវិញ ខ្ញុំបានជូនដំណើរដល់ផ្លូវ ខ្ញុំគិតថារ៉ានីមិនប្រកាន់ខឹងនិង ខ្ញុំទេ ហើយក៏មិនស្អប់ខ្ពើមនូវជនពិការដូចខ្ញុំនេះដែរ។

ខ្ញុំត្រូវប្រឹងប្រែងសារជាថ្មី សំរាប់ខ្ញុំ និង រ៉ានី ព្រមទាំងឪពុកម្តាយរ៉ានី មិនមានអ្វីជាឧបសគ្គទេ។ តែអង្គការទើបជាឧបសគ្គពិតប្រាកដ។ នៅពេលនោះរ៉ានីត្រូវអង្គការបង្ខំឱ្យរៀបការជាមួយបុរសផ្សេង តែនាងប្រកែកដាច់ខាត។រីឯរូបខ្ញំ ក៏ត្រូវអង្គការផ្សំផ្គុំជាមួយនារីផ្សេង តែខ្ញុំក៏ប្រកែកដែរ។ ខ្ញុំត្រូវលើកសំណើរសុំរៀបការជាមួយរ៉ានីសារជាថ្មីទៅកាន់ប្រធានយោធាតំបន់។ នៅពេលនោះប្រធានយោធាតំបន់បានធ្វើលិខិតមួយឱ្យខ្ញុំយកទៅជួបគណះស្រុកក្រូចឆ្មា។ នៅក្នងអំឡុង ខែ តុលា ឆ្នាំ ១៩៧៥ ទាំងតំបន់ទាំងស្រុក ទាំងរ៉ានី ដែលជាសាម៉ីខ្លួនយល់ព្រមអស់ហើយរង់ចាំតែថ្ងៃរៀបការប៉ុណ្ណោះ។ ទាំងមុនពេលរង់ចាំនិងពេលកំពុងរង់ចាំទាំងខ្ញុំ និងទាំង រ៉ានី គឺត្រូវប្រឈមនឹងការលំបាកខ្លាំងណាស់។ ការប្រកែកមិនព្រមរៀបការតាមការរៀបចំរបស់អង្គការអាចគ្រោះថ្នាក់ដល់ជីវិត។ រីឯរូបខ្ញុំក្រៅពីព្យាបាលរបួស ការងារសំខាន់របស់ខ្ញុំគឺរៀបចំកម្លាំងសម្ងាត់ដើម្បីវាយអង្គការ ដែលបាននឹងកំពុងកាប់សម្លាប់ប្រជាជន ទោះពេលនោះមិនទាន់ធ្ងន់ធ្ងរក្តី។

នៅថ្ងៃទី ២ ខែ មករា ឆ្នាំ១៩៧៦ ខ្ញុំត្រូវបានកោះហៅពីទីបញ្ជាការកងវរសេនាធំដែលបោះទីតាំងនៅភូមិកោះថ្មរ
ឃុំ ទន្លូង ស្រុក ត្រមូង នាពេលនោះ និងជាស្រុកមេមត់នាពេលបច្ចុប្បន្នដើម្បីមកជួបជុំ នៅមន្ទីរតំបន់ដែលមានទីតាំង នៅស្រុកតំបែរដើម្បីរៀបការនៅថ្ងៃទី៣ ខែមករា។ នៅពេលនោះ ខ្ញុំពិតជាមានចម្ងល់យ៉ាងខ្លាំង តើគេរៀបការរបៀបម៉េច?

មកដល់មន្ទីរតំបន់ រ៉ានីនៅស្រុកក្រូចឆ្មាឯណោះ ហើយមិនទាន់បានទទួលដំណឹងអំពីការរៀបការនៅឡើយ។ ថ្នាក់លើនៅចិត្តធម៌គ្រាន់បើ ដោយសុខចិត្តពន្យារពេលរៀបការពីថ្ងៃទី ៣ មករា ទៅថ្ងៃទី ៥ ខែ មករាវិញ និងចាត់ឱ្យប្រធានមន្ទីរតំបន់ទៅទទួលយករ៉ានី ពីស្រុកក្រូចឆ្មា មកកាន់ស្រុកតំបែរ។ រ៉ានីអត់បានផ្តាំផ្ញើអ្វីទៅឪពុកម្តាយ បងប្អូនហើយក៏គ្មានមិត្តភ័ក្រមកកំដរដែរ គឺក្បាលតែមួយត្រម៉ង់ត្រម៉ោចម្នាក់ឯង។

រីឯចំណែករូបខ្ញុំវិញក៏មិនមានឪពុកម្តាយ ឬបងប្អូនចូលរួមរៀបការដូចរ៉ានីដែរ គឺក្បាលតែ២នាក់ប្តីប្រពន្ទ។ តែខ្ញុំគ្រាន់បើជាងរ៉ានីបន្តិច ដោយមានមិត្តរួមអាវុធត្រូវបានគណៈតំបន់អញ្ជើញឱ្យមកចូលរួមជាភ្ញៀវ។ រ៉ានីបានមកដល់ស្រុកតំបែរ នៅល្ងាចថ្ងៃ៣មករា។ នៅថ្ងៃទី ៤ ខែ មករា ខ្ញុំប្រញ៉ាប់ទៅជួបរ៉ានី។ នៅពេលនោះរ៉ានីកំពុងស្ថិតនៅជុំគ្នាជាមួយនារី១២នាក់ផ្សេងទៀត និងយុទ្ឋជនពិការ១២នាក់ដែរ។
ពេលនោះហើយទើបខ្ញុំដឹងថាការរៀបការត្រូវធ្វើជាមួយគ្នាជាក្រុមក្នុងពេលតែមួយគឺមានចំនួន ១៣គូ ។ ចំពោះគូខ្ញុំគឺមានលេខរៀងទី១៣។ នៅល្ងាចថ្ងៃទី ៤ ខែ មករា ឆ្នាំ ១៩៧៦ខ្ញុំត្រូវចេញដំណើររួមគ្នាទាំងហ្វូងពីមន្ទីរតំបន់នៅស្រុកតំបែរមកកាន់ ភូមិច្រាប នៃស្រុកត្បូងឃ្មុំដែលជាកន្លែងត្រូវរៀបការ។ នៅថ្ងៃទី ៥ ខែ មករាឆ្នាំ១៩៧៦ ត្រូវនិង ថ្ងៃច័ន្ទ ៤ កើត ខែបុស្ស ឆ្នាំ រោង អដ្ឋស័ក ពុទ្ឋសករាជ ២៥១៩ គឺជាថ្ងៃដែលខ្ញុំនិងភរិយាខ្ញុំបានរៀបការជាមួយបងប្អូន១២គូរផ្សេងទៀត ដែលមានខ្ញុំ និងភរិយាខ្ញុំជាគូរទី១៣។ នៅម៉ោងប្រមាណ ៨:00 ព្រឹក ពិធីបានចាប់ផ្តើមជាមួយគណៈអធិបតី១រូប គណៈចាត់តាំង១រូប។

(សូមរង់ចាំងអានវគ្គ៣ថ្ងៃស្អែក ដែលជាវគ្គបញ្ចប់)

***សូមជនរួមជាតិ ជាពិសេសយុវជន តាមដានរឿងភាគនិទាន «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៍មី» នៅក្នុងបណ្តុំ Video Clips តាមលេខរៀង (V3D3- V3-D18)។ សង្ឃឹមថានឹងបានជាប្រយោជន៍ចែកចាយសម្រាប់ការស្វែងយល់បន្ថែមអំពីប្រវត្តិរបស់ខ្ញុំ។ សូមអរគុណ៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី