CamNews

រឿងធំសម្រាប់អ៊ីរ៉ង់ ! ទីក្រុងតេហេរ៉ង់អាចនឹងបាត់ចេញពីផែនទីពិភពលោក នៅ២០ឆ្នាំខាងមុខដោយសារគ្រោះរញ្ជួយដី

(តេហេរ៉ង់)៖ អ្នកវិទ្យាសាស្ត្រអ៉ីរ៉ង់ ផ្នែករញ្ជួយដី លោក Bahram Akkasheh បានព្រមានថា នៅរយៈពេល១៥ ទៅ២០ឆ្នាំខាងមុខ គ្រោះរញ្ជួយដីដ៏មហាប្រល័យមួយ មានកម្លំាង ៧.០ ទៅ៨.០ រ៉ិចទ័រ​អាចនឹងវាយប្រហារ មកលើទីក្រុងតេហេរ៉ង់ ដោយនឹងធ្វើឲ្យរដ្ឋធានីមួយនេះ បាត់ចេញពីផែនទីពិភពលោក។ នេះបើយោងតាម ការចេញផ្សាយ​របស់សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០១៦។

នៅក្នុងបទសម្ភាសន៍ ជាមួយ Sputnik ​លោក Bahram Akkasheh បានលើកឡើងថា «គេគួរតែគិតពី លទ្ធភាពនៃការផ្ទេររដ្ឋធានី​តេហេរ៉ង់ ទៅកាន់តំបន់ណាមួយ ដែលមានហានិភ័យតិចតួច»។ លោក Akkasheh​ បន្តថា «វាមិនមែនជារឿងចៃដន្យឡើយ ដែលយើងចុះកិច្ចព្រមព្រៀង សហប្រតិបត្តិការជាមួយជប៉ុន​ក្នុងការ ត្រួតពិនិត្យសកម្មភាពរញ្ជួយដី នៅទីក្រុងតេហេរ៉ង់​ ត្បិតនៅពេលដ៏ខ្លីខាងមុខ គ្រោះរញ្ជួយ​ដីដ៏មហាប្រល័យមួយ អាចនឹងវាយប្រហារ លើទីក្រុងមួយនេះ ដោយនឹងបង្កឲ្យមានជនរងគ្រោះ​រាប់លាននាក់ ក៏ដូចជាអាចធ្វើឲ្យរដ្ឋធានីតេហេរ៉ង់ បាត់ចេញពីផែនទីពិភពលោក ផងដែរ»។

គួរបញ្ជាក់ថា ការផ្ដួចផ្ដើមគំនិតផ្ទេររដ្ឋធានី តេហេរ៉ង់ទៅតំបន់ផ្សេង មានតាំងតែពីឆ្នាំ២០០៩ មកម្ល៉េះ ដោយ​មានការជម្រុញ ពីសំណាក់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Khamenei ហើយគំនិតនេះ​ក៏ត្រូវបាន ក្រុមប្រឹក្សាសុវត្ថិភាពជាតិ ផ្ដល់អនុសាសន៍ក្នុងការរៀបចំផ្ទេរ រដ្ឋធានីផងដែរ ប៉ុន្តែអ៉ីរ៉ង់មិនទាន់បានបង្ហើប ពីទីតាំងសម្រាប់រដ្ឋធានី អនាគតថ្មីនោះឡើយ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង