ព័ត៌មានអន្តរជាតិ ៖ ពលរដ្ឋឥណ្ឌូនេស៊ី ៦រូប ត្រូវបានចាប់ឃាត់ខ្លួន នៅលើដីកោះ Batam កាលពីថ្ងៃ សុក្រម្សិលមិញនេះ ពាក់ព័ន្ធនឹងផែនការរបស់ពួកគេ គ្រោងវាយប្រហារទៅលើ ប្រទេសសឹង្ហបុរីនេះ បើយោងតាមការគូសបញ្ជាក់ដោយផ្ទាល់ពីសំណាក់អ្នកនាំពាក្យ មន្រ្តីប៉ូលីស ប្រទេស ឥណ្ឌូនេស៊ី។

លោក Agus Rianto ដែលជាអ្នកនាំពាក្យ មន្រ្តីប៉ូលីស ប្រទេស ឥណ្ឌូនេស៊ី គូសបញ្ជាក់ដល់ភ្នាក់ងារ សារព័ត៌មានអោយដឹងថា ពួកគេមានគំរោងវាយប្រហារ បណ្តាទីតាំងសំខាន់ៗនៅក្នុងប្រទេសសឹង្ហ បុរីក្នុងនោះរួមមានដូចជា ស្នងការប៉ូលីសជាដើម ។ ពួកយើងក៏ទទួលបានព័ត៌មានន ពាក់ព័ន្ធនឹងជន សង្ស័យទាំងនេះ ដែលម្នាក់ក្នុងចំណោមពួកគេ គឺជាដៃជើង សកម្មជន ISIS ពីប្រទេសស៊ីរី គ្រោង នឹងវាយប្រហារទៅលើប្រទេសសឹង្ហបុរី តាមរយៈដីកោះ Batam ។

ប្រភពបន្តឲ្យដឹងថា ជនសង្ស័យទាំង ៦នាក់នេះ គឺមានទំនាក់ទំនងជាមួយនឹងសកម្មជន Bahrun Naim ដែលជាពលរដ្ឋ ឥណ្ឌូនេស៊ី កំពុងតែចូលដៃ ជាមួយនឹង ISIS នៅក្នុងប្រទេសស៊ីរី ។ ឧក្រិដ្ឋជន Naim ត្រូវបានគេមានជំនឿជាក់ឲ្យដឹងថា គឺជាមេខ្លោងនៃការវាយប្រហារអត្តឃាត កាលពីអំឡុងខែ មករាកន្លងទៅនេះ នៅភាគកណ្តាលទីក្រុង Jakarta ដែលបានបណ្តាលឲ្យមនុស្ស ៨នាក់ស្លាប់ ក្នុង នោះ ៤នាក់ គឺជាសកម្មប្រយុទ្ធ។ គួរបញ្ជាក់ថា Batam គឺជាដីកោះ ដែលមានទីតាំង ស្ថិតនៅភាគ ខាងត្បូង ប្រទេសសឹង្ហបុរី ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ