ភ្នំពេញ ៖ មានគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្ត Highlander បានបើកបញ្ច្រាសទិសទៅ បុកជាមួយរថយន្ត Mercedess នៅម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតតាមផ្លូវ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា រថយន្តបង្កម៉ាក Highlander ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2V-1109 ។ ចំណែករថយន្ត Mercedess ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Y-1848 ។

បើតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនមានគ្រោះថ្នាក់កើតឡើង គឺបុរសដែលជាម្ចាស់រថយន្ត Highlander បានចេញពី Karaoke Dubai ដោយប្រញាប់ត្រឡប់ទៅផ្ទះ បុរសនោះ បានបើករថយន្តបញ្ច្រាសទិស ដៅចរាចរណ៍ពីជើងទៅត្បូង ដោយបើកនៅលើផ្លូវរបស់គេ បន្ទាប់ពីបើកចេញមិនទាន់បាន១០០ម៉ែត្រផង ស្រាប់មានរថយន្ត Mercedess ពណ៌ទឹកប្រាក់ បើកក្នុងទឹសដៅពីត្បូងទៅជើងលើផ្លូវត្រូវ ស្រាប់តែបើកមកដល់ជិត Karaoke Dubai បានបុកគ្នាពេញទំហឹងជាមួយរថយន្ត Highlander នោះធ្វើឲ្យរថយន្តរងការខូចខាត ខាងមុខរៀងៗខ្លួន។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា បន្ទាប់ពីបុកហើយខាងរដយន្ត highlander ដឹងថាខ្លួនខុស ក៏ចុះមកទទួលកំហុសព្រមសងទៅខាងរថយន្ត Mercedess នោះ តែខាងរថយន្ត Mercedess អាងខ្លួនត្រូវបានទារសំណងពីខាងម្ចាស់រថយន្ត Highlander ចំនួន៧០០០ដុល្លារ បន្ទាប់ពីខាងម្ចាស់ Mercedess ទារលុយចនួន៧០០០ដុល្លារ ខាងរថយន្ត Highlander សុំសង២០០០ដុល្លារ តែខាង Mercedess និយាយថាមើលងាយគាត់ទៅវិញ ហើយក៏ មិនព្រមយកក៏មានការឈ្លោះប្រកែកយ៉ាងតឹងសរសៃករដាក់គ្នា ហើយការប្រកែកគ្នាជិត២ម៉ោងនៅតែមិនត្រូវគ្នាទៀត ទើបខាងរថយន្ត Highlaner បានហៅនគរបាលចរាចរណ៌ក្រុង មកវាស់វែង និងស្ទួចយករថយន្តទាំង២គ្រឿង ទៅទុកនៅការរិយាល័យចរាចរណ៍ក្រុង ដើម្បីភាគីទាំង២ ចូលទៅដោះស្រាយគ្នា៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល