CamNews

តើបុណ្យចូលឆ្នាំប្រពៃណីចិន មានប្រវត្តិបែបណា ? ត្រូវបានប្រារព្ធឡើង ចាប់តាំងពីពេលណាមក?

(ប្រវត្តិ)៖ បុណ្យចូលឆ្នាំប្រពៃណីចិន គឺជាបុណដ៏សំខាន់មួយ របស់បងប្អូនជនជាតិចិន ឬបងប្អូនជនជាតិខ្មែរ ដែលជាប់សែស្រឡាយចិន។ នៅឆ្នាំ២០១៧នេះ បុណ្យនេះត្រូវប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨, ២៩ និង៣០ ខែមករា ហើយពិធីសែនព្រេន នឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧។

ដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំចិននេះ អង្គភាពព័ត៌មាន Frehs News សូមលើកយកនូវប្រវត្តិសង្ខេប នៃបុណ្យចូលឆ្នាំចិន ជូនប្រិយមិត្តអ្នកអាន បានស្វែងយល់ដូចខាងក្រោម៖

​​បុណ្យចូលឆ្នាំចិន គឺជាពិធីបុណ្យ​ដ៏សំខាន់មួយរបស់ជនជាតិចិន ដែល​តែងតែប្រារព្ធឡើង​​នៅ ពេលផ្លាស់ប្តូរពីប្រតិទិនចាស់ ចូលប្រតិទិន​​ថ្មីរបស់ប្រទេសចិន​។ គេអាចហៅបុណ្យចូលឆ្នាំនេះថា ជាពិធីបុណ្យ​និទាឃរដូវ ឬបុណ្យនៃរដូវផ្ការីក «Spring Festival»។

ម្យ៉ាងវិញទៀត ដោយសារតែ​ប្រតិទិនរបស់ប្រទេសចិន រាប់តាមដំណើរច័ន្ទគតិ នាំឲ្យ​​ការប្រារព្ធពិធីបុណ្យ​ចូលឆ្នាំនេះ សំដៅទៅលើ​បុណ្យ​ព្រះខែ «Lunar New Year» ផងដែរ។ ពិធីនេះប្រារព្ធឡើង​មានរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃចុងក្រោយនៃឆ្នាំចាស់ រហូតដល់​ថ្ងៃទី១៥ ខែទីមួយនៃឆ្នាំថ្មី ដែលថ្ងៃចុងក្រោយនេះ មនុស្សតែងតែធ្វើ​ពិធី​បង្ហោះគោម។

ដោយសារវាមានរយៈពេលរហូតដល់១៥ថ្ងៃ ធ្វើឲ្យ​ពិធីបុណ្យនេះជាពិធីបុណ្យ ដែលមានរយៈពេលវែងជាងគេ ក្នុងចំណោម​​ពិធីបុណ្យនានា នៅក្នុង​ប្រតិទិន​របស់ជនជាតិចិន។ ដោយឡែកកាលបរិច្ឆេទវិញ តែងតែផ្លាស់ប្តូរ ឬខុសៗគ្នាពីមួយឆ្នាំទៅមួយឆ្នាំ តែជាទូទៅវាស្ថិតនៅចន្លោះរវាងថ្ងៃទី២១ ខែមករា ដល់ថ្ងៃទី២០ ខែកុម្ភៈ។

ដោយចូលឆ្នាំចិននៅឆ្នាំ២០១៧នេះ ធ្វើឡើងនៅថ្ងៃទី២៨-២៩ និង៣០ ខែមករា ឆ្នាំ២០១៧។

បុណ្យចូលឆ្នាំចិន មានអាយុកាលរាប់​សតវត្សរ៍មកហើយ ព្រមទាំង​មានសារៈសំខាន់យ៉ាងខ្លាំង។ ពិធីបុណ្យ​នេះធ្វើឡើងដើម្បី​សម្តែងការគោរពដល់​ទេវតា និង​ជីដូនជីតាសាច់សារលោហិត។ វាត្រូវបាន​ប្រារព្ធឡើង​នៅ​ក្នុងបណ្តាប្រទេស និងដែនដីមួយចំនួន ដែលសម្បូរ​ជនជាតិចិនរស់នៅក្នុងនោះមានដូចជា ចិនដីគោក ហុងកុង ម៉ាកាវ តៃវ៉ាន់ សិង្ហបុរី ថៃ កម្ពុជា ឥណ្ឌូនេស៊ី ហ្វីលីពីន ក៏ដូចជានៅ China Towns ដែលស្ថិតនៅក្នុងបណ្តាប្រទេសមួយចំនួនផ្សេងៗទៀត នៅលើពិភពលោក។

ពិធីបុណ្យនេះត្រូវបានគេចាត់ទុកជា​បុណ្យ​ ឈប់សម្រាកដ៏សំខាន់​មួយសម្រាប់​ជនជាតិចិន ព្រមទាំង​បានជះឥទ្ធិពលមួយផ្នែក ទៅលើវប្បធម៌ នៃបណ្តាប្រទេស​ជិតខាងផងដែរ។

សម្រាប់​ជនជាតិចិន ​បុណ្យចូលឆ្នាំជាឱកាសពិសេសសម្រាប់​​ក្រុមគ្រួសារ ក្នុងការ​ជួបជុំ​ដើម្បី​​បរិភោគអាហារ​ រួមគ្នាជាពិសេស គឺអាហារពេលល្ងាច។ វាក៏ជាឱកាសសម្រាប់ជនជាតិចិន ក្នុងការបោសសម្អាតគេហដ្ឋានជាថ្មី ដើម្បីបណ្តេញ​រឿង​មិនល្អ និងវិញ្ញាណ​អាក្រក់ ហើយ​ទទួលយក​សំណាងល្អនៅឆ្នាំថ្មី។ នៅតាមបង្អួច និងទ្វា​ គេតែងតែតុបតែងលំអ​ជាមួយនឹង​ក្រដាស​ ឬ​កំណាព្យ​ពីរប្រយោគ ដែលមានពណ៌ក្រហម តំណាងឲ្យ «សំណាងល្អ សុភមង្គល ទ្រព្យសម្បត្តិ និង​អាយុយ៉ឺនយូរ»។

ក្រៅពីការសែនព្រេន នៅមានសកម្មភាពផ្សេងៗទៀត ដែលប្រជាជនចិននិយម ធ្វើនៅ​ថ្ងៃចូលឆ្នាំមានដូចជា ការដុតផាវ ការចែកអាំងប៉ាវ ឬ​ចំណីអាហារដល់គ្នាទៅវិញទៅមក។ តាមរយៈការលើកឡើង របស់បងប្អូនជនជាតិចិន បានបញ្ជាក់ថា «ប្រសិនបើមនុស្សចំណាយ ឬចែករំលែកដល់អ្នកដទៃ កាន់តែច្រើននៅក្នុងឱកាសបុណ្យចូលឆ្នាំ នឹងនាំឲ្យ​លាភហូរចូលគ្រួសារ របស់ពួកគេកាន់តែច្រើនដូចគ្នា»។

យោងទៅតាមរឿងនិទាន និងរឿងព្រេងខ្លះទៀត បានឲ្យដឹងថា ការចាប់ផ្ដើមនៃពិធីបុណ្យចូលឆ្នាំចិន បានផ្ដើមឡើងជាមួយការវាយប្រយុទ្ធ ប្រឆាំងជាមួយសត្វក្នុងទេវកថា មានឈ្មោះថា «នៀន» មានន័យថា ឆ្នាំជាភាសាចិន។

នៅថ្ងៃទីមួយ ក្នុងឆ្នាំថ្មី «នៀន» បានមកខាំស៊ីពួកបសុសត្វ សូម្បីតែអ្នកភូមិក៏ដោយ ជាពិសេសគឺពួកក្មេងៗ។ ដើម្បីការពារខ្លួន ពួកអ្នកភូមិ បានដាក់ចំណីអាហារ នៅមុខផ្ទះរបស់ពួកគេជា រៀងរាល់ដើមឆ្នាំ។ គេមានជំនឿថា បន្ទាប់ពី «នៀន» បានស៊ីចំណីអាហារ ដែលពួកគេដាក់ឲ្យរួចហើយ វានឹងមិនធ្វើបាប ខាំស៊ីប្រជាជនទៀតទេ។

គ្រាមួយអ្នកភូមិបានឃើញ «នៀន» មានភាពភ័យខ្លាច ជាមួយនឹងក្មេងៗ ដែលស្លៀកពាក់ពណ៌ក្រហម។ រួចហើយ អ្នកភូមិក៏នាំគ្នាយល់ថា «នៀន» ខ្លាចពណ៌ក្រហម។ ហេតុនេះហើយ នៅពេលដែលឆ្នាំថ្មីមកដល់ អ្នកភូមិនាំគ្នា បំពាក់គោមពណ៌ក្រហម និងបិទក្រដាសពណ៌ក្រហម នៅតាមទ្វារ និងបង្អួចផ្ទះរៀងៗខ្លួន។ អ្នកភូមិក៏បានប្រើផាវ ដើម្បីបណ្ដេញ «នៀន» ឲ្យទៅឆ្ងាយផងដែរ។ បន្ទាប់ពីពេលនោះមក «នៀន» ពុំបានមកក្នុងភូមិម្ដងទៀតឡើយ។

នៅចុងក្រោយ ហុងជុនឡាវស៊ូ ជាព្រះសង្ឃសាសនាតាវបុរាណម្នាក់ បានចាប់សត្វ «នៀន» នោះ។ សត្វ «នៀន» ក៏ខ្លាចទៅជា យានជំនិះរបស់ព្រះសង្ឃហុងជុនឡាវស៊ូទៅ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី