CamNews

សន្លប់ច្រើនក្នុងការប្រកួតវាយបុក នៅប៉ុស្តិ៍​បាយ័ន​ សង្ស័យថាស៊ីសំណូក

ការ​សន្លប់​របស់​កីឡាករ​កាល​ពី​ថ្ងៃ​អាទិត្យ​ មាន​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់​ដែល​ក្នុង​នោះ​ការ
​ប្រកួត​សន្លប់​ខ្លះ​ មាន​ការ​ជាប់​សង្ស័យ​ពី​ការ​ប្រកួត​ទទួល​សំណូក ហើយ​គូ​ខ្លះ​បាន​សន្លប់​
មែន​ទែន។​

នៅ​លើ​សង្វៀន​ពីរ​ផ្សេង​គ្នា​របស់​ ទូរទស្សន៍​បាយ័ន​ សង្វៀន​បឹង​ស្នោ មាន​ផ្សាយ​ផ្ទាល់​៥គូ​
ដោយ​សន្លប់​៤​គូ ចំណែក​សង្វៀន​កោះ​ពេជ្រ​បាន​ផ្សាយ​ផ្ទាល់​៥​គូ​សន្លប់​៣​គូ។

គូប្រកួតដែលបញ្ចប់ដោយការសន្លប់ ៖

-កីឡាការិនី ហេង ពិសី មក​ពី​ក្លិប​ព្រៃ​ទទឹង​នៃ​ខេត្ត​បាត់ដំបង​ចាញ់​កីឡាការិនី​ ម៉ុន សម្រស់
​មក​ពី​ក្លិប​មិត្ត​ប៉ូលិស​ដោយ​ពិន្ទុ ​កីឡាករ​ កែវ​ រំជោត​ មក​ពី​ក្លិប​ដំបង​គ្រញូង​ ​ខេត្ត​បាត់ដំបង​
វាយ សុខ ​វិរៈ ​មក​ពី​ខេត្ត​ក្រចេះ​ឲ្យ​សន្លប់​នៅ​ទឹក​ទី៤។

-ឈឿន​ ឆៃដែន ​មក​ពី​ក្លិប​និរោធ​មានជ័យ​វាយ ​នឿន​ សាវឌី​ មក​ពី​ក្លិប​អេ ភូថង ​ឲ្យ​សន្លប់​នៅ
​ទឹក​ទី៤។

​-កីឡាករ ​ពេជ្រ​ សម្បតិ្ត ​មក​ពី​ក្លិប​ក្រសួង​ការពារ​ជាតិ​ វាយ​កីឡាករ​យុគ​ យក្ស​គីល ​មក​ពី​ក្លិប
​អប់រំ​កាយ​ខេត្ត​បាត់ដំបង​ ឲ្យ​សន្លប់​នៅ​ទឹក​ទី៣​។ ​

​-កីឡាករ​ សៀង​ ហៀង ​មក​ពី​ក្លិប​ចាក់​អង្រែ​ ប្រើ​កណ្តាប់​ដៃ​វាយ​កីឡាករ​ បួក សាវឌី​ មក​ពី
​ក្លិប​កុមារ​កំព្រា ឲ្យ​សន្លប់​នៅ​ក្នុង​ទឹក១។​

-កីឡាករ ​ថៃ​ ប៊ុន​ហាន​ មក​ពី​ក្លិប​បុរីនាគ​រាជ​ វាយ​ម៉ាប់ ​ឆៃយ៉ា​ មក​ពី​ក្លិប​ខ្លារខិន​ឲ្យ​សន្លប់​នៅ
​ទឹក​ទី២។

-កីឡាករ​ មាស ​វុត្ថា​ មក​ពី​ក្លិប​នាគ​មាន​ជ័យ​ បាន​វាយ​ឲ្យ​ អ៊ុង​រ័ត្នមុនី​ មក​ពី​ក្លិប​រតន​គិរី​ សន្លប់
​នៅ​ទឹក​ទី​២​។

-ករណីសន្លប់ច្រើននៅក្នុងការប្រកួតនេះ ត្រូវបានគេសង្ស័យថា​ ភាគច្រើនមានការស៊ីសំណូក
ប៉ុន្ដែ លោក ម៉ិល កាដូ​ អគ្គ​លេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​ បដិសេធការចោទ
ប្រកាន់នេះ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ PK