CamNews

សារាយ សក្ខណា ៖ ចំនួន​ភ្ញៀវ​កើន​ឡើង​ហួស​ ពី​ការ​រំពឹង​ទុក

ភ្នំពេញៈ  ខណៈដែលពិធីមង្គលការរបស់ តារាសម្តែងសម្បុរខ្មៅស្រអែម កញ្ញា សារាយ សក្ខណា កាន់តែកៀកចូលមកដល់នោះ គេសង្កេតឃើញអនាគតកូនក្រមុំ និងក្រុមគ្រួសារ កាន់តែមមាញឹកស្ទើរ រើខ្លួន មិនរួចក្នុងការរៀបចំពិធី ដែលកាន់តែខិតជិតចូលមកដល់ ហើយ សូម្បីតែចំនួនភ្ញៀវដែល បាន រៀបចំទុករួចជាស្រេច ក្នុងការអញ្ជើញចូលរួមអបអរសាទរ ថ្ងៃមង្គលជ័យរបស់នាង ក៏មានចំនួនកើន ឡើង ស្ទើរពាក់កណ្តាល ហួសពីការរំពឹងទុកដែរ ។

នៅក្នុងពិធីមង្គលការរបស់តារាសម្តែងឆ្នើម មានភាពលេចធ្លោ២ឆ្នាំជាប់ៗគ្នា កញ្ញា សារាយ សក្ខណា ត្រូវបានគេរំពឹងទុកថានៅ ក្នុងថ្ងៃរៀបការរបស់នាងនោះ ប្រាកដជាមានវត្តមានភ្ញៀវ ពន្លឺទាំងក្នុង និង ក្រៅសិល្បៈមិនតិចទេ ចូលរួមក្នុងពិធីនោះ ព្រោះថាតែនាងជាមនុស្សម្នាក់ដែល មានមុខមាត់លេចធ្លោ មិនអន់ទេក្នុងសង្គម ប៉ុន្តែសម្រាប់ ម្ចាស់សាម៉ីខ្លួនវិញ បែរជាអះអាងថាវត្តមាន ភ្ញៀវកិត្តិយសចូលរួម នោះ មិនមានចំនួនច្រើន លើសលប់ប៉ុន្មានទេ ព្រោះនាងមិនចង់រៀបចំធំដុំ។

ថ្លែងប្រាប់ Looking TODAY កាលពីពេលថ្មីៗកន្លងទៅនេះ ម្តាយរបស់ កញ្ញា សារាយ សក្ខណា ដែល ជានិច្ចកាលតែងតែនាំពាក្យ ជំនួសកូនស្រីបានប្រាប់ឲ្យដឹងថា រហូតមកដល់ ពេលនេះ ការរៀបចំពិធី ក៏បាន ត្រៀមរួចរាល់ច្រើនហើយ គឺចាំតែត្រៀមខ្លួនចូល រោងការ តែប៉ុណ្ណោះ មិនមានអីត្រូវបារម្ភទៀត ទេ ព្រោះថាកន្លងមកអ្នកស្រី និងកូនស្រី ក៏បានឆ្លៀត ពេលរៀបចំពិធី ទុកខ្លះៗហើយដល់ពេលកៀក ថ្ងៃមង្គលការ ការរៀបចំគឺរួចរាល់តែម្តង ប៉ុន្តែ ក្នុងនាមយើងជាម្ចាស់សាម៉ីដើមការ គឺត្រូវតែត្រៀមនិង រវល់នេះរវល់នោះ រហូតរកពេល សម្រាកគ្មានទេ ។

ម្តាយរបស់ពិធីការិនី និងជាតារាបង្ហាញម៉ូដរូបនេះ បានប្រាប់ឲ្យដឹងទៀតថា “នៅក្នុងពិធី មង្គលការ របស់ អាសក្ខណា ដំបូងគិតថាគ្រាន់តែរៀបចំបែបធម្មតា អញ្ជើញភ្ញៀវត្រឹម តែ ៧០-៨០តុ ប៉ុណ្ណោះ ប៉ុន្តែដល់ ពេលរៀបចំឈ្មោះភ្ញៀវហៅយើង មិនអាចចោលបានក៏ចេះតែ ថែមថយចុះឡើងចំនួនភ្ញៀវ ក៏កើនឡើង ជិតពាក់កណ្តាល ហើយរហូតមកដល់ពេលនេះ ចំនួនភ្ញៀវគឺមាន ការកើនឡើង១៥០តុ ”។

ទន្ទឹមនឹងពិធីមង្គលការនៅសល់ ពេលត្រឹមតែ២ថ្ងៃក៏ពិតមែន តែសម្រាប់ តារាសម្តែងស្រីកញ្ញា សារាយ សក្ខណា នៅតែស្រវ៉ាការងារ មិនព្រមឈប់ទាល់តែសោះ បើទោះជាជិតដល់ ពេល នាង ត្រូវក្លាយខ្លួន ជាកូនក្រមុំស្រស់សោភា ដែលមានស្វាមីជា មេធាវីសម្បូរទ្រព្យជា អាណិកជន ខ្មែររស់នៅអាមេរិក ក៏ដោយ ។ ហើយកាលពីពេលថ្មីៗនេះ នាងទើបតែទទួល ថតរឿងថ្មី មួយទៀត មានចំណងជើងថា “ក្រឡអីហ្នឹង?” នៅក្នុងរឿងនេះនាងមិនបាន គ្រងតំណែងជា តួឯកឡើយ តែផ្ទុយទៅវិញនាងបែរជា សម្តែងជាតួខ្មោចទៅវិញ។

នៅក្នុងខែធ្នូនេះមានវត្តមាន តារាស្រីល្បីឈ្មោះជាច្រើនដួង សម្រុករៀបការនៅដំណាច់ឆ្នាំនេះ ហើយ នៅក្នុងនោះតារាស្រីដែលរៀបការ មានភាពលេចធ្លោ និងធ្វើឲ្យមហាជនមានការចាប់ អារម្មណ៍ខ្លាំង ជាងគេ គឺកញ្ញា សារាយ សក្ខណា ដោយនាងជាកូនក្រមុំ ដែលមាន ភ័ព្វសំណាង ជាងគេ គ្រាន់តែរ៉ូប រៀបការមួយ នាងចំណាយទុនជិតខ្ទង់ម៉ឺនដុល្លារ ច្នៃម៉ូដយ៉ាងប្រឌិត ទុក ស្លៀកបង្អួតរាង ក្នុងពិធីមង្គល ការរបស់នាង នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ខាងមុខនេះ ។ ចង់ ដឹងថាកូនក្រមុំសម្បុរស្រអែម ស្រស់រូប នេះមានភាពស្រស់ ស្អាតប្លែកភ្នែកកម្រិតណា ក្នុងថ្ងៃ មង្គលការនោះមានតែ រង់ចាំអ៊ុតមើលទាំងអស់ គ្នានៅ ថ្ងៃមង្គលការនាងទាំងអស់គ្នា ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល