ក្រចេះ៖ មន្រ្តីអាវុធហត្ថខេត្តក្រចេះ៤នាក់ ត្រូវបានព្រះរាជអាជ្ញា កោះហៅមកសាកសួរ សង្ស័យពាក់ព័ន្ធរឿងជំរិតទារប្រាក់ ៦០០០ដុល្លារ ពីឈ្មួញរកស៊ីម្នាក់ជិះរថយន្ត លុច្សស៊ីល៤៧០ នៅចំណុចស្រែស្បូវ ស្រុកសំបូរ ខេត្តក្រចេះកាលប៉ុន្មានថ្ងៃមុននេះ នេះបើតាមប្រភពពីមន្រ្តីជាន់ខ្ពស់ខេត្តក្រចេះ បានថ្លែងឲ្យដឹងថា នៅថ្ងៃទី០៣ ខែតុលានេះ ។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា អាវុធហត្ថទាំង ៤នាក់ មានម្នាក់ជាមេបញ្ជាការរងអាវុធហត្ថខេត្តក្រចេះ ឈ្មោះ ម៉ុត វណ្ណៈ និង៣នាក់ទៀតជាប្រធាន និង អនុប្រធានស្នាក់ការ ដែលជាបងប្អូន ម៉ុត វណ្ណៈ ចំណែកឈ្មួញរកស៊ី និងជាជនរងគ្រោះដែលត្រូវបាន PM ទាំង៤នាក់ឃាត់ខ្លួនអស់ ២ថ្ងៃ១យប់ មានឈ្មោះ ឡុង ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល