ភ្នំពេញៈ បន្ទាប់ពីតារាសម្តែងសិចស៊ី កញ្ញា វ៉ាង ស្រីណូ បានថតបញ្ចប់ឈុតខារ៉ាអូខេ ក្នុងបទចម្រៀងមួយបទ ដែលមានចំណងជើងថា «មិនចង់មានបាប» របស់ផលិតកម្មសាន់ដេ រួចមក មិនទាន់បានចេញលក់ ជាផ្លូវការផង ស្រាប់តែតារាស្រីរូបនេះ បានចេញមុខទទូច ឲ្យបុរសៗ ដែលមានភរិយា ទស្សនាបទចម្រៀងមួយ បទនេះហើយ ព្យាយាមយកចិត្តទុកដាក់ លើកទឹកចិត្តឲ្យភរិយា របស់ខ្លួនឲ្យបានច្រើនបំផុត ។

តារាស្រីដែល សម្បូរសាច់ដើមទ្រូង ទ្រលុកទ្រឡន់ សិចស៊ីញាក់សាច់ កញ្ញា វ៉ាង ស្រីណូ បានរំលេចសារខ្លីមួយ បង្ហោះពេញបណ្តាញ ទំនាក់ទំនងសង្គម Facebook ផ្ទាល់របស់នាងថា «ចង់អប់រំឲ្យបុរសៗ ដែលតែងតែមានស្នេហាច្រើន និងសាវ៉ា ចេះយល់ពីទឹកចិត្តមនុស្សស្រី ដែលជាប្រពន្ធផង និង អប់រំឲ្យមនុស្សស្រីគ្រប់រូប ចេះរកវិធីដោះស្រាយ ពេលមានមនុស្សប្រុស សុំស្រលាឡាញ់ពេលគេដឹងថា គេមានប្រពន្ធហើយ!! ចង់ដឹងតើមានឈុត ពិសេសយ៉ាងណាខ្លះ កុំភ្លេចរង់ចាំទស្សនា ទាំងអស់គ្នាComming soon!...»។

តាមរយៈការបង្ហាញសារខ្លី របស់តារាសម្តែងច្រើនឆ្នាំ កញ្ញា វ៉ាង ស្រីណូ នេះគឺជាសារមួយ ដែលផ្តល់កំលាំងចិត្ត ដល់ស្ត្រីគ្រប់ៗរូប ដែលពួកគេត្រូវ បានសម្ងំបៀមទុក្ខ ក្រៀមក្រំឈឺចាប់ ដោយសារតែស្វាមី ឱបជាប់ដើមទ្រូង ក្បត់ចិត្ត ទៅលួចលាក់ មានស្រីស្នេហ៍ថ្មី។ ដូច្នេះ នាងរំពឹងថា បទចម្រៀងមួយបទនេះ គឺជាសារមួយអប់រំ និងក្រើនរំឭក ទៅដល់បុរសៗ ឲ្យបានយល់ពីទឹកចិត្តភរិយា ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល