ក្រោមកិច្ចសហការរបស់កងកម្លាំងនគរបាល កាលពីថ្ងៃចន្ទ បានចាប់ខ្លួនជនជាតិចិន ៣ នាក់នៅខេត្តព្រះសីហនុ ដែលសង្ស័យថាជាបក្សពួកមួយនៃក្រុមឧក្រិដ្ឋជន ៥ នាក់ ដែលបានចាប់នារីខារ៉ាអូខេជាច្រើននាក់ នៅក្នុងរាជធានីភ្នំពេញ ដោយគ្មានការព្រមព្រៀង។

ឧត្តមសេនីយ៍ទោ កុល ផល្លី ប្រធានមន្ទីរឧក្រិដ្ឋកម្មក្រុងព្រះសីហនុ បានឲ្យដឹងថាជនសង្ស័យ ដែលជាជនជាប់ចោទឈ្មោះ Li Hong Jie, Guo Yuwei និង Li Xiao Xiang ពួកគេស្នាក់នៅក្នុងរាជធានីភ្នំពេញ។ ពួកគេត្រូវបានចាប់ខ្លួនដោយមន្រ្តីប៉ូលីស មកពីក្រសួងមហាផ្ទៃ និងមន្ទីរនគរបាលខេត្តកំពត និងក្រុងព្រះសីហនុ នៅវេលាម៉ោង ២ រសៀលនៅផ្ទះជួលមួយកន្លែង។

លោកបានឲ្យដឹងទៀតថា បុរសទាំងនោះត្រូវបានគេសង្ស័យថាជា សមាជិកក្រុមឧក្រិដ្ឋជន ដែលបានចាប់ជំរិត ឃុំឃាំង និងរំលោភសេពសន្ថវៈ ហើយគំរាមកំហែងទារប្រាក់់ពីស្ត្រីទាំងនោះក្នុងម្នាក់ៗ ៤ពាន់ដុល្លារ។

”ជនជាតិចិនបីនាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីសមត្ថកិច្ច បានឆ្មក់ចូលផ្ទះជួលរបស់ពួកគេនៅក្រុងព្រះសីហនុ” ។ បច្ចុប្បន្ននេះឧក្រិដ្ឋជនជាតិចិនដ៏គ្រោះថ្នាក់ ពីរនាក់ផ្សេងទៀតកំពុងរត់គេចខ្លួន។

លោកបានបញ្ជាក់ថា ប៉ូលីសរឹបអូសបាន ខ្នោះដៃ ដំបងឆក់ ឡានមួយគ្រឿង និងលិខិតឆ្លងដែនចំនួនបី។

ជនសង្ស័យត្រូវបានបញ្ជូនចេញពីខេត្តព្រះសីហនុទៅក្រសួងមហាផ្ទៃ នៅរាជធានីភ្នំពេញ ដើម្បីសាកសួរបន្ថែម។ ចំពោះបក្សពួកឧក្រិដ្ឋជនដែលរត់គេចខ្លួន ប៉ូលីសកំពុងតែបន្តស្វែងរក។

លោក សុខ សារិទ្ធ មន្ត្រីនគរបាលព្រហ្មទណ្ឌ បានឲ្យដឹងកាលពីម្សិលមិញថា យោងតាមការស៊ើបអង្កេតរបស់ប៉ូលីស ដំបូងឡើយក្រុមឧក្រិដ្ឋជនបានបបួលស្ត្រីទាំងនោះ ទៅញ៉ាំអាហារជាមួយពួកគេនៅភោជនីយដ្ឋានមួយនៅ ខណ្ឌសែនសុខ។

លោកបានបន្ថែមទៀតថាបន្ទាប់ពីស្ត្រីទាំងនោះចូលក្នុងឡាន ក្រុមឧក្រិដ្ឋជនបាននាំពួកគេទៅខេត្តកំពត រួចបានធ្វើសកម្មភាពជំរិតយកប្រាក់ពីស្ត្រីទាំនោះ។

លោក សារិទ្ធ បាននិយាយថា ក្រុមឧក្រិដ្ឋជនបានគំរាមទារប្រាក់ពី ស្ត្រីទាំងនោះ ចំនួន ៤ពាន់ ដុល្លារ ក្នុងម្នាក់។

ថៅកែរបស់ពួកនាង បានរាយការណ៍ពីហេតុការណ៍នេះទៅប៉ូលីស ហើយប៉ូលីសបានរៀបចំផែនការដើម្បីដាក់អន្ទាក់ចាប់ខ្លួនពួកគេ។

លោក សារិទ្ធ បាននិយាយថា ប្រាក់មួយចំនួនត្រូវបានប្រគល់ឲ្យក្រុមឧក្រិដ្ឋជន ដើម្បីល្បួងឲ្យពួកបង្ហាញខ្លួន។ បន្ទាប់មកក្រុមឧក្រិដ្ឋជនបានទម្លាក់ស្រ្តីទាំងនោះ នៅខេត្តកំពត ហើយបានរត់គេចខ្លួន មុនពេលត្រូវបានចាប់ខ្លួនបានកាលពីថ្ងៃចន្ទ។

លោក សារិទ្ធ បាននិយាយថាជនរងគ្រោះទាំង ៥ នាក់ត្រូវបានជួយសង្គ្រោះដោយប៉ូលីស ហើយបច្ចុប្បន្នកំពុងស្ថិតនៅស្ថានទូតចិន ក្នុងរាជធានីភ្នំពេញ។

លោក លី សុធី មន្ត្រីប៉ូលីសនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បាននិយាយកាលពីម្សិលមិញថា ជនសង្ស័យកំពុងត្រូវបានចោទសួរ។ ពួកគេត្រូវបានចោទប្រកាន់ពីបទចាប់ខ្លួន រំលោភ និងការគំរាមកំហែង រួមជាមួយការចាប់ជំរិតទារប្រាក់ និងឃុំខ្លួនដោយខុសច្បាប់ ដោយមានស្ថានទម្ងន់ទោស ។

ប្រសិនបើរកឃើញថាមានកំហុស ជនទាំងនោះអាចជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ ៕

ប្រភព ៖ khmertimes