(វ៉ាស៊ីនតោន)៖ ស្ថាបនិកក្រុមហ៊ុន Facebook លោក Mark Zuckerberg បានត្រៀមខ្លួនរួចហើយ ក្នុងដំណើរផ្សងព្រេងថ្មីមួយ តាមរយៈការបង្ហើបពីគោលបំណងរបស់លោក សម្រាប់ឆ្នាំ២០១៧ នេះ ខណៈអ្នកប្រើប្រាស់អិនធឺណែត មួយចំនួនយល់ថា លោកអាចនឹងប្រកាសពីការឈរឈ្មោះ ប្រកួតប្រជែងយក តំណែងជាប្រធានាធិបតីអាមេរិក នៅថ្ងៃអនាគត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែមករា ឆ្នាំ២០១៧។

នៅឆ្នាំ២០១៧នេះ លោក Mark Zuckerberg បានបង្ហាញពីវត្ថុបំណងជាច្រើន ដែលធ្វើឱ្យគេសន្និដ្ឋានថា លោកមានបំណងចង់អង្គុយកៅអី ជាប្រធានាធិបតីអាមេរិក។ ជាក់ស្ដែងថ្លែងនៅលើគេហទំព័រ Facebook ផ្ទាល់ខ្លួនលោក Zuckerberg បាននិយាយថា «នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំរត់បានចំងាយជាង ៥៨៧គីឡូម៉ែត្រ ខ្ញុំបានបង្កើតប្រព័ន្ធអ៊ីនធើណែត គ្រប់គ្រងផ្ទះរបស់ខ្ញុំ ខ្ញុំបានអានសៀវភៅ ២៥ក្បាល និងរៀនភាសាចិនផងដែរ។ ចំណែកឯការប្រកួតប្រជែង ផ្ទាល់ខ្លួនរបស់ខ្ញុំ ក្នុងឆ្នាំ២០១៧ នេះគឺការធ្វើដំណើរទស្សនកិច្ច ប្រជាជនអាមេរិក នៅតាមបណ្តារដ្ឋទាំងអស់ នៃសហរដ្ឋអាមេរិក»។

គួរបញ្ជាក់ថាលោក Zuckerberg ក៏បានអះអាងដែរថា នៅសល់ ៣០រដ្ឋទៀត ដែលលោកត្រូវទស្សនកិច្ច ដើម្បីជួបនិយាយជាមួយ ប្រជាជនអាមេរិក អំពីគោលបំណង ការព្រួយបារម្ភ និងជីវភាពរបស់ពួកគេ ដោយលោកថែមទំាងរំលឹក ពីការបែងចែកសង្គម មិនធ្លាប់មានពីមុនមក ហើយវាជាពេលវេលាដ៏សំខាន់ នៃប្រវត្តិសាស្រ្តមនុស្សជាតិ។ «យើងត្រូវតែផ្លាស់ប្ដូរច្បាប់ជាច្រើន ដើម្បីឱ្យវាអាចត្រូវបានទទួលស្គាល់ ដោយអ្នកទំាងអស់គ្នា»។ នេះបើតាមសម្តីរបស់លោក Mark Zuckerberg៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង