ព្រះសីហនុ ៖ ចោរប្លន់មួយក្រុម ដែលគេ សង្ស័យថា មានគ្នាប្រមាណជា៤នាក់ ប្រដាប់ ដោយអាវុធនិងជិះរថយន្ដមួយគ្រឿង បាន ចូលទៅធ្វើសកម្មភាពប្លន់ផ្ទះទិញលក់ផល នេសាទសមុទ្រទាំងកណ្ដាលថ្ងៃត្រង់ ដោយ យកបានលុយប្រមាណជាជាង១ម៉ឺនដុល្លារ ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព ដែលបច្ចុ ប្បន្នសមត្ថកិច្ចកំពុងធ្វើការតាមរុករក តែនៅ មិនទាន់ប្រទះក្រុមចោរប្លន់ខាងលើនេះ ឡើយ ។

ករណីក្រុមចោរចូលប្លន់ខាងលើនេះបាន កើតឡើងនៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥នេះ ស្ថិតនៅ ផ្ទះជនរងគ្រោះរកស៊ីទិញលក់ផលនេសាទ សមុទ្រនៅភូមិរំដួលជើងភ្នំ តំបន់ទំនប់ រលក ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្ដ ព្រះសីហនុ ។

តាមប្រភពព័ត៌មានជំហានដំបូងបានឱ្យ ដឹងថា ជនល្មើសមានគ្នាយ៉ាងតិចចំនួន៤នាក់ ប្រដាប់ដោយកាំភ្លើងខ្លីនិងជិះរថយន្ដមួយ គ្រឿង បានចូលទៅធ្វើសកម្មភាពភ្ជង់ប្លន់ យកលុយកាក់នៅក្នុងផ្ទះរបស់ជនរងគ្រោះ តែមិនបានផ្ទុះអាវុធធ្វើជនរងគ្រោះមាន គ្រោះថ្នាក់នោះឡើយ ដោយគ្រាន់តែភ្ជង់ប្លន់ យកតែប៉ុណ្ណោះ ។

តាមការអះអាងពីភាគីម្ចាស់ផ្ទះ គឺក្រុម ចោរបានយកអស់លុយដុល្លារជាង១ម៉ឺន លុយ បាតចំនួន៨០០០បាត និងប្រាក់រៀល ចំនួន ២លានរៀល រួមទាំងគ្រឿងអលង្កាមួយចំនួន ទៀត ហើយក៏នាំគ្នាជិះរថយន្ដគេចខ្លួនឆ្ពោះ ទៅផ្លូវស្ទឹងហាវបាត់អស់ទៅ ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងតាមរុករក ដោយ គេអះអាងថា បើជនល្មើសពិតជាបើករត់គេច ទៅផ្លូវស្ទឹងហាវមែន សមត្ថកិច្ចងាយនឹងស្វែង រកឃើញ ព្រោះផ្លូវទៅស្ទឹងហាវមិនមានផ្លូវ សម្រាប់គេចខ្លួនច្រើននោះទេ ។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល