CamNews

សម្តេចតេជោ បញ្ជាឲ្យរំលាយ និងរុះរើបន្ទាន់ នូវសំណង់ ​NAGA កំពុងតែសាងសង់

- សម្តេចតេជោ ប្រកាសមិនបណ្តោយឲ្យមន្រ្តីខិលខូច បំផ្លាញសង្គមជាតិ តទៅទៀតជាដាច់ខាត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាឲ្យរំលាយ និងរុះរើជាបន្ទាន់ នូវសំណង់ ទាំង ដែលសង់រំលោភស៊ីចំណីផ្លូវ និងសួនច្បារសាធារណៈ ហើយអាជ្ញាធរនៅគ្រប់កន្លែងមានសំណង់រំលោភយក ចំណីផ្លូវ និងសួនច្បារសាធារណៈ គឺជាអ្នកទទួលខុសត្រូវ។ សម្តេចថែមទាំងបានបញ្ជាក់ទៀតថា សម្តេចមិន បណ្តោយឲ្យមន្រ្តីខិលខូចបំផ្លាញសង្គមជាតិ និងធ្វើឲ្យជាតិ អាប់ឱនតទៅទៀតជាដាច់ខាត។

ការព្រមានរំលាយរាល់សំណង់ ដែលធ្វើរំលោភលើចំណីផ្លូវ និងសួនច្បារសាធារណៈនេះ បានធ្វើឡើង បន្ទាប់ពី សម្តេច បានពិនិត្យឃើញការដ្ឋានសាងសង់អគារពាណិជ្ជកម្មណាហ្កាកាស៊ីណូ (Naga World & Casino) ដែល ជាក្រុមហ៊ុនវិនិយោគខ្នាតធំមួយនៅកម្ពុជា មានទីតាំងនៅជិតវិទ្យាស្ថានពុទ្ឋសាសនបណ្ឌិត្យកម្ពុជា ក្នុងរាជធានីភ្នំ ពេញ បានសាងសង់ រំលោភលើដីចិញ្ចើមផ្លូវរបស់រដ្ឋ និង ប៉ះពាល់ទៅដល់ទីតាំងវិទ្យាស្ថាន ពុទ្ឋសាសនបណ្ឌិត្យ ថែមទៀតផង។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅលើទំព័រ Facebook របស់សម្តេចនាព្រឹកព្រលឹមថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ ២០១៥នេះថា «មិនថាតែក្រុមហ៊ុន Naga World & Casino មួយទេ គឺចំពោះក្រុមហ៊ុនទាំងអស់ ដែលបានទទួល ច្បាប់វិនិយោគនៅក្នុងប្រទេសកម្ពុជា ទាំងនៅក្នុងក្រុងនីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា គឺត្រូវតែគោរពតាម ច្បាប់ និងគោលការណ៍ដែលរដ្ឋាភិបាលបានផ្តល់ជូន។ សំណង់ដែលមានលក្ខណៈរំលោភកេងស៊ីចំណីផ្លូវសាធា រណៈ និងសួនច្បារសាធារណៈ គឺត្រូវរុះរើរំលាយចេញជាបន្ទាន់។ ហើយបើធ្វើនៅទីតាំងកន្លែងណា គឺអាជ្ញាធរមាន សមត្ថកិច្ច និងក្រសួងពាក់ព័ន្ឋត្រូវតែទទួលខុសត្រូវ»។

សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅម្ចាស់ក្រុមហ៊ុនថា ក្រុមហ៊ុនឯកជន ដែលសាងសង់ធ្វើហួស ពីច្បាប់បាន កំណត់ដោយអំពើឃុបឃិតជាមួយមន្រ្តីខិលខូច គឺត្រូវតែមានទោស។ សម្តេច បានរំលឹកទៅមន្រ្តីរបស់សម្តេចថា ពួកគេគឺដឹងច្បាស់ណាស់ថា ទីណាជារបស់ឯកជន និងទីណាជារបស់រដ្ឋ ហើយមិនត្រូលាក់បាំងនោះឡើយ បើ ទោះបីនៅពេលនេះប្រមុខរាជរដ្ឋាភិបាល មិនទាន់បានដឹង តែរឿងទាំងអស់នោះប្រាកដជាលាក់មិនជិតពីភ្នែកសា ធារណជនឡើយ។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ចុងក្រោយថា «សម្តេចតេជោ ហ៊ុន សែន មិនបណ្តោយឲ្យមន្រ្តីខិលខូច ទាំងនោះ បំផ្លាញសង្គមជាតិអោយអាប់ឱនតទៅទៀតជាដាច់ខាត»៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល