CamNews

"ក្រុមហ៊ុនថា មិនអី តែរដ្ឋថា វីវរ" ក្រោយ ទឹកវិទ្យុសកម្ម ៩៨០ លានលីត្រ លេចធ្លាយហើយ

ព័ត៌មានអន្តរជាតិ ៖ ទឹកវិទ្យុសកម្ម ដែលមានចំណុះប្រមាណ ៩៨០លានលីត្រ បានលេចធ្លាយចូល​ទៅក្នុងប្រភពទឹកផឹកក្រោមដី រដ្ឋ Florida សហរដ្ឋអាមេរិក នេះបើយោងតាមការគូសបញ្ជាក់អោយ ដឹងពីសំណាក់មន្រ្តីផ្លូវការ ប្រចាំរដ្ឋ Florida ។

ប្រភពបញ្ជាក់ឲ្យដឹងថា ករណីលេចធ្លាយទឹកវិទ្យុសកម្មខាងលើនេះ អាចកើតឡើងទៅបានបន្ទាប់ពី មានករណីរណ្តៅយក្សស្រុត នៅពីក្រោមរោងចក្រគីមី ផលិតជីហ្វូសហ្វាត (phosphate) ដែលមាន ទីតាំងជិតទីក្រុង Tampa រដ្ឋ Florida ជាហេតុនាំឲ្យមានការបំផ្លិចបំផ្លាញ ដល់អាងស្តុក ទឹកសំនល់ ។ គួរបញ្ជាក់ថា ទឹកសំណល់ទាំងនោះ គឺផ្ទុកសារជាតិ phosphogypsum នាំមកនូវការបញ្ជាក់បាន ថាជាសារជាតិទឹកវិទ្យុសកម្ម ពីផលិតនៃការផលិតជី ហ្វូសហ្វាត ។ ក្រុមហ៊ុនផលិតជីហ្វូសហ្វាត Mosaic គូសបញ្ជាក់ឲ្យដឹងថា ការលេចធ្លាយប្រការនេះ មិននាំមកនូវហានិភ័យដល់សាធារណជន នោះទេ ។ បន្ថែមពីលើនេះ ក្រុមហ៊ុនបន្តឲ្យដឹងថា ទឹកដែលបានលេចធ្លាយនោះ មិនអាចជ្រាបទៅ ដល់ប្រព័ន្ធទឹកនៃក្រុមហ៊ុនឯកជន ដែលបានចែកចាយនោះទេ ខណៈក្រុមហ៊ុនខ្លួន កំពុងតែជួស ជុលឡើងវិញនូវប្រព័ន្ធលំហូរទឹក។

សារព័ត៌មាន Associated Press ក្រោយពីដកស្រង់សម្តីមន្រ្តីផ្លូវការ លោក David Jellerson ពីក្រុម ហ៊ុនផលិតជី ហ្វូសហ្វាត Mosaic បានចុះផ្សាយអោយដឹងថា ទឹកក្រោមដី មានការបំលាស់ទីយឺត បំផុត ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយចុះ Jacki Lopez អគ្គនាយកពី the Center for Biological Diversity គូសបញ្ជាក់ដល់សារព័ត៌មាន Reuters អោយដឹងថា វាពិបាកនឹងជឿទុកចិត្ត ទៅលើពួក គេនៅពេលដែលពួកគេនិយាយថា កុំបារម្ភអ្វីទាំងអស់ ទន្ទឹមនឹងពួកគេបានលាក់បាំងរឿងនេះ អស់ រយៈពេល ៣សប្តាហ៍កន្លងមកហើយ។

គួរបញ្ជាក់ថា រណ្តៅស្រុតយក្ស ដែលបានកើតឡើងនោះ មានមុខកាត់ដល់ទៅ ១៤ម៉ែត្រ បង្ហាញ វត្តមានរបស់ខ្លួន នៅត្រង់បរិវេណ New Wales facility នៃក្រុមហ៊ុន Mosaic ក្នុងទីក្រុង Mulberry ខណៈរណ្តៅស្រុតត្រូវបានក្រុមការងាររកឃើញ កាលពីថ្ងៃទី ២៧ សីហា កន្លងទៅនេះ ។ រណ្តៅ ស្រុតប្រការនេះ បាននាំឲ្យទឹកវិទ្យុសកម្ម ហូរចេញពីអាងស្តុក ខណៈបានជ្រាបចូលទៅក្នុង ស្រទាប់ដី/ថ្ម ដែលមានទឹកជ្រាប នៅក្រោមដី ។ គួររំឮកថា ស្រទាប់ដី/ថ្ម ដែលមានទឹកជ្រាប នៅក្រោមដី គឺជាប្រព័ន្ធទឹកក្រោមដីដ៏មហិមាមួយ ដែលបៀមសរសៃទឹក និងរក្សាទឹក ក្រោមដី ៕

ប្រែសម្រួល ៖​ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី