យានយន្ដ៖ បើនិយាយអំពីរូបរាង វិញសម្រាប់ម៉ូដែល Honda Metropolitan គឺមានក្ខណៈម្យ៉ាងម្នាក់ទេ ទៅ នឹងម៉ូដែល ដទៃទៀតនៃគ្រួសារម៉ូតូលេខអូតូរបស់ក្រុមហ៊ុន Honda។ មន្ដស្នេហ៍ និងភាពទាក់ទាញ ម៉ូដែលនេះ ក៏ត្រូវបានក្លាយជា ចំណងអារម្មណ៍យ៉ាងមាំ សម្រាប់ទាក់ចិត្ដមិត្ដសុភាពនារី ដោយមិនអាច បំភ្លេចបាន។ ហេតុដូច្នេះហើយ បានជាក្រុមហ៊ុនខិតខំប្រឹងប្រែង ដាក់បន្ថែមស្នាដៃរបស់ខ្លួន មួយកំរិតទៀត ដើម្បីកាន់តែទំនើប សម្រាប់ស៊េរីថ្មី គឺ Honda Metropolitan ស៊េរីឆ្នាំ ២០១៥។

ជាមួយរូបរាង តូចច្រឡឹង ស្រស់ស្អាត និងទាន់សម័យទៀតនោះ ម៉ូដែលមួយនេះត្រូវបានក្រុមហ៊ុន ផ្ដល់ឲ្យនូវទីផ្សារពេញនិយមបំផុតជាមួយ នឹងជម្រើសព៌ណដ៏ស្រស់ស្អាត មានដូចជា ព៌ណផ្កាឈូក ក្រហម ខៀវ ព្រមទាំង ព៌ណសរ ទៀតផង ។ ហើយម្យ៉ាងវិញទៀត បើនិយាយអំពី ម៉ូតនៃការកែច្នៃវិញនោះ ម៉ូដែលមួយនេះ ក៏មានភាពប្លែក ហើយទាក់ទាញបំផុតសម្រាប់សង្គមយុវវ័យ។

សម្រាប់លក្ខណៈសម្បត្ដិនៃការផ្ទុកវិញ ថ្វីត្បិតតែមានរាងតូចក៏ពិតមែន ប៉ុន្ដែបើនិយាពីកម្លាំងវិញ គឺខ្លាំង ហើយរឹងមាំ អាចផ្ទុកបាន មនុស្សពីរនាក់យ៉ាងងាយស្រួល ជាមួយការធ្វើដំណើរដោយស្ថិតក្នុងស្ថានភាព ដ៏រ៉ូមែនទិច ទន់ភ្លន់ និង និងស្រស់ស្រាយ ។ ហើយផ្នែកក្រោមនៃកែបអង្គុយ អាចផ្ដល់ឲ្យបាននូវ ការផ្ទុកឥវ៉ាន់បានច្រើនគួសម រឺមិនដូច្នេះទេ ក៏អាចដាក់បានមួកសុវត្ថិភាពមួយផងដែរ។

ចំណែកសមត្ថភាពម៉ាស៊ីន គឺ មានកម្លាំង ៥០ សេសេ និងអាចរត់បានល្បឿនលឿបំផុតរហូតដល់ទៅ ៦០ គ.ម/ម៉ោង។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Topspeed, Honda