ព័ត៌មានអន្តរជាតិ ៖ ចុងសប្តាហ៍កន្លងទៅនេះ ប៉ូលីសចិន បានធ្វើការរឹបអូសកាំភ្លើងខ្លីបានដល់ទៅ ១១៨០ដើម និងគ្រាប់កាំភ្លើងច្រើនជាង ៦ លានគ្រាប់ បន្ទាប់ពីរកអោយឃើញថាជនអន្ធពាលបាន នឹងកំពុងចរាចរណ៍សព្វាវុធទាំងនេះ នៅតាមប្រព័ន្ធអនឡាញ តាំងពី ដើមឆ្នាំ ២០១៥ ដោយជាប់ ពាក់ព័ន្ធជាមួយនឹងមនុស្ស តិចបំផុត ១៨នាក់។

អំឡុងការចុះស៊ើបអង្កេត និងត្រួតពិនិត្យ ដោយកន្លែង អំឡុងខែមេសាប៉ូលីសចិនបានប្រទះឃើញ ហិបមួយដែលផ្ទុកទៅដោយសមាសភាព កាំភ្លើងខ្លីដ៏ច្រើនសន្ធឹកសន្ធាប់ មិនត្រឹមតែប៉ុណ្ណោះ រយៈ ពេល ៧ ខែក្រោយមកទៀត ប៉ូលីសចិន បានរកឃើញ ជនអន្ធពាល បាន នឹង កំពុងចរាចរណ៍លក់ សព្វាវុធតាមប្រព័ន្ធអនឡាញ ចាប់តាំងពីឆ្នាំ ២០១២ មកម្ល៉េះ ក្នុង នោះ ប្រតិបត្តិការ របស់ពួកគេ បានប្រើ US Server ។

យោងតាមសារព័ត៌មានរដ្ឋចិន ស៊ិនហួរ ចុះផ្សាយអោយដឹងថា អាជ្ញាធរ ប្រទេសចិន ធ្វើការប៉ាន់ប្រ មាណអោយដឹងថា បើចាប់គិតតាំងពីឆ្នាំ ២០១២ ក្រុមអន្ធពាលរកស៊ី ជួញ ដូរសព្វាវុធតាមប្រព័ន្ធ អនឡាញ រកប្រាក់ចំនូលបានច្រើនជាង ៤លានយ័ន ។ ភាពជាម្ចាស់ កម្មសិទ្ធ ទៅលើបណ្តាសព្វា វុធពីសំណាក់ពលរដ្ឋសាមញ្ញចិន គឺជា អំពើខុសច្បាប់ ក្នុងនោះ ការផលិត និងចែកចាយ កាំភ្លើង នៅក្នុង ប្រទេសចិន ក៏ត្រូវបានរឹតត្បិតដូចគ្នាដែរ បុគ្គល ណាមួយ ដែលចាប់ឃាត់ខ្លួនបានពីបទ ជួយដូរសព្វាវុធខុសច្បាប់ ប្រឈមនឹងការជាប់ពន្ធនាគារ ដល់ទៅ ៧ ឆ្នាំ៕

ប្រែសម្រួល ៖កុសល

ប្រភព ៖ ស៊ិនហួរ