(ព្រះវិហារ)៖ រឿងមិនគួរឲ្យកើត និងបង្កការភ្ញាក់ផ្អើលទាំងព្រឹក គឺដើមត្នោតចំនួន១៤ដើម ត្រូវបានភ្លើងឆេះ ដោយមូលហេតុ ប្រជាពលរដ្ឋ រងារខ្លាំងពេកដោយសារតែអាធាតុចុះត្រជាក់ ក៏បង្កាត់ភ្លើងអាំងកុំឲ្យរងារ ស្រាប់តែត្រូវភ្លើងរាលឆេះតែម្តងទៅ។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅភូមិប្រធតុ ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

លោក រស់ ហេង អភិបាលស្រុកសង្គមថ្មី បានឲ្យដឹងថា មុនពេលហេតុការណ៍កើតឡើង ប្រជាពលរដ្ឋរងារ ក៏នាំគ្នាបង្កាត់ភ្លើងអាំងកុំឲ្យរងារ ស្របពេលនោះ ភ្លើងបានរាលឆេះដើមត្នោតបន្តគ្នា យ៉ាងសន្ធោសន្ធៅ ហើយភ្លាមៗ អ្នកភូមិក៏ដងទឹកពន្លត់តែពន្លត់មិនឈ្នះ ក៏ហៅឡានទឹករបស់អធិការដ្ឋានស្រុកសង្គមថ្មី មកជួយពន្លត់ទើបភ្លើងនោះរលត់។

លោក រស់ ហេង បានបន្តថា ការជួយអន្តរាគមន៍ពន្លត់ភ្លើងនេះ កម្លាំងនគរបាលប្រើទឹកអស់២ឡាន ចំពោះដើមត្នោតដែលឆេះសរុបចំនួន១៤ដើម រួមនិងរបងខ្លះផងដែរតែបើកុំឡានទឹកមកជួយពន្លត់ទាន់ អាចនិងបន្តឆេះផ្ទះទៀត។

ក្នុងនាមគណៈបញ្ជាការឯកភាពស្រុក លោកសូមថ្លែងនូវការកោតសរសើរ ដល់កម្លាំងនគរបាលស្រុក ដែលជួយអន្តរាគមន៍បានទាន់ពេលវេលា ហើយលោកក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ គួរធ្វើការប្រុងប្រយ័ត្ន ចំពោះភ្លើងក្នុងផ្ទះក៏ដូចភ្លើងព្រៃព្រោះអាចបណ្តាលឲ្យ មានករណីគ្រោះអគ្គិភ័យបានគ្រប់ពេលវេលាបំផ្លាញទ្រព្យសម្បត្តិរបស់យើង៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី