ព័ត៌មានអន្តរជាតិ ៖ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា មន្រ្តីប៉ូលីស បានប្រើប្រាស់ឡានទឺក អំឡុងបាតុកម្ម ពីសំណាក់ក្រុមបាតុករ ជាកសិករ នៅក្នុងទីក្រុង Brussels ប្រទេស ប៊ែលហ្ស៊ិក ។ ក្រុមបាតុករ រាប់រយនាក់ បានគ្រវែង ឬចោលដុំថ្ម ស៊ុត ក៏ដូចជា ផាវទៅលើមន្រ្តីប៉ូលីសខណៈបាន ប្រើ ត្រាក់ទ័រ ២ គ្រឿង ព្យាយាមបំបែក របាំងការពារ អាជ្ញាធរ ពាក់ព័ន្ធ ។

ភ្នាក់ងារសារព័ត៌មាន Ruptly បានផ្តិតទិដ្ឋភាពទាំងស្រុង ពីចំនុចក្តៅនៃការផ្ទុះការតវ៉ាក្នុងនោះមន្រ្តី ប៉ូលីសម្នាក់ បានទទួងរបួស អំឡុងប៉ះទង្គិចជាមួយនឹងបាតុករ ។ ប្រភព សារព័ត៌មានដដែលបន្ត អោយដឹងថា ៖ ក្រុមបាតុករ ជាកសិករ តំបន់ អឺរ៉ុប បានប្រើប្រាស់ ត្រាក់ ទ័រ ក៏ដូចជា គ្រឿងចក្រ កសិកម្មមួយចំនួនផ្សេងទៀត ធ្វើការតវ៉ា ប្រឆាំង ពាក់ព័ន្ធទៅនឹង ការធ្លាក់ចុះយ៉ាងគំហុក តម្លៃ ផលកសិកម្មរបស់ពួកគេ ក្នុងនោះរួមមានដូចជា ការធ្លាក់ចុះតម្លៃសាច់ និង ទឹកដោះគោ ជាដើម ។

Sieta van Keimpema អនុប្រធានក្រុមហ៊ុន ផលិត ទឹកដោះអឺរ៉ុប European Milk Board បំភ្លឺដល់ សារព័ត៌មាន AP អោយដឹងថា ៖ តម្លៃផលិតផលកសិកម្ម បានបន្តការធ្លាក់ចុះ យ៉ាងគំហុកចន្លោះ ពី ៣០ ទៅ ៤០ភាគរយ បើនៅតែដូច្នេះ កសិដ្ឋានរបស់ពួកយើង នឹងក្ស័យធន់ ក្នុងពេលដ៏ខ្លីខាង មុខនេះ ជាក់ជាមិនខាន ។ គួររំឮកថា មិនត្រឹមតែមានការផ្ទុះឡើង នូវ បាតុកម្ម ទាក់ទិននឹងករណី ធ្លាក់ចុះតម្លៃ ផលិតផលកសិកម្ម តំបន់អឹរ៉ុប នៅបែលហ្ស៊ិក តែ មួយនោះទេ តួយ៉ាង នៅទីក្រុង បា រីស ប្រទេសបារាំង ឯណោះវិញ បាតុករ ដែលជាកសិករនោះ មាន សមាជិក ដល់ទៅ ជិត ១៥០០ នាក់ បានប្រមូលផ្តុំគ្នា ធ្វើការតវ៉ា ដោយពាំនាំវត្តមាន ត្រាក់ទ័រ ច្រើនជាង ១០០០ គ្រឿង ចូលក្រុងថែមទៀតផង ៕

<object width="484" height="415" data="http://www.youtube.com/v/jvVPwlflUAk&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/jvVPwlflUAk&rel=1" /></object>

<object width="477" height="409" data="http://www.youtube.com/v/Ht58ecpXflQ&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/Ht58ecpXflQ&rel=1" /></object>

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ