វាជាពេលវេលាដែលអ្នកត្រូវបង្កើនជីវិតផ្លូវភេទរបស់អ្នកឱ្យប្រសើរហើយ ហើយភរិយារបស់អ្នក នឹងមានអារម្មណ៍ ស្រើបស្រាល ដែលមិនធ្លាប់ទទួល បានពីមុនមក។ យើងបានដឹងរួចហើយថា ស្ដ្រីពេញចិត្ដចំពោះការរួមភេទ ខ្លាំងណាស់ ប៉ុន្ដែបុរសធ្លាប់គិតទេថា ក្បាច់អ្វីធ្វើឱ្យស្ដ្រីរីករាយ និងទទួលបានអារម្មណ៍ស្រណុកស្រួលខ្លាំង អំឡុងពេលឈានដល់ចំណុចកំពូល? ក្បាច់រួមភេទ គឺមានច្រើនខ្លាំងណាស់ ប៉ុន្ដែមានតែក្បាច់រួមភេទមួយចំនួនប៉ុណ្ណោះ ធ្វើឱ្យស្ដ្រីទទួលបានភាព ស្រណុកសុខស្រួលខ្លាំង។ ស្ដ្រីតែងតែត្រៀមខ្លួនជាស្រេច ដើម្បីទទួលយក និងរីករាយចំពោះក្បាច់រួមភេទ ដែលបុរសពេញចិត្ដ ប៉ុន្ដែស្ដ្រីកម្រសុំឱ្យបុរសប្រើក្បាច់នាងពេញចិត្ដនោះទេ។ នេះជាពេលវេលាបុរសត្រូវស្វែងយល់ ពីតម្រូវការរបស់ស្ដ្រី ពេលអនុវត្ដការរួមភេទ។ ចូរចងចាំថា ការរួមភេទដ៏ប្រសើរកើតឡើងតែនៅពេលមានតុល្យភាពរលូន រវាងសេចក្ដីរំភើបរីករាយ និងការលួងលោមផ្លូវចិត្ដប៉ុណ្ណោះ។

ខាងក្រោមនេះ គឺជាក្បាច់ ៥យ៉ាង ដែលអ្នកប្រាថ្នាចង់អនុវត្ដ និងស្ដ្រីតែងតែពេញចិត្ដបំផុត៖
១ – ក្បាច់វាយលុកពីក្រោយ (Doggy Style) ៖ ស្ដ្រីពិតជាពេញចិត្ដ ចំពោះក្បាច់នេះខ្លាំងណាស់។ ក្បាច់វាយលុកពីក្រោយនេះ គឺជាក្បាច់ដ៏ពិសេសបំផុតមួយ ហើយវាក៏ជាក្បាច់ធ្វើឱ្យបុរសស្រៀវស្រើបបំផុតដែរ។ ចូរឱ្យប្រាកដក្នុងការអនុវត្ដន៍ក្បាច់នេះ ប្រកបដោយភាពស្និទ្ធស្នាល និងរីករាយ។

២ – ក្បាច់បុរសវាយលុកពីលើស្ដ្រី (Missionary Style) ៖ វាមិនមែនជាអ្វីអ្នកត្រូវមានការសង្ស័យនោះទេ ក្បាច់បុរសវាយលុកពីលើស្ដ្រីនេះ គឺជាក្បាច់មួយ ដ៏ពេញនិយមបំផុត។ ក្បាច់នេះមើលទៅហាក់បីដូចជា សកម្មភាពដដែលៗ ប៉ុន្ដែស្ទើរតែគ្រប់ដៃគូរួមភេទទាំងអស់ តែងចាប់ផ្ដើមដោយក្បាច់នេះ ហើយស្ដ្រីនៅតែចូលចិត្ដវា។ នៅក្នុងក្បាច់នេះស្ដ្រីអាចទទួលបានភាពស្និទ្ធស្នាល ជាមួយដៃគូរបស់នាង តាមរយៈការសំឡឹងមើលកែវភ្នែកគ្នា។

៣ – ក្បាច់ជិះសេះប្រលែងដៃ(Cowgirl Style) ៖ វាគឺជាវិធីបង្កើនភាពស្រើបស្រាល សម្រាប់ដៃគូរួមភេទទាំងពីរ ហើយប្រហែលវាជាក្បាច់រួមភេទដ៏សិចស៊ីបំផុត។ ជួនកាលស្ដ្រីចង់គ្រប់គ្រងរាងកាយបុរស ក្នុងអំឡុងពេលរួមភេទ។នៅក្នុងក្បាច់នេះ ស្ដ្រីអាចធ្វើចលនា ទៅមុខថយក្រោយ ហើយភ្ញោចចំណុចអក្សរ G របស់នាង ដើម្បីសម្រេចភាពស្រណុកសុខស្រួល នៃការឈានដល់ចំណុចកំពូលខ្លាំងបំផុត។ បុរសក៏អាចធ្វើចលនាតប ចំពោះក្បាច់ជិះសេះប្រលែងដៃរបស់ស្ដ្រីនេះដែរ។

៤ – ក្បាច់វាយលុកពីចំហៀង (Spoon Style) ៖ ក្បាច់រួមភេទពីចំហៀង គឺជាក្បាច់ធ្វើឱ្យដៃគួរួមភេទ ទទួលបានអារម្មណ៍ស្រណុកសុខស្រួលបំផុត ហើយអាចប្រព្រឹត្ដទៅបានយូរទៀតផង។ វាកាន់តែសិចស៊ីថែមទៀត ដោយការនិយាយគ្នា ពាក្យអាសអាភាស ក្នុងអំឡុង ពេលអ្នកអាចនិយាយបាន។

៥ – ក្បាច់ឈរវាយលុក (The Standing Position) ៖ ជួនកាលស្ដ្រីចង់លោតចេញពីលើគ្រែ ហើយរួមភេទម្ដងទៀត ដោយប្រើក្បាច់វាយលុកឈរ។ នៅក្នុងក្បាច់នេះ ស្ដ្រីអង្គុយលើគ្រែ ហើយបុរសអាចវាយលុកខ្លាំងៗ ដោយការឈរពីមុខនាង ហើយបុរសអាចវាយលុកបានជ្រៅ តាមតែអាចធ្វើទៅបាន។ ដោយការប្រើក្បាច់នេះ លិង្គរបស់បុរសអាចមានឱកាសវាយលុកខ្លាំងៗត្រង់ចំណុចអក្សរ G របស់ស្ដ្រី។ ចូរសាកល្បងប្រើក្បាច់នេះ នៅក្នុងផ្ទះបាយ ឬនៅលើតុ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង