(កំពត)៖ បុរសពោះម៉ាយម្នាក់ ត្រូវបានកម្លាំងនគរបាល ស្រុកកំពង់ត្រាចឃាត់ខ្លួន បន្ទាប់បានទទួលពាក្យបណ្ដឹងពីឪពុកខាងស្រីថា បានរំលោភកូនស្រីរបស់ខ្លួន តែជនសង្ស័យថា ស្រលាញ់គ្នាយូរហើយ។

មន្ដ្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីឪពុកខាងស្រី ទើបកម្លាំងនគរបាលធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ ធន វង់ អាយុ២៨ឆ្នាំ នៅយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦នេះ ក្នុងភូមិដំណាក់ក្រឡាញ់ខាងកើត ឃុំភ្នំប្រាសាទ ស្រុកកំពង់ត្រាច ខេត្តកំពត។

សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុមានអ្នកដំណើរ បានឃើញជនសង្ស័យកំពុង តែធ្វើសកម្មភាពរួមរក្សជាមួយនារីម្នាក់ឈ្មោះ ប.ស.ជ អាយុ១៦ឆ្នាំ ក្រោយមកក៏បានប្រាប់ឪពុកនារីនោះ ទើបឪពុកក៏បាននាំគ្នីគ្នាទៅកន្លែងកើតហេតុ ហើយបានឃាត់ខ្លូនជនល្មើស យកទៅប្រគល់ឱ្យប៉ុស្ដិ៍នគរបាលរដ្ឋបាល ឃុំភ្នំប្រាសាទ។

បើតាមចម្លើយសារភាព របស់ជនសង្ស័យបានឱ្យដឹងថា ពួកគេទាំង២នាក់បានស្រលាញ់ គ្នាយូរណាស់ហើយ ដោយបានណាត់ជួបគ្នា៣លើក ប៉ុន្តែទើបតែបានរួមរក្សជាមួយគ្នា១លើកទេ រីឯខាងស្រីបានឆ្លើយយ៉ាងស្ទាក់ស្ទើរ ម្តងថាស្រឡាញ់គ្នា ម្តងថាមិនស្រឡាញ់គ្នា។

សមត្ថកិច្ចបានសន្និដ្ឋានថា ករណីខាងលើ គឺជារឿងត្រូវរ៉ូវគ្នា ប៉ុន្តែឪពុកខាងស្រីបានដាក់ពាក្យបណ្តឹង ដូច្នេះធ្វើឱ្យកម្លាំងនគរបាល ឈានទៅដល់ការឃាត់ខ្លួន ជនល្មើសខាងលើ ដើម្បីបញ្ជូនទៅអធិការដ្ឋាន នគរបាលស្រុកកំពង់ត្រាច ចាត់ការតាមនីតិវិធី៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី