CamNews

កម្ពុជាពង្រឹងសន្តិសុខ តាមកន្លែងសំខាន់ៗ ក្រោយមានអំពើភេរវកម្ម ពិភពលោក

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ប្រធានសេនាធិការ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យ ដឹងថា ក្រោយមានព្រឹត្តិការណ៍ ភេរវកម្មពិភពលោកជាញឹកញាប់ ពិសេសនៅទីក្រុងប៉ារីស ប្រទេស បារាំង ក្នុងរយៈ ពេលឲ្យប៉ុន្មានថ្ងៃនេះ កម្ពុជាបានដាក់ពង្រាយ កងកម្លាំងមួយចំនួន ដើម្បីរក្សាសន្តិសុខ នៅរាជធានីភ្នំពេញ និង តាមបណ្ដាខេត្តទូទាំងប្រទេស ។

យោងតាមវេបសាយ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា ឧត្តមសេនីយ៍ឯក ឆាយ គឹម ខឿន បានមានប្រសាសន៍ថា ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម សម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទៅ ក៏ដូចជាភ្ញៀវទេសចរ អ្នកវិនិយោគ និងបណ្ដាលស្ថានទូត សមត្ថកិច្ចបានដាក់កម្លាំងតាមគោលដៅមួយចំនួន ក្នុងកិច្ចរក្សាសន្តិសុខ គឺ បន្ទាប់ពីមានអំពើបំផ្ទុះគ្រាប់បែក នៅតាមបណ្ដាប្រទេសនៅសហគមន៍ អឺរ៉ុប និងស្របពេលដែលកម្ពុជា ទទួលភ្ញៀវ បរទេស ដែលមកប្រកួតបាល់ទាត់ជម្រុះ នៅរាជធានីភ្នំពេញ ដោយពុំមានគោលដៅអ្វីផ្សេងនោះទេ ។

សូមបញ្ជាក់ថា កន្លងទៅពេលថ្មីៗនេះ មានការដាក់បំផ្ទុះគ្រាប់បែក នៅទីក្រុងប៉ារីស ដែលបណ្ដាលឲ្យស្លាប់មនុស្ស ជាច្រើនរយនាក់ ហើយនៅថ្ងៃទី១៧ ខែវិច្ឆិកានេះ កម្ពុជានឹងប្រកួតជម្រុះបាល់ទាត់ក្របខ័ណ្ឌពិភព លោក ជាមួយ ប្រទេសជប៉ុនផងដែរ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល