ព័ត៌មានអន្តរជាតិ ៖ អាជ្ញាធរប្រទេសទួរគី បានធ្វើេសេចក្តីប្រកាស បិទស្ថាប័នសារព័ត៌មានក្នុងស្រុក ជាង ១៣០កន្លែង ពាក់ព័ន្ធនឹងការបង្រ្កាបទ្រង់ទ្រាយធំ ក្រោយពីមានការធ្វើរដ្ឋប្រហារយោធា ដោយ បរាជ័យកាលពីថ្ងៃទី ១៥ កក្កដា កន្លងទៅនេះ ។

ប្រភពបញ្ជាក់ឲ្យដឹងថា ភ្នាក់ងារសារព័ត៌មាន ៣កន្លែង ទូរទស្សន៍ក្នុងស្រុក ១៦ប៉ុស្តិ៍ កាសែត ៤៥ ស្ថាប័ន និងទស្សនាវដ្តី ១៥កន្លែង នឹងត្រូវបិទជាផ្លូវការ ។ ដាច់ដោយឡែកពីគ្នានេះផងដែរ សមាជិក កងកម្លាងប្រមាណ ១៧០០នាក់ ក្នុងនោះ ១៤៩នាក់នាក់ មានមុខតំណែងជាមេបញ្ជាការកំពូល ក៏ ដូចជា មេបញ្ជាការជើងទឹកនោះ ត្រូវបានដកចេញពីតំណែង ។

រដ្ឋាភិបាលប្រទេសទួរគី គូសបញ្ជាក់ឲ្យដឹងថាលោក Fethullah Gulen ដែលកំពុងតែមានវត្តមាននៅ សហរដ្ឋអាមេរិកនោះ គឺជាអ្នកនៅពីក្រោយការធ្វើរដ្ឋប្រហារយោធាលើកនេះ តែទោះជាយ៉ាងណា ក៏ដោយចុះ ត្រូវលោកបដិសេធ។ ហោចណាស់ មនុស្ស ២៤៦នាក់ បានស្លាប់បាត់បង់ជីវិត អំឡុង ភាពមានចលាចលនៃការធ្វើរដ្ឋប្រហារយោធា ប្រទេសទួរគី មិនត្រឹមតែប៉ុណ្ណោះ ច្រើនជាង ២០០០ នាក់ផ្សេងទៀត រងរបួស ។

សេចក្តីប្រកាសផ្លូវការ ពាក់ព័ន្ធនឹងការបិទស្ថាប័នសារព័ត៌មានក្នុងស្រុកដ៏ច្រើនលើសលប់លើកនេះ ត្រូវបានគូសបញ្ជាក់ឲ្យដឹង ពីមន្រ្តីផ្លូវការ ប្រទេសទួរគី Resmi Gazete ។ ទោះជាយ៉ាងណាក៏ដោយ ចុះ ពុំមានការបញ្ជាក់ឲ្យដឹង នឹងឈ្មោះបណ្តាស្ថាប័នសារព័ត៌មាន ដែលតម្រូវឲ្យបិទនោះទេ ប៉ុន្តែ សារព័ត៌មានក្នុងស្រុក ចេញសេចក្តីរាយការណ៍ឲ្យដឹងថា ស្ថាប័នទាំងនោះ គឺជាស្ថាប័នទាំងឡាយ ណាដែលមានទំហំអាជីវកម្មតូច មានមូលដ្ឋាននៅតាមបណ្តាខេត្ត និងជាបណ្តាសារព័ត៌មាន ដែល មានអតិថិជនគោលដៅ ជាពលរដ្ឋក្នុងស្រុក នៃប្រទេស ទួរគី ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី/អ័រតេ