ភ្នែកជាំអាចបណ្ដាលឈឺចាប់ ព្រិលភ្នែក ហើមភ្នែក និងឈឺក្បាល។ ម្យ៉ាងទៀត វាក៏អាចជាប្រភេទនៃការជាំខៀវជាលិកាជុំវិញភ្នែកផងដែរ។ ភ្នែកជាំខ្មៅ និងហើមជុំវិញភ្នែក អាចបណ្ដាលពីមូលហេតុជាច្រើនដូចជា របួសច្រមុះ ការវះកាត់មុខកែសម្ផស្ស ការវះកាត់ចង្ការ ប្រតិកម្មអាលែក្ស៊ី។

១. ស្អុំទឹកកក៖ រឿងដំបូងគេ ដែលអ្នកត្រូវធ្វើ គឺត្រូវស្អុំទឹកកកត្រង់កន្លែងជាំនោះឱ្យបានរហ័សតាមតែអាចធ្វើបាន។ ទឹកកកនឹងជួយកាត់បន្ថយអាការៈជាំ និងបង្ហាប់សរសៃឈាមដើម្បីកាត់បន្ថយការហូរឈាមនៅខាងក្នុង និងកាត់បន្ថយសភាពជាំខៀវ។ ម្យ៉ាងទៀត វាជួយពន្លឿននូវដំណើរការព្យាបាលឱ្យឆាប់ជា។

ខ្ចប់ដុំទឹកកកក្នុងក្រណាត់កប្បាស ឬក្រណាត់មូស្ស៊ីលីន

ដាក់ស្អុំត្រង់ភ្នែកជាំឱ្យបានប្រហែល ១០នាទី

អនុវត្ដការស្អុំនេះឱ្យបានច្រើនដងក្នុងមួយថ្ងៃ អំឡុងរយៈពេល ៤៨ម៉ោង

ការស្អុំនេះនឹងជួយបន្ថយការឈឺចាប់។ អ្នកមិនត្រូវប្រើទឹកកកដោយផ្ទាល់ទៅលើភ្នែករបស់អ្នកនោះទេ និងមិនត្រូវយកទឹកកកទៅលុញនៅត្រង់ស្បែកដូចជាស្បែកស្ថិតនៅជុំវិញភ្នែកនោះទេ។

២. ស្អុំកម្ដៅ៖ ក្រោយរយៈពេលមួយ ឬពីរថ្ងៃនៃការជាំភ្នែក អ្នកត្រូវស្អុំកម្ដៅនៅក្នុងកម្រិតក្ដៅឧណ្ហៗ។ វិធីនេះនឹងជួយបង្កើនលំហូរឈាមទៅកាន់ជាលិកាជុំវិញភ្នែក និងជួយឱ្យជាសះស្បើយឆាប់រហ័ស។

ជ្រលក់ក្រណាត់ស្អាតទៅក្នុងទឹកក្ដៅឧណ្ហៗ ហើយពូតទឹកចោលកុំឱ្យនៅសល់ច្រើនពេក

ដាក់ស្អុំក្រណាត់ក្ដៅឧណ្ហៗនោះ នៅត្រង់ភ្នែកជាំនោះ រហូតដល់ក្រណាត់នោះត្រជាក់

អនុវត្ដវិធីនេះឱ្យបានច្រើនដងក្នុងមួយថ្ងៃ

ប្រសិនបើវាមិនបង្កការឈឺចាប់ទេ អ្នកអាចធ្វើការម៉ាស្សាត្រង់កន្លែងនោះថ្នមៗ។ ការម៉ាស្សានេះ នឹងជួយលើកកម្ពស់ចរន្ដឈាមរត់៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព ៖ top10homeremedies