CamNews

នៅ​សល់​តែ០៥​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ពិភព​លោក​នឹង​ដឹង​ថា តើ​ប្រធា​នា​ធិបតី​អាមេ​រិក​ថ្មី​ជា​នរណា​?

(វ៉ាស៊ីនតោន)៖ យោងតាមការផ្សាយ របស់សារព័ត៌មាន CNN ប្រជាជនអាមេរិកបានចាប់ផ្ដើមរាប់ថយក្រោយ (Countdown) ហើយចំពោះការបោះឆ្នោតជ្រើសរើស​ប្រធានាធិបតីរបស់ពួកគេ ដែល​នឹងត្រូវបានប្រព្រឹត្តទៅ នៅថ្ងៃទី០៨ ​ខែវិច្ឆិកា ឆ្នាំ២០១៦ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ម៉ោងនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទោះជាវាជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ​នៅអាមេរិកក្តី​ក៏ទូទាំងពិភពលោក បាននិងកំពុងផ្តោតការយកចិត្តទុក​ដាក់​យ៉ាងខ្លាំងបំផុតដែរ ចាប់តាំងពីការរើសបេក្ខជន ប្រធានាធិបតីពីដំបូងៗ មកម្ល៉េះ។

ប្រធានាធិបតីសហរដ្ឋ អាមេរិកទី៤៥ នឹងត្រូវប្រកាសនាពេល០៥ថ្ងៃខាងមុខទៀតនេះ ដែលមានបេក្ខជនតែពីររូប​ប៉ុណ្ណោះ ដែលត្រូវឡើងទៅប្រកួតប្រជែង រួមមាន លោកស្រី ហ៊ីលឡារី គ្លីន តុន និងលោក ដូណាល់ ត្រាំ ក្រោយ​ពេលការរាប់សន្លឹកឆ្នោត នៅថ្ងៃបញ្ចប់ការបោះឆ្នោត​ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយប្រធានាធិបតីអាណត្តិថ្មី​ ជំនួស​លោក បារ៉ាក់ អូបាម៉ា នឹងត្រូវតែងតាំងជាផ្លូវការ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា លោកស្រី គ្លីនតុន ជាអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក ក្នុងអាណត្តិទី១ របស់ប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា និងជាសមាជិកព្រឹទ្ធសភា​នៃរដ្ឋញូយ៉ក។ ដោយឡែកលោក ដូណាល់ ត្រាំ គឺជាបេក្ខជនប្រធានាធិបតីអាមេរិក ​ដែលជាពាណិជ្ជករដ៏ល្បីមួយរូប​នៅទីក្រុងញូយ៉ក។ សម្រាប់លទ្ធផលនៃការបោះឆ្នោត នៅអាមេរិកដែលនឹងត្រូវ​ប្រកាសជាលើកដំបូង នៅយប់ថ្ងៃទី០៨ ខែវិច្ឆិកា នោះ គឺត្រូវជាពេលព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ពេលវេលានៅប្រទេសកម្ពុ​ជា ដូច្នេះគ្រប់គ្នាអាចរង់ចាំតាមដានលទ្ធផល ជាបឋមចាប់ពីវេលាម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខនេះ៕​

ប្រភព ៖ ស៊ីអិនអិន

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង