CamNews

ជិះម៉ូតូ ត្រឡប់មកពីផ្សារ AEON មើលគុន ត្រឡប់មកផ្ទះ ត្រូវចោរឆក់កាបូប យកទៅបាត់ ដោយសុវត្ថិភាព

ភ្នំពេញ ៖  នារី២នាក់ បានរងរបួសរលាត់ដៃ រលាត់ជើង ខណៈដែលគាត់បានជិះម៉ូតូ ត្រឡប់មកពីផ្សារ AEON មើល គុន ស្រាប់តែត្រូវក្រុមចោរ ២នាក់ ជិះម៉ូតូ១គ្រឿង បានធ្វើសកម្មភាពឆក់កាបូប បណ្តាលឲ្យស្ត្រីរងគ្រោះ   ធ្លាក់ពីលើ ម៉ូតូដួលបោកក្បាលនឹងថ្នល់។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៩ និង៣០ នាទីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌ ដូនពេញ ។

បើតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះមុនពេលកើតហេតុ គេបានឃើញនារី២នាក់ បានជិះម៉ូតូ ១គ្រឿង ម៉ាក TODAY ពណ៌ក្រហម លាយស បានជិះម៉ួតូត្រឡប់មកពីផ្សារ AEON មើលគុន ហើយជិះម៉ូតូបំណង ត្រឡប់ទៅផ្ទះវិញ ខណៈជិះមកដល់ចំណុចកើតហេតុ ស្រាប់តែមានក្រុមចោរ ២នាក់ ជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ១ គ្រឿង មិនចាំស្លាកលេខ បានធ្វើសកម្មភាពឆក់កាបូប ពីនារីរងគ្រោះបានសម្រេច ធ្វើឲ្យដូលម៉ូតូរងរបួសរលាត់ដៃ រលាត់ជើង ហើយចំណែកជនសង្ស័យ ក៏បានបើកម៉ូតូជិះគេចខ្លួនឆ្ពោះទៅទិសខាងលិច បាត់ស្រមោលសូន្យឈឹង ។

បន្ទាប់ពីកើតហេតុ ជនរងគ្រោះត្រូវបានបងប្អូនដឹកបញ្ជូនទៅធ្វើការ សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ដោយមិនបានទៅ ដាក់ពាក្យបណ្តឹងឡើយ ។ បើតាមការរៀបរាប់របស់នារីរងគ្រោះបានឲ្យដឹងថា នៅក្នុងកាបូបដែលចោរឆក់ទៅនោះ មានសម្ភារៈមានតម្លៃមួយចំនួន និងលុយជាង ២០០ដុល្លារ និងទូរសព្ទ័ Iphone 5  មួយគ្រឿងផងដែរ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល