ភ្នំពេញ៖ បុគ្គលិកទូទៅ របស់សហគ្រាស ផលិតឱសថ PPMម្នាក់ បានស្លាប់ក្នុងសហគ្រាស ដោយ
សារ តែបែកផ្លែ ដែកឆាប ត្រូវចំដោះម្ខាងហូរឈាម រហូតខ្សោះពីខ្លួនដាច់ខ្យល់ស្លាប់តែម្តង ដោយ
សារតែភាពយឺតយ៉ាវ ក្នុងការបញ្ជូន ជនរងគ្រោះទៅសង្គ្រោះ របស់ម្ចាស់សហគ្រាស ។

ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងកាល ពីវេលាម៉ោងប្រមាណ១ និង៣០នាទី រសៀលថ្ងៃ
ទី១៧ ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅក្នុងបរិវេណ សហគ្រាស ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌ
ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សាច់ញាតិ របស់ជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ហ៊ុយ សុភា ភេទប្រុស អាយុ
៣២ឆ្នាំ មានមុខរបរ ជាបុគ្គលិកទូទៅ របស់សហគ្រាស រស់នៅក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅ
ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅ ស្រុកកោះធំ ខេត្តកណ្តាល មានប្រពន្ធឈ្មោះ និល
វាសនា អាយុជិត៣០ឆ្នាំ រស់នៅជាមួយគ្នា។

សាក្សីដែលដឹងហេតុការណ៍ខាងលើនេះ បាននិយាយថា មុនពេលកើតហេតុ ជនរងគ្រោះបានយក
ម៉ូទ័រឆាបមួយ ទៅកាត់ផ្តាច់ ទុយោជ័រទំហំ ប្រហែលជា១តឹក ខណៈពេលកំពុងតែឆាបនោះ ស្រាប់តែ
បែកផ្លែដែក ឆាបបុកចំដោះ ខាងឆ្វេង ជម្រៅប្រហែលជិត១ថ្នាំងដៃ ហូរឈាមស្រោចខ្លួនជោគ មួយ
សន្ទុះក្រោយ មកក៏ដាច់ខ្យល់ស្លាប់ក្នុង ថ្លុកឈាមគួរឲ្យអាណោចអធ័មបំផុត ។

សាក្សីខាងលើ បានបន្តទៀតថា ការស្លាប់នេះក៏ដោយសារ តែភាពយឺត យ៉ាវរបស់ក្រុមហ៊ុនផងដែរ
ប្រសិនបើគ្រោះថ្នាក់កើតភ្លាម បញ្ជូនទៅសង្គ្រោះភ្លាមៗ នោះជនរងគ្រោះ ទំនងជាអាចជួយសង្រ្គោះ
បាន ប៉ុន្តែដោយសារភាពរយីករយាក ទើបហូរឈាម ខ្សោះពីខ្លួនស្លាប់តែម្តង។ ម្យ៉ាងវិញទៀតក៏
ដោយសារតែខ្លាចបែកធ្លាយ ព័ត៌មានទៅខាងក្រៅ ទុករហូត ដល់ជនរងគ្រោះស្លាប់។

ជាក់ស្តែង នៅខាងមុខ សហគ្រាសគេឃើញ អ្នកសារព័ត៌មាន និងសមត្ថកិច្ចរួមជាមួយ ក្រុមគ្រួសារ
ជនរងគ្រោះ ត្រូវបាន អ្នកយាមប្រចាំការនៅទីនោះ ហាមមិនឲ្យចូល។ សមត្ថកិច្ចមួយចំនួនទំរាំបាន
ចូលអ្នកយាម ប្រចាំការនៅទីនោះឆ្លង យោបល់ចុះ ឆ្លងយោបល់ឡើង ប្រើរយៈកន្លះម៉ោង ឬជាងកន្លះ
ម៉ោង ដែលនាំឲ្យប្រជាពលរដ្ឋឆ្ងល់ថា មនុស្សស្លាប់មួយ ទាំងមូលម្តេចក៏បិទបាំងព័ត៌មាន យ៉ាងដូច្នេះ
គេមិនដឹងថា ក្រុមហ៊ុន មានបំណងយ៉ាងណានោះទេ ។ រហូតពេលនេះ គេពុំដឹងថា សាកសពត្រូវ
បញ្ជូន ទៅណាមក ណានោះទេ ។

ទាក់ទិននិងរឿងរ៉ាវខាង លើពុំមានប្រភពមួយណាដើម្បី សុំការបំភ្លឺឲ្យដឹងពីមូលហេតុច្បាស់បានទេ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល