នេះគឺជាក្រុមរថយន្តធំអស្ចារ្យដ៏ទំនើបរបស់ថៃ ក្នុងដំណើរការធ្វើឯកសាភាពយន្តស្តីពីប្រទេសចំណុះតំបន់ទន្លេ មេគង្គ (GMS) ដែលមាន៖ ថៃ ឡាវ កម្ពុជា ភូមា វៀតណាម និងខេត្ត
Yunnan (ប្រទេសចិន)។
ចំណុចគួរឲ្យចាប់អារម្មណ៍ គឺអ្នកដឹកនាំរបស់ក្រុម caravan នេះគឺលោក Vikrom Kromadit
ប្រធានសហជីព Amata (ប្រទេសថៃ) ជាមនុស្សដែលត្រូវបានទស្សនាវដ្តី Forbes (អាមេរិច)
ដាក់ក្នុងជួរសេដ្ឋី 40នាក់ដែលមានជាងគេរបស់ថៃ (2006-2008)។
តាមផែនការ សមាជិក 15នាក់របស់ក្រុម នឹងមានរយះពេល 3ខែ ដើម្បីមកទស្សនកិច្ច
ប្រទេសទាំងអស់ក្នុង GMS ដោយរថយន្ត 3នេះ។ តំលៃសរុបរបស់រថយន្តទាំង 3នេះគឺ
ប្រហែល 1លានដុល្លាអាមេរិច។ រថយន្តនិមួយៗ មានមុខងាររបស់វា គឺរថយន្តបញ្ជា រថយន្តរបស់សមាជិក រថយន្តភស្តុភារ។
លោក Vikrom Kromadit និយាយថាក្រុមរថយន្តនេះអាចចាត់ទុកថាជាផ្ទះចល័តក៏បានដែរ
ពិព្រោះវាមានបន្ទាប់ធ្វើការ បន្ទប់សម្រាក បន្ទប់បាយ បន្ទាប់ទឹក... ហើយមាន គ្រឿងបរិក្ខារ
គ្រប់គ្រាន់សំរាប់ដំណើរគោចរដ៏អង្វែង។
រថយន្តរបស់សមាជិក
បន្ទប់សំរាក កំសាន្ត
បន្ទប់បាយ
បន្ទប់គេង
បន្ទប់មុជទឹក និងកន្លែងបទជើង
បន្ទប់ធ្វើការរបស់លោក Vikrom Kromadit
បន្ទប់ទទួលភ្ញៀរបស់លោក Vikrom Kromadit
បន្ទប់ធ្វើការរួម
កន្លែងដាក់កង និងម៉ូតូសំរាប់ធ្វើដំណើរនៅតំបន់ពិបាកទៅ
ឡានពីរគ្រឿងសំរាប់តំបន់ដែល ក្រុមរថយន្ត carvana មិនអាចមក
ក្រុមរថយន្តនេះទើបនឹងមកដល់ប្រទេសវៀតណាមកាលពីថ្ងៃទី 27ខែមេសា។
(ដោយ៖ មិនា)