(ឥណ្ឌូនេស៊ី)៖ អ្នកបើកបរម្នាក់ ប្រែជាកើតអារម្មណ៍ធុញថប់ ខណៈដែលស្ទះចរាចរណ៍ខ្លាំងពេក នៅលើផ្លូវមួយ ក្នុងប្រទេសឥណ្ឌូនេស៊ី ក៏សម្រេចចិត្តបាញ់កុនកូនជ្រូក ដែលជារឿងបែបអាសអាភាស ចូលទៅផ្ទាំងប៉ាណូមួយ នៅលើផ្លូវហាយវ៉េនោះតែម្តង ធ្វើឲ្យអ្នកដំណើរតាមដងផ្លូវ ភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ប៉ូលិសនៅទីក្រុងហ្សាកាតា និយាយថា ជនបង្កហេតុអាយុ២៤ឆ្នាំ មិនត្រូវបានស្គាល់ឈ្មោះទេ ហើយគេជាអ្នកជំនាញខាងបច្ចេកវិទ្យា ព័ត៌មានខ្លាំង ទើបនៅថ្ងៃកើតហេតុនោះ ដោយសារតែធុញនឹង រឿងកកស្ទះចរារណ៍ខ្លាំងបុរសនេះក៏បាញ់រឿងអាសអាភាស ឲ្យចេញតាមផ្ទាំងប៉ាណូ នៅលើផ្លូវ រួចមើលលេង។ ជននេះ កំពុងប្រឈមនឹងការកាត់ទោស ពីបទរំលោភលើច្បាប់ ពាក់ព័ន្ធនឹងការប្រើបច្ចេកវិទ្យាខុសគោលដៅ និងការផ្សាយរឿងខុសច្បាប់ ហើយគេអាចនឹងជាប់គុក រយៈពេល១២ឆ្នាំ ព្រមទាំងរងការពិន័យជាប្រាក់ ៧៧ ០០០ដុល្លារផងដែរ។

ពេលដែលរឿងអាសអាភាសជប៉ុន កំពុងលេងលើផ្ទាំងប៉ាណូ តាមផ្លូវនោះ មានអ្នកដំណើរជាច្រើន ហាក់ស្រឡាំងកាំង តែពួកគេមិនភ្លេច ទាញកាមេរ៉ាទូរស័ព្ទមកថតទុកមើលទេ ហើយវាមានរយៈពេលប្រហែល៥នាទី ទើបក្រុមកម្មករមកកាត់ខ្សែភ្លើងចេញ លែងឲ្យផ្សាយ តែយ៉ាងណាអ្នកថតបាន ក៏យកវាទៅចែកចាយ ពេញបណ្តាញសង្គមទៅហើយ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង