អាមេរិក៖ Beyonce និង Jay Z. កំពុងតែធ្វើឲ្យពិភពលោកទទួល ស្គាល់ថាតារាហូលីវូតដ៏ល្បី ទាំងពីរគឺជាប្តីប្រពន្ធដែលមិន ចេះមានរឿងអាស្រូវហើយពេលនេះ ពួកគេក៏កំពុងរង់ចាំវត្តមាន សមាជិកថ្មីក្នុងគ្រួសារ ដែរបន្ទាប់ពីតារាចម្រៀង Beyonce ធ្លាយដំណឹង ថា នាងកំពុងពពោះកូនភ្លោះ។

ការមានផ្ទៃពោះរបស់តារាស្រីដ៏ល្បីរូបនេះ បានធ្វើឲ្យកក្រើកពិភពតារាហូលីវូត នោះគឺនាងមិនត្រឹមតែពពោះធម្មតាទេ តែទារកដែលនឹងចាប់កំណើត មកជាកូនភ្លោះទៀតផងហើយ អ្នកគាំទ្ររំពឹងថា Jay Z. និងភរិយារឹតតែកសាងដ៏ធំ និងកក់ក្តៅមួយដែលពួកគេ ពិតជារីករាយណាស់ ដោយនិយាយថា ទារកភ្លោះដែល ប្រុងមកចាប់កំណើតនេះ គឺជាអំណោយរបស់ព្រះ។

សព្វថ្ងៃ Beyonce និង Jay Z. មានកូនស្រីអាយុ៥ឆ្នាំម្នាក់ឈ្មោះ Blue Ivy ដែលអាចឲ្យអ្នកទាំងពីរមានបុត្រថែមទៀត ដើម្បីបង្កើនសមាជិកគ្រួសារហើយ Jay Z. ត្រូវបានមហាជនចាត់ទុកថាគាត់ ជាបុរសមានសំណាងណាស់ ដែលមានភរិយាស្រស់ស្អាត និងកូនស្រីជាទីស្រឡាញ់ ពិសេសទារកភ្លោះដែល នឹងមកចាប់កំណើតនាពេលខាងមុខ រីឯ Beyone ក៏ទទួលបានស្វាមីល្អដែរព្រោះ Jay Z. ផ្តល់នូវក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ដ៏កក់ក្តៅ ចំពោះនាងដូចជាងូតទឹកឲ្យ ជូនផ្កា និងសូកូឡាដែលភរិយាចូលចិត្តទៀតផង៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី