(ឥណ្ឌា)៖ មេធាវីម្នាក់បានដាក់ពាក្យប្តឹង ទៅកាន់តុលាការ ដើម្បីសុំឲ្យចេញបម្រាម ដល់ការលេងហ្គេម Pokemon Go ដែលកំពុងពេញនិយម ពីសំណាក់យុវវ័យ និងមនុស្សមួយចំនួន ដោយសារតែវាអាចធ្វើឲ្យប៉ះពាល់ ដល់ទំនៀមទម្លាប់សាសនា ដោយក្នុងពាក្យបណ្តឹងនោះ ត្រូវបានលោកមេធាវី Nachiket Dave លើកឡើងថា ហ្គេមប្រភេទនេះ មិនត្រូវអនុញ្ញាតឲ្យលេង ទាញយកស៊ុត ពីអ្នកហួបអាហារបួសឡើយ។

ហ្គេម Pokemon Go ត្រូវបានមេធាវីរូបនេះ លើកឡើងថា វាធ្វើឲ្យប៉ះពាល់សាសនា Jains និង Hindus ដោយសារតែអ្នកលេងហ្គេមនេះ ជាមនុស្សមិនបរិភោគសាច់ និងស៊ុតឡើយ តែហ្គេមប្រភេទនេះ បានផ្តល់ស៊ុតដល់មនុស្ស ដែលលេងចាប់វា ដោយខ្លះត្រូវបានចូលទៅដល់វត្ត ប្រាសាទ ឬវិហារទៀត។

អ្នកកាន់សាសនាហិណ្ឌូភាគច្រើន ជាអ្នកតមសាច់ ហើយអ្នកកាន់សាសនា Jain ជាធម្មតា ក៏ជាអ្នកបរិភោគម្ហូបបួសដែរ។ ដូច្នេះលោកមេធាវី Dave បានស្នើតុលាការ សុំឲ្យបិទហ្គេមនេះ កុំឲ្យលេងក្នុងប្រទេស ដែលពេលនេះតុលាការ ក៏ទទួលយកសំណើ ហើយដែរនិងស្នើឲ្យអ្នកបង្កើតល្បែង Pokemon Go ចូលមកបំភ្លឺរឿងនេះ ក្នុងរយៈពេល៣០ថ្ងៃ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង