ក្រុងញូវដេលី៖ រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ លោក Ravi Shanka Prasad កាលពីថ្ងៃសុក្រ យល់ស្របនឹងសាលក្រមសម្រេចផ្ដន្ទាទោសប្រហារជីវិត យោងទៅតាមច្បាប់ដែលមានស្រាប់ ដោយនិយាយថា លោកមានការពេញចិត្តដែលថា តុលាការបានយកច្បាប់នេះមកប្រើវិញ ដើម្បីអនុវត្ដចំពោះបទឧក្រិដ្ឋដ៏កម្រដូចជាករណីរំលោភបូកកាលពីថ្ងៃ ១៦ ខែធ្នូ ឆ្នាំ ២០១២ ជាឧក្រិដ្ឋកម្ម ដែលបង្កឱ្យមានការប្រឆាំងយ៉ាងខ្លាំងក្លា ពីសំណាក់សាធារណៈជន ។

លោករដ្ឋមន្រ្ដី បានសាទរចំពោះសាលក្រមរបស់តុលាការកំពូល ដែលបានសម្រេចកាត់ទោសប្រហារជីវិតទណ្ឌិតចំនួន ៤ នាក់ ដោយចាត់ទុកថា សេចក្ដីសម្រេចផ្ដន្ទាទោសនេះជា«ជ័យជម្នះនៃនីតិរដ្ឋ"។

លោក Prasad និយាយថា៖ “វាជាទិវាដ៏ឱឡារឹក សម្រាប់ប្រព័ន្ធនីតិរដ្ឋរបស់ប្រទេស។ រឿងក្ដីនេះ បានបង្កឱ្យមានការតវ៉ា និងភាពតានតឹងពីជាសាធារណៈជន នៅក្នុងប្រទេស ។ ក្រុមមនុស្សជាច្រើន បានផ្ទុះការខឹងសម្បាយ៉ាងសន្ធឹក។ ភាពអយុត្ដិធម៌ ដែលប្រព្រឹត្ដចំពោះ ក្មេងស្រីក្លាហានម្នាក់នេះ គឺជារឿងគួរឱ្យអាម៉ាស់ និងសាហាវព្រៃផ្សៃបំផុត ។ ប្រទេសនេះ បានរង់ចាំ (សាលក្រម ) នេះយូរមកហើយ”។

ថ្លែងនៅក្រៅកម្មវិធី ដែលរៀបចំឡើង ដោយក្រុមប្រឹក្សាគណៈមេធាវីនៃប្រទេសឥណ្ឌា (BCI) លោកបាននិយាយថា៖ "ខ្ញុំសប្បាយចិត្ត និងពេញចិត្តដែលថា ប្រទេសរបស់យើង មានការផ្ដល់សិទ្ធិឱ្យអនុវត្ដទោសប្រហារជីវិតសម្រាប់រឿងក្ដីដ៏កម្រនេះ។ ខ្ញុំសូមបួងសួងឱ្យវិញ្ញាណខន្ធរបស់នាង បានទៅកាន់សុខគតិភព"។

លោកបាននិយាយថា ការស៊ើបអង្កេតក្នុងរឿងក្ដី និងការផ្តន្ទាទោសរបស់តុលាការកំពូលចំពោះជនល្មើសនៃបទឧក្រិដ្ឋនេះ គឺជា "ជ័យជម្នះនៃច្បាប់របស់ប្រទេស»។ លោកបន្តថា៖ «វាបានបង្ហាញឱ្យឃើញថា តាមរយៈការអនុវត្ដច្បាប់នេះ យើងអាចទប់ស្កាត់បទល្មើស និងដាក់ទោសជនល្មើស "។

នៅពេលសួរអំពីអនីតិជន ដែលបំពានច្បាប់ នៅក្នុងករណីនេះ លោកបាននិយាយថា វាគឺជាបញ្ហា«គួរឱ្យបារម្ភ» ប៉ុន្តែវាត្រូវតែបានដោះស្រាយ ខណៈរបបប្រជាធិបតេយ្យកាន់តែ មានលក្ខណៈសុក្រឹត ។

លោក Prasad ថ្លែងថា៖ «ទី១ សិទ្ធិរបស់អនីតិជន ត្រូវតែបានរក្សា ហើយម្យ៉ាងទៀត ពួកគេ ក៏នៅតែប្រព្រឹត្តបទឧក្រិដ្ឋដែរ។ វាជាបញ្ហាគួរឱ្យបារម្ភ។ ប៉ុន្តែបញ្ហានេះ ត្រូវបានដោះស្រាយតាមកាលកំណត់នៃលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសនេះ»៕

ប្រែសម្រួល ៖ សារ៉ាត

ប្រភព ៖ ndtv