(ភ្នំពេញ)៖ នេះជាលើទីពីរហើយ ដែលតារាកំប្លែងនាយ សង់ ស៊ីស បានធ្លាក់ខ្លួនឈឺធ្ងន់ ហើយត្រូវបានក្រុមគ្រួសារបញ្ចូន ទៅសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យកាលម៉ែត្រ កាលពីមុននេះបន្តិច ខណៈស្ថានភាព របស់នាយ មានអាការៈធ្ងន់ធ្ងជាងមុន ដោយមានក្អូត និងវៀចមាត់។

នៅលើ Page សិល្បកររបស់លោក អ៉ឹម ជីវ៉ា បានឲ្យដឹងថា តារាកំប្លែងនាយ សង់ ស៊ីស បច្ចុប្បន្នកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត្រ ដោយជំងឺត្បៀតសរសៃឈាម ក្នុងខួរក្បាល។ នាយ ១០៦ ឬហៅថា សង់ស៊ីស ត្រូវបានក្រុមគ្រួសារដឹកយក ទៅមន្ទីរពេទ្យភ្លាមៗ ដោយអាការៈមុនដំបូងក្អួត ដោយបណ្តាល ឲ្យវៀចមាត់ផងនោះ។

Page សិល្បករ របស់លោក អ៉ឹម ជីវ៉ា បានបន្តថា «តាមការឲ្យដឹងពីកញ្ញា សុន ស្រីពេជ្រ ដែលជាតារាចម្រៀង និងត្រូវជាកូនស្រីនាយ សង់ ស៊ីស បានឲ្យដឹងថា ពុករបស់នាងនាយ សង់ស៊ីស មានជំងឺលើសឈាម ពេលគាត់ក្អួតក៏បណ្តាលឲ្យវៀចមាត់ ហើយក្រុមគ្រួសារក៏បញ្ជូន មកមន្ទីពេទ្យហើយលោកគ្រូពេទ្យ បានប្រាប់ថា គាត់ (នាយសង់ស៊ីស) ត្បៀតសរសៃឈាមខួរក្បាល ហើយនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ត្រូវចូលថតខួរក្បាល!»។

សូមបញ្ជាក់ថា បច្ចុប្បន្ននាយ ១០៦ ឬនាយ សង់ ស៊ីស កំពុងសម្រាកព្យាបាលជំងឺ នៅក្នុងបន្ទប់លេខ ៩៤១៤ ជាន់ទី៤ អាគារប្រព័ន្ធប្រសាទ មន្ទីពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង