រវាងរថយន្ដ កូរ៉េ១តោនកន្លះ ពណ៌ខៀវដឹកទឹកកក ពាក់ស្លាកលេខ ច-០២២៨ ភព២ នឹង រថយន្ដ
រ៉េហ្វ័រ១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ ស្លាកលេខ ភ្នំពេញ 2T-5531 បើកបរ បញ្ច្រាសទិសគ្នានៅ
ចំណុចទល់មុខសាលា បឹងត្របែកខាងត្បូង តាមបណ្ដោយផ្លូវ លេខ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ
ខណ្ឌ ចំការមន ហើយមកដល់កន្លែងកើតហេតុ ក៏ប៉ះគ្នា។

រូបឧទាហរណ៍

សាក្សីបានឱ្យដឹងថា មុនពេល កើតហេតុគេឃើញរថយន្ដកូរ៉េ១តោន កន្លះដឹកទឹកកក១គ្រឿងបាន
បើកបរ ដោយតៃកុងឈ្មោះប៊ុន ជឿន ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិត្នោតជ្រំ សង្កាត់បឹងទំពុន
ខណ្ឌមានជ័យ បានបើក រថយន្ដកូរ៉េដឹកទឹកកកតាមបណ្ដោយផ្លូវ លេខ២៧១ មកសាលាបឹងត្របែក
ខាងត្បូង មានទិសដៅពីកើតទៅលិច ។ លុះ មកដល់ចំណុចកើតហេតុក៏មានរថយន្ដ ១គ្រឿងទៀត
ម៉ាករ៉េហ្វ័រ ពណ៌ទឹកប្រាក់ បើកបរតាមបណ្ដោយផ្លូវលេខ២៧១ មាន ទិសដៅពីលិចមកកើត ពេលមក
ដល់ ចំណុចកើតហេតុរថយន្ដរ៉េហ្វ័របានបួង ចង្កូតបត់ឆ្វេងធ្វើឱ្យរថយន្ដកូរ៉េចាប់ហ្វ្រាំង មិនទាន់ក៏បុក
ចំហៀងខាងស្ដាំលាន់សូរ គ្រាំង បណ្ដាលឱ្យរងការខូចខាតទ្វារមួយ ចំហៀងយ៉ាងដំណំ ។

ពេលបុករួចម្ចាស់ រថយន្ដរ៉េហ្វ័របានចុះពីលើរថយន្ដទាមទារ ឱ្យម្ចាស់រថយន្ដកូរ៉េដឹកទឹកកកសង៥០០
ដុល្លារ ហើយទះទ្រូងប្រាប់គេឯងថា គាត់ ជាគ្រូបង្រៀនច្បាប់ព្រហ្មទណ្ឌនៅក្រសួង មហាផ្ទៃ បើមិន
សងទេប្រយ័ត្នរឿង ។

អ្នកឃើញហេតុការណ៍និយាយថា លោក គ្រូព្រហ្មទណ្ឌម្នាក់នេះមានឫកក្រអឺត ក្រទមខ្លាំងណាស់
ខ្លួនឯងបត់ឆ្វេងខុស ទំនងហើយបែរជាឱ្យគេសងទៀត ហើយ ប្រញាប់លើកទូរស័ព្ទនិយាយទាក់ទង
ស្វែងរកអន្ដរាគមន៍ពីមិត្ដភក្ដិឱ្យមក ជួយ ។

ខណៈនោះគេឃើញមាននគរបាលពាក់ស័ក្ដិ៤ម្នាក់មកជួយអន្ដរាគមន៍ដោយឱ្យ ម្ចាស់រថយន្ដដឹកទឹក
កកត្រូវតែចេញ សងគ្មានការតវ៉ាអ្វីទាំងអស់ ។ ពេលនោះ ដោយមានការភ័យខ្លាចអស់លោកពាក់
ស័ក្ដិលើស្មា ម្ចាស់រថយន្ដប្រញាប់យក រថយន្ដទៅរកស៊ីបន្ដទៀតទើបសុខចិត្ដចេញសងចំនួន១៧០
ដុល្លារដើម្បី បញ្ចប់រឿង ៕

ដោយ ៖ សីហា
ប្រភព ៖ NW