CamNews

កម្ពុជានឹងមានសាលាបង្រៀន ផ្នែកសារព័ត៌មាន នៅខែធ្នូខាងមុខ

ក្រុមអ្នកកាសែត​អាជីព​មួយក្រុម​ មាន​ខ្មែរ និង​បរទេស បាន​សហការ​ជាមួយ​សាលា​ឯកជន​មួយ
​បើក​បង្រៀន​វិជ្ជាជីវៈ​ផ្នែកយកព័ត៌មាន​ ដើម្បី​ឆើ្លយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក ក្នុងវិស័យ
នេះ។

លោក Pierre Gillette អតីត​និពន្ធ​នាយក​សារព័ត៌​មានបារាំង Cambodge Soir  និង​ក្រុម​អ្នកសារ
ព័ត៌មាន​ខ្មែរ អាជីព ដែលមាន​កេរ្តិ៍ឈ្មោះ រួមមាន​ដូចជា​លោក​ប៉ែន បូ​ណា​, អ្នកវិភាគ​ព្រឹត្តិការណ៍​
សង្គម និង​នយោបាយ​នៃ​វិទ្យុ​បារាំង​អន្តរជាតិ (RFI)  ដែលមាន​អាជីព​ជិត ២០ ឆ្នាំ លោក​គី សុខ
​លីម អ្នកវិភាគ​ព្រឹត្តិការណ៍​សេដ្ឋកិច្ច និង​លោក​លាង ដឺ​លុច អ្នករាយការណ៍ ព័ត៌មាន នយោបាយ
របស់​វិទ្យុ​បារាំង ដែល​សុទ្ធ​ជា​អ្នកមាន​អាជីព​ច្បាស់លាស់ ព្រមទាំង​អ្នកកាសែត​អាជីព​ល្បីៗ​មួយ
ចំនួនទៀត បាន​សហការ ជាមួយ​វិទ្យាស្ថាន អភិវឌ្ឍ​វិស័យ អប់រំ ដើម្បី​បើក​វគ្គ បណ្ដុះបណ្ដាលផ្នែក
សារព័ត៌មាន​ ដោយមាន​ការគាំទ្រ​ពី​ក្រសួង​ព័ត៌មានផងដែរ​។​

ប្រធាន​វិទ្យាស្ថាន​អភិវឌ្ឍ​វិស័យ​អប់រំ​ ​លោក ប៉ិច បូ​ឡែ​ន បាន​មានប្រសាសន៍ថា ដោយ​មាន​កង្វះ
ខាត ធនធានមនុស្ស ផែ្ន​ក​សារព័ត៌មាន​នេះ វិទ្យាស្ថាន របស់លោក​បាន​សហកា​រ​ជាមួយ​ក្រុម​អ្នក
​អាជីព​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ទាំងនោះ​ដើម្បី​បើក​វគ្គ​បណ្តុះបណ្តាល​នេះ​ឡើង​ ក្នុងបំណង
រួមចំណែក​អភិវឌ្ឍ​ភាពជា​អាជីព​ផែ្ន​ក​សារព័ត៌មាន​ក្នុងប្រទេស​កម្ពុជា​។

​លោក ប៉ិច បូ​ឡែ​ន បាន​បន្ថែមថា​វគ្គ​សិក្សា​ជំនាញ​សារព័ត៌មាន​ទូទៅ​នេះ​នឹង​ត្រូវបានចាប់ផ្តើម នៅ
​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​២០១២៕​

ដោយ ៖ សីហា
ប្រភព ៖ CEN