CamNews

ក្រុមចោរ៣នាក់ជិះម៉ូតូ Duke បាញ់២គ្រាប់ ប្លន់យកម៉ូតូ Duke ទៀតបានសម្រេច

ភ្នំពេញ ៖ ក្រុមចោរប្លន់ប្រដាប់អាវុធ មានគ្នា៣នាក់ បានធ្វើសកម្មភាព ប្លន់ម៉ូតូម៉ាកឌុកមួយគ្រឿង បានសម្រេច នៅតាម បណ្តោយផ្លូវ៣៧១ ត្រង់មុខបុរីសុភមង្គល ស្ថិតក្នុងសង្កាត់ បឹងទំពុន ខណ្ឌមានជ័យ នៅម៉ោង១២និង ៥០នាទីយប់ ឈានចូល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ។

បើតាមសំដីបុសរងគ្រោះ និងជាម្ចាស់ម៉ូតូដែលមានឈ្មោះ មាស រឹទ្ធី ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅម្តុំទួលស្លែង បានរៀបរាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់ (ជនរងគ្រោះ) បានជិះម៉ូតូតែម្នាក់ឯង មកពីតាខ្មៅ ដើម្បីទៅផ្ទះតែនៅពេលជិះមកដល់ក្បាលថ្នល់ ក៏នឹកចង់ទៅចូលក្លឹបនៅម្តុំស្ទឹងមានជ័យ ហើយបានបត់ម៉ូតូមក ជិះតាម ផ្លូវ៣៧១ លុះជិះមកដល់មុខបុរីសុភមង្គល ស្រាប់តែមានក្រុមប្លន់ប្រដាប់អាវុធ៣នាក់ ជិះម៉ូតូ Duke មួយគ្រឿងដែរ បានជិះមកក្បែររួចបានដកកាំភ្លើងខ្លីពីចង្កេះ បាញ់១គ្រាប់សម្លុត ដើម្បីប្លន់យកម៉ូតូ តែគាត់មិនឈប់បានជិះម៉ូតូបន្ថែមល្បឿនទៅមុខទៀត បន្ទាប់មកក្រុមចោរបានជិះតាម ហើយបាញ់បន្ថែម១គ្រាប់ទៀត សំដៅមករកគាត់ តែមិនត្រូវ ពេលនោះគាត់ភ័យបានផ្តួលម៉ូតូចោល ហើយរត់គេចចេញយករួចខ្លួន។

ជនរងគ្រោះបានឲ្យដឹងបានឲ្យដឹងទៀតថា បន្ទាប់ពីរត់ចេញឆ្ងាយពីមូតូ ធ្វើឲ្យក្រុមចោរមានឱកាសលើក​យកម៉ូតូជិះ គេចចេញបាត់ស្រមោ។ ម៉ូតូរបស់ជនរងគ្រោះដែលត្រូវ ចោរបាញ់ប្លន់យកទៅនោះម៉ាក Duke ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CY-8614 បន្ទាប់ពីក្រុមចោរប្លន់យកម៉ូតូទៅបាត់ ជនរងគ្រោះបានត្រឹម ទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍បឹងទំពុន ទាំងអស់សង្ឃឹមតែប៉ុណ្ណោះ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល