(ភ្នំពេញ)៖ ក្រុមបាល់ទាត់កម្ពុជា ដែលមានប្រភពពីក្មេងកំព្រាគ្មានផ្ទះសម្បែង ៥នាក់ នឹងធ្វើដំណើរឆ្ពោះទៅតំបន់អឺរ៉ុបនាពេលឆាប់ៗខាងមុខនេះ ដើម្បីចូលរួមប្រកួតពានរង្វាន់ជនអនាថាពិភពលោក Homeless World Cup ឆ្នាំ២០១៦ ដែលនឹងធ្វើឡើងនៅទីក្រុង Glasgow ប្រទេសស្កុតឡែន ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដានេះ ក្រោមការដឹកនាំរបស់អង្គការ Happy Football Cambodia Australia(HFCA) និងទទួលបានការឧបត្ថម្ភធំពីក្រុមហ៊ុន Smart។

ទន្ទឹមជាមួយការត្រៀមខ្លួនចេញដំណើរនេះដែរ លោក Jonathan Yap តំណាងក្រុមហ៊ុន Smart បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការបស់ខ្លួននៅថ្ងៃទី០៦ ខែកក្កដានេះ លោកពិតជាមានមោទនៈភាពណាស់ សម្រាប់ក្មេងៗកម្ពុជា ដែលមានឱកាសចូលរួមប្រកួតក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកខាងលើ ហើយក្រុមហ៊ុនក៏សប្បាយចិត្ត ចំពោះការចូលរួមឧបត្ថម្ភពួកគេ ដើម្បីជំរុញលើកទឹកចិត្តកីឡាករកម្ពុជា ឆ្ពោះទៅរកជ័យជម្នះ និងដណ្ដើមកិត្តិយសជូនជាតិផងដែរ ។

ដោយឡែកលោក Paraic Grogon នាយកអង្គការ HFCA បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន Smart ដែលតែងឧបត្ថម្ភក្មេងៗកម្ពុជាឲ្យពួកគេមានឱកាសបញ្ចេញសមត្ថភាពលើឆាកអន្ដរជាតិ ។ លោកបន្ដថា នេះជាលើកទី៩ហើយ ដែលកម្ពុជាចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ខាងលើ ជាមួយក្រុមកីឡាករគ្មានផ្ទះសម្បែងប្រមាណជាង ៥០ប្រទេសទៀត ។ ចំណែកកីឡាករកម្ពុជាទាំង ៥រូប គឺមានកីឡាករ ម៉ែន រ៉ាម៉ៅ, ឡុង សុភារិទ្ធ, រឿង ណារ៉ាត់, ចាន់ មិនា និងកីឡា កែវ សាង ដែលដឹកនាំដោយគ្រូបង្វឹកលោក ចៅ វិបុល ។

បុរសជនជាតិអូស្ដ្រាលីរូបនេះ បានបន្ដថា សម្រាប់ការប្រកួតចូលរួមប្រកួតកន្លងមក ថ្វីត្បិតកម្ពុជាទទួលបានលទ្ធផលមិនសូវល្អ ប៉ុន្ដែកីឡាករកម្ពុជា ព្យាយាមធ្វើបានយ៉ាងល្អ ដើម្បីបង្ហាញពីអត្ដសញ្ញាណជាតិខ្មែរឲ្យពិភពលោកបានស្គាល់ ខណៈកន្លងមកគេមិនទាន់ស្គាល់ប្រទេសកម្ពុជានោះទេ ។ លើសពីនេះលោកក៏បានសម្ដែងការកោតសរសើរ ចំពោះការតស៊ូរបស់កុមារកម្ពុជា ដើម្បីបង្ហាញសមត្ថភាពនៅលើឆាកអន្ដរជាតិនេះផងដែរ ។

លោក ចៅ វិបុល បានលើកឡើងដែរថាពានរង្វាន់ Homeless World Cup នេះ បង្កើតឡើងតាំងពីឆ្នាំ ២០០៣ មកម៉្លេះដោយបច្ចុប្បន្នមានក្រុមចូលរួមកើតដល់ជាង ៥០ប្រទេស ។ ចំពោះលក្ខខណ្ឌប្រកួតវិញ គឺប្រកួតប្រហាក់ប្រហែលលើទីលានបាល់ទាត់ហ្វូតសាល ដោយប្រកួត ១៤នាទី ពោលគឺ ៧នាទីក្នុងមួយតង់ ខណៈក្រុមនីមួយៗអនុញ្ញាត្តិឱ្យកីឡាករចូលលេងម្ខាង ៤នាក់ ។ កាលពីឆ្នាំ២០១៥ មាន ៤៨ក្រុមចូលរួមជាមួយគ្នានោះកម្ពុជា ជាប់លេខ៣៦ គ្រាដែលជើងឯកបានទៅក្រុមម៉ិចស៊ិកកូ ៕